“The Glory” ជារឿងភាគកូរ៉េខាងត្បូងកំពុងមានភាពល្បីល្បាញខ្លាំងនៅជុំវិញពិភពលោក ខណៈទទួលបានការសរសើរមិនដាច់ពីមាត់ទាក់ទិននឹងសាច់រឿង ជាពិសេសផ្ដោតលើការ Bully ដ៏សាហាវដែលក្នុងសាលារៀន និងការសងសឹកគ្នាដែលធ្វើឱ្យអ្នកទស្សនាស្រៀវក្បាលតែម្ដង។ រឿងនេះដែរមានចូលរួមសម្ដែងពីតារាល្បីៗ ដូចជាតារាស្រី Song Hyekyo, តារាប្រុស Lee Do-hyun និងតារាល្បីៗជាច្រើនទៀត Lim Ji-Yeon, Cha Joo-Young និង Jung Sung II ជាដើម។
មែនទែនទៅ រឿងភាគកំពុងតែទទួលបានការគាំទ្រពេញទំហឹងស្រាប់តែអ្នកដឹកនាំរឿង “The Glory” លោក Ahn Gil Ho ជាប់ពាក់ព័ន្ធរឿងប្រើប្រាស់អំពើហិង្សាលើអ្នកដទៃដែលធ្វើឱ្យមហាជនហាក់ស្រឡាំងកាំងគ្រប់គ្នាតែម្ដង។ លោក Ahn Gil Ho បានចេញសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាដាក់អ្នកដទៃមែន។ នេះបើយោងតាមប្រភព eDaily។
លោកបានលើកឡើងថា៖ ក្នុងឆ្នាំ ១៩៩៦ លោកបានរៀនបន្ដនៅឯស្រុកក្រៅ និងមានមិត្តស្រីផងដែរ ដោយកាលនោះ មានមិត្តរួមថ្នាក់បានសើចចំអក និងនិយាយបែបមិនសមរម្យដាក់មិត្តស្រីរបស់លោកទើបលោកទ្រាំមិនបានប្រើប្រាស់អំពើហិង្សានាពេលនោះ។

លោកបានបន្ដថា៖ លោកពិតជាចង់សុំអភ័យទោសដល់អ្នកដែលទទួលរងការខូចខាត និងឈឺចាប់ព្រោះតែទង្វើរបស់លោក។ លោកពិតជាសុំទោសដោយស្មោះអស់ពីចិត្ត ហើយប្រសិនជាអាចលោកពិតជាចង់សុំទោសដោយផ្ទាល់ទៅកាន់អ្នកដែលលោកបានធ្វើឱ្យឈឺចាប់។
មែនទែនទៅដំណឹងមួយនេះធ្វើឱ្យមហាជន និងអ្នកគាំទ្រ របស់រឿងភាគ “The Glory” ហាក់មានការភ្ញាក់ផ្អើលព្រមទាំងស្រឡាំងកាំងតែម្ដង ដោយសាររឿងភាគដែលលោកបានដឹកនាំសម្ដែងជារឿងដែលបង្ហាញពីការ Bully និងដាស់តឿនដល់មនុស្សកុំឱ្យប្រើអំពើហិង្សា តែខ្លួនលោកផ្ទាល់បែរជាពាក់ព័ន្ធរឿងប្រើអំពើហិង្សាទៅវិញ។ រហូតដល់អ្នកមានអ្នកខ្លះបញ្ចេញមតិខកចិត្តចំពោះអ្នកដឹកនាំលោក Ahn Gil Ho ទៀតផង។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
























Account
Security
Favourite Content