ថ្មីៗនេះកំពូលអ្នករាំ Bada Lee បានបង្ហាញខ្លួននៅលើកម្មវិធី Inssadong Sulzzi ជាមួយតារាចម្រៀងទោល Lee Chaeyeon ហើយពួកគេបានជជែកគ្នាអំពីឥទ្ធិពលរបស់ Bada Lee លើក្បាច់រាំខេប៉ុប ជ័យជម្នះក្នុងកម្មវិធី Street Woman Fighter 2 និងប្រធានបទច្រើនទៀត។

ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ Bada Lee បានរួមចំណែក និងបង្កើតក្បាច់រាំសម្រាប់បទចម្រៀងពេញនិយមបំផុតរបស់ខេប៉ុបជាច្រើនដូចជា “Peaches” និង “Rover” របស់ Kai សមាជិក EXO, “Guilty” របស់ Taemin សមាជិក SHINee, “Birthday” របស់ Ten សមាជិក WayV, “Illusion”, “Savage” និង “Girls” របស់ក្រុម Aespa ព្រមទាំងបទចម្រៀងជាច្រើនទៀតផងដែរ។



ក្នុងចំណោមក្បាច់រាំដែលនាងបានបង្កើតទាំងអស់ នាងបានសារភាពប្រាប់ Chaeyeon ថានាងចាត់ទុកបទ “Next Level” របស់ Aespa ជាបទចម្រៀងមានភាពទាក់ទាញធំបំផុតព្រោះនាងមានអារម្មណ៍ថាមនុស្សជាច្រើនចាប់ផ្ដើមស្គាល់នាងក្នុងនាមជាអ្នករាំម្នាក់។
ទន្ទឹមនោះ Chaeyeon បានសម្គាល់ឃើញថាបើទោះបីជាក្បាច់រាំមួយនេះមានភាពទាក់ទាញមែន ប៉ុន្តែវាក៏មានគុណវិបត្តិដែរត្រង់ក្បាច់រាំមួយនេះទាមទារឱ្យមានភាពបត់បែនច្រើន ដូច្នេះប្រសិនបើមានអ្នកចាប់អារម្មណ៍ចង់រាំតាមអាចនឹងធ្វើឱ្យរាងកាយមានភាពឈឺចាប់ ហើយ Bada Lee ក៏យល់ស្របនឹងការគិតមួយនេះដែរ។

បច្ចុប្បន្ននេះ Bada Lee គឺជាអ្នករាំជាមួយក្រុម Just Jerk Academy និងជាអ្នកដឹកនាំក្រុម BEBE ដែលបានឈ្នះពានរង្វាន់លេខ ១ កម្មវិធីប្រកួតប្រជែងរាំតាមពិតរបស់កូរ៉េដ៏ពេញនិយម Street Woman Fighter រដូវកាលទី ២ ក្នុងឆ្នាំ ២០២៣៕























Account
Security
Favourite Content