នៅក្នុងសវនការទៅលើសំណុំរឿងដែលតារាស្រីថៃ Tangmo បានធ្លាក់ទូកស្លាប់ តុលាការខេត្ត Nonthaburi សម្រេចច្រានចោលលើកការប្ដឹងផ្ដល់ទៅលើជនជាប់ចោទចំនួន ៣នាក់ គឺ San, Kratik, Pheem ស្របពេលដែលលោក Job ត្រូវទទួលទោសជាប់ពន្ធនាគារ និងរងការផាកពិន័យជាទឹកប្រាក់។

យោងតាមកាសែត PPTV នៅថ្ងៃទី២៣ ខែឧសភានេះ តុលាការខេត្ត Nonthaburi បានបើកសវនការជាថ្មី ទៅលើហេតុការណ៍ដែលកើតឡើងតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២ ដោយមានតារាស្រីឈ្មោះ Tangmo Nida Patcharaveerapong បានធ្លាក់ពីលើទូកល្បឿនលឿនចូលទៅក្នុងទន្លេចៅប្រាយ៉ា បណ្ដាលឱ្យនាងបានបាត់បង់ជីវិត ជាមួយនឹងការសង្ស័យថា ករណីនេះអាចជាអំពើឃាតកម្ម។
ជាលទ្ធផល នៅវេលាម៉ោង ១២ និង២៥នាទីនេះ តុលាការបានកាត់ក្ដីលើកលែងទោសឱ្យជនជាប់ចោទចំនួន រូបគឺ San, Kratik និង Pheem ដោយលើកហេតុផលថា មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកាត់ទោសតាមការចោទប្រកាន់នោះទេ។
ទន្ទឹមគ្នានេះ លោកមេធាវី Decha បានរៀបរាប់ថា ដ្បិតហេតុការណ៍បានកើតឡើងពិតមែន តែតុលាការសម្រេចច្រានចោលព្រោះតែ មិនមែនភស្តុតាងគ្រប់គ្រាន់ ហើយ Tangmo បានដើរទៅខាងក្រោយទូក ជាហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់នេះ ដោយខ្លួនឯង។


យ៉ាងណាមិញ ប្រភពដដែលបានរាយការណ៍បន្ថែមថា តុលាការបានកាត់ទោសឱ្យ Job ជាប់ពន្ធនាគារសរុបចំនួន ៦ខែ និងត្រូវបង់ប្រាក់ផាកពិន័យចំនួន ២៤ ០០០បាត ឬប្រមាណ ៧៤០ ដុល្លារអាមេរិក ដោយមានការព្យួរទោសរយៈពេល ១ឆ្នាំ។
ជាក់ស្ដែង លោកបានជាប់ទោសចំនួន ២ករណី រួមមានបទបំផ្លាញភស្តុតាងពាក់ព័ន្ធនឹងការស៊ើបអង្កេតក្នុងករណីស្រវឹងរបស់ហៃសូ Por ដោយលោកត្រូវជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ ១៦ ០០០បាត ឬប្រមាណ ៤៩០ ដុល្លារអាមេរិក និងត្រូវជាប់ពន្ធនាគារ ២ខែ និងពិន័យជាទឹកប្រាក់ ៨ពាន់បាត ឬ ២៥០ដុល្លារទៀត ពីបទចោលរបស់របរចូលទន្លេចៅប្រាយ៉ា៕


























Account
Security
Favourite Content