ជាដណឹងដ៏រីករាយសម្រាប់អ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស ដោយថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការ Tep Boprek បានប្រកាសឱ្យដឹងជាសាធារណៈថា នាងនឹងរៀបចំការប្រគំតន្ត្រី The New Era Concert នៅទឹកដីខេត្តបាត់ដំបង។

រឹតតែពិសេសអស្ចារ្យ ការប្រគំតន្ត្រីខ្នាតធំនេះ មិនមានលក់សំបុត្រនោះទេ ពោលគឺបើកឱ្យប្រជាជនកម្ពុជាចូលរួមទស្សនាដោយស៊េរីតែម្តង។ នេះបើយោងតាមការ Comment លើការបង្ហោះរបស់ទំព័រហ្វេសប៊ុក នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣។

គ្រាន់តែឃើញការប្រកាសនេះភ្លាម ហ្វេនៗរបស់ ទេព បូព្រឹក្ស សប្បាយចិត្តជាខ្លាំង និងបាននាំគ្នា Comment ស្វាមគន៍តារាចម្រៀងស្រីរូបនេះទុកមុនជាស្រេចបាត់ហើយ ថែមទាំងបានបបួលមិត្តភ័ក្តឱ្យត្រៀមទៅទស្សនាការប្រគំតន្រ្តី The New Era Concert របស់តារាចម្រៀងរូបនេះទៀតផង។




ទោះបីមិនមានការបញ្ជាក់ថា ការប្រគំតន្ត្រីនេះនឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំកម្រិតណាក៏ដោយ ប៉ុន្តែមានការប៉ាន់ស្មានថា ការប្រគំតន្ត្រី The New Era Concert របស់ម្ចាស់បទ «នគររាជ» ពិតជាទ្រង់ទ្រាយធំមិនខានឡើយ ព្រោះកន្លងមកតារាចម្រៀងស្រីរូបនេះ និងគូស្នេហ៍ គឺ តារាចម្រៀងរ៉េប ជី ដេវីដ កម្ររៀបចំការប្រគំតន្ត្រីលក្ខណៈធម្មតាណាស់ ឆាកតន្ត្រីរបស់គូស្នេហ៍តារាចម្រៀងនេះតែងតែធំ ដែលមានបំពាក់ឧបករណ៍ និងការតុបតែងបែបទំនើបៗ៕























Account
Security
Favourite Content