ភាពខ្មៅងងឹតពីក្រោយរង្វង់សិល្បៈចិនកើតមានឡើងចំពោះតារាស្រីៗ ដឹងហើយខ្លោចចិត្ត

ជឿថាប្រិយមិត្តគ្រប់គ្នាសុទ្ធតែបានដឹងថាទម្រាំមនុស្សម្នាក់ៗ ទទួលបានភាពជោគជ័យគឺមិនងាយស្រួលឡើយត្រូវហែលឆ្លងឧបសគ្គជាច្រើនដើម្បីទៅដល់គោលដៅ។ បើសម្រាប់តារាសម្ដែងស្រីក្នុងប្រទេសចិនប្រហែលជាមនុស្សជាច្រើនគិតថាពួកគេមានឈ្មោះល្បីល្បាញ ដោយសារគ្រាន់តែមានសម្រស់ស្រស់ស្អាត ការខិតខំប្រឹងប្រែងនិងមានសមត្ថភាពក្នុងការសម្ដែងប៉ុណ្ណោះគឺអាចឈរជើងក្នុងវិស័យមួយនេះបានហើយ។ តែតាមពិតតារាស្រីៗ គឺប្រឈមមុខនឹងរឿងច្រើន និងការមាក់ងាយជូរចត់លើសពីអ្វីដែលបណ្ដាអ្នកគាំទ្របានដឹង។

តាមបណ្ដាញសារព័ត៌មាន Sina បានទម្លាយប្រាប់ឲ្យដឹងពីភាពខ្មៅងងឹងពីក្រោយរង្វង់សិល្បៈចិនកើតមានឡើងចំពោះតារាស្រីៗ ដឹងហើយខ្លោចចិត្តតែម្ដង៖

ការរិះគន់ទៅលើរូបរាង

ក្នុងភ្នែករបស់អ្នកគាំទ្រតារាស្រីដែលខ្លួនពេញចិត្តទោះជាមានរូបរាងធាត់បន្ដិច ទាបបន្ដិច ឬខ្ពស់បន្ដិចគឺមិនមែនជាបញ្ហាអ្វីធំដុំនោះឡើយពោលពួកគេនៅតែបន្ដគាំទ្រ។ ប៉ុន្ដែជាក់ស្ដែងក្នុងចង្កោមសិល្បៈគឺមិនស្រួលដូចគិតឡើយ។ បើហ៊ានតែឡើងគីឡូតែបន្ដិចនឹងត្រូវបានគេនិយាយចំអកថា សាច់ច្រើនចូលកាម៉េរាមិនស្អាត មុខឡើងហើមដែលជាដើមហេតុធ្វើឲ្យតារាស្រីជាច្រើនសឹងតែមិនហ៊ានហូបដើម្បីសម្រកទម្ងន់រហូតដល់អ្នកខ្លះស្គមពេកឡើងឃើញឆ្អឹងជំនី។

មួយវិញទៀតក្នុងសិល្បៈចិនគឺមានទស្សនៈថាទាល់តែរាងស្គមចង្កេះតូចដៃជើងស្រឡូនទើបហៅថា ស្អាតដូច្នេះបើតារាស្រីណាធាត់លើសស្ដង់ដារកំណត់នឹងត្រូវចាត់ទុកថាជាមនុស្សចម្លែកខុសពីគេជាពិសេសថែមទាំងត្រូវបានគេតិះដៀលគ្រប់បែបយ៉ាងតាមរយៈពាក្យសម្ដីទៀតផង។

មនុស្សស្រីត្រូវតែទាបជាងមនុស្សប្រុស

ស្ដង់ដារក្នុងរឿងភាគក្រុមការងារនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យមនុស្សប្រុសមើលទៅមានកម្ពស់ជាងមនុស្សស្រី។ បើក្នុងករណីតារាសម្ដែងស្រីមានកម្ពស់ខ្ពស់ខ្លាំង នាងមិនត្រូវបានអនុញ្ញាតឲ្យពាក់ស្បែកជើងកែងនោះទេបើទោះជាឈុតឆាកនោះសម្លៀកបំពាក់ដែលស្លៀកត្រូវពាក់ជាមួយស្បែកជើងកែងក៏ដោយ។ នេះក៏ជាការដាក់សម្ពាធមួយដែរសម្រាប់តារាស្រីៗ ព្រោះពួកគេត្រូវសម្របខ្លួនគ្រប់ពេលដោយសារតែក្រុមការងារមិនព្រមទទួលយករូបរាងពិតប្រាកដនិងចាំបាច់ត្រូវតែកែកុនគ្រប់ពេលវេលាដើម្បីឲ្យសមនឹងតួប្រុស។

ធ្វើតារាសម្ដែងជាស្រីមិនល្អ

មនុស្សភាគច្រើនក្នុងប្រទេសចិនមានផ្នត់គំនិតថា មនុស្សស្រីដែលចូលធ្វើជាតារាជាមនុស្សដែលរៀនមិនសូវបានខ្ពង់ខ្ពស់។ ហើយបើជាមនុស្សស្រីត្រឹមត្រូវមិនមែនមកធ្វើជាតារាសម្ដែងនោះទេ ព្រោះបញ្ចេញសាច់លេចលើ លេចក្រោមជាពិសេសមានឈុតអោបថើបស្និទ្ធស្នាលស្ទើរតែគ្រប់មនុស្សប្រុស។ ដូច្នេះទោះជាតារាសម្ដែងស្រីដែលមានឈ្មោះល្បី មានទេពកោសល្យប៉ុណ្ណាក៏មិនសូវមានគេឲ្យតម្លៃខុសពីបណ្ដាប្រទេសលោកខាងលិចដែលមានការគិតទូលាយនិងឲ្យតម្លៃដល់អ្នកមានសមត្ថភាពពិតប្រាកដ។

ការហាមឃាត់ចេញជាសាធារណៈព្រោះថតឈុត ១៨+

Tang Wei ជាតារាសម្ដែងស្រីមានប្រជាប្រិយមួយរូបក្នុងប្រទេសចិន។ អ្វីដែលនឹកស្មានមិនដល់រូបនាងត្រូវបានប្រទេសចិនហាមមិនឲ្យចេញមុខជាសាធារណៈឬសម្ដែងអស់រយៈពេល ៣ ឆ្នាំដោយសារសម្ដែងក្នុងរឿង «Lust, caution» កាលពីឆ្នាំ ២០០៧ ដែលមានឈុត ១៨+។ ប៉ុន្ដែអ្វីដែលហួសចិត្តគឺ លោក Tony Leung ដែលជាតួឯកប្រុសគឺមិនមានបញ្ហាអ្វីឡើយពោលនៅចេញសម្ដែងនិងចេញមុខជាសាធារណៈបានធម្មតា។ ជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើននៅក្រៅប្រទេសស្ដីបន្ទោសថា គឺមានភាពលម្អៀង និងដាក់សម្ពាធខ្លាំងតែលើមនុស្សស្រីប៉ុណ្ណោះ។

ការរើសអើងភេទ

បើទោះជាប្រទេសចិនកាន់តែជឿនលឿន ប៉ុន្ដែក៏នៅតែមានគោលគំនិតថាមនុស្សស្រីគួរតែនៅផ្ទះមើលថែកូន គ្រួសារ និងធ្វើកិច្ចការជាផ្ទះជាដើម។ ដូច្នេះមិនថាតារាសម្ដែងស្រីទាំងអស់នោះមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏នៅតែចៀសមិនផុតពីការនិយាយស្ដីបន្ទោសនិងមើលងាយថា ពួកនាងមានឈ្មោះល្បីដោយសារតែសម្រស់ប៉ុណ្ណោះពោលគឺគ្មានសមត្ថភាពពិតដូចបុរសនោះទេ។ មិនថាទីកន្លែងណា តារាស្រីទាំងអស់នោះនៅតែទទួលរងការគំរាមកំហែងពីមនុស្សជុំវិញ និងពាក្យប្រមាថផ្សេងៗ។

តើ ប្រិយមិត្ត យល់យ៉ាងណាដែរ? 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម