តារាសម្ដែងហុងកុងលោក Kenny Ho ត្រូវបានគេស្គាល់រូបលោកតាមរយៈរឿងភាគល្បី “តុលាការមុខដែក” ដោយសម្ដែងជាតួអង្គ ចាន់ ចាវ។ រយៈពេលជិត ១០ ឆ្នាំចុងក្រោយ លោកបានបាត់មុខពីវិថីសិល្បៈ និងផ្ដោតលើជំនួញវិញ។ ថ្វីបើមិនលេចមុខក្នុងសិល្បៈប៉ុន្ដែលោកបានបង្ហោះរូបមួយចំនួន និងលេងកម្សាន្ដជាមួយអ្នកគាំទ្រក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន។


ថ្មីៗ នេះ រូបលោកបានធ្វើឱ្យអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលក្រោយរូបលោកបង្ហោះរូបភាពស្លៀកពាក់ឯកសណ្ឋានបែបប៉ូលីស។ អ្វីដែលសំខាន់រូបរាងរបស់លោកមើលទៅនៅតែរឹងមាំ និងក្មេងជាងវ័យ បើទោះជាឆ្នាំនេះលោកមានវ័យ ៦៣ ឆ្នាំហើយក៏ដោយ។ លោកក៏ត្រូវបានអ្នកគាំទ្រជាច្រើនបញ្ចេញមតិសរសើរគ្រប់ៗ គ្នាពីរូបសម្រស់របស់លោក នៅតែមើលទៅសង្ហាមិនចាញ់កាលពីនៅវ័យក្មេងឡើយ។


បើយោងតាមប្រភពព័ត៌មានហុងកុង HK01 លោកស្លៀកឈុតប៉ូលីស ដោយសារតែលោកត្រូវបានគេអញ្ជើញថតផ្សាយពាណិជ្ជកម្មមួយដែលគ្រោងនឹងចេញផ្សាយឆាប់ៗ នេះ ប៉ុន្ដែមិនមានការបញ្ជាក់ថា លោកថតឱ្យខាងក្រុមហ៊ុនណាមួយឡើយ។


លោក Kenny Ho ធ្លាប់បានលើកឡើងថា៖ លោកជាមនុស្សស្រឡាញ់សុខភាព និងហាត់ប្រាណយ៉ាងទៀងទាត់សូម្បីតែរបបអាហារក៏លោកទទួលទានភាគច្រើនជាបន្លែ និងផ្លែឈើ។ ដូច្នេះនេះប្រហែលជាមូលេហតុធ្វើឱ្យរូបរាងរបស់លោកមិនសូវប្រែប្រួលខ្លាំង និងក្មេងជាងវ័យ៕



























Account
Security
Favourite Content