ព្រោះមនុស្សម្នាក់ ទេព បូព្រឹក្ស ដល់បារីសថ្ងៃទី១ ចាយមិនសំចៃទិញរបស់ប្រេនៗ

ប៉ុន្មាប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​ចម្រៀង​យ៉េ​ៗ​ដ៏​ល្បី ទេព បូព្រឹក្ស បាន​ធ្វើ​ដំណើរ​ទៅ​បារីស​ប្រទេស​បារាំង​តែ​ដោយ​មិន​មាន​វត្តមាន​គូស្នេហ៍​លោក G- Devith ទៅ​ជាមួយ​នោះ​ទេ។ មុន​ថ្ងៃ​ធ្វើ​ដំណើរ​ចេញ​ទៅ ម្ចាស់​បទ «វីរនារី» បាន​ផ្ដែផ្តាំ​សង្សារ​សំណព្វ​ចិត្ត កុំឲ្យ​ដើរលេង ត្រូវ​នៅ​ផ្ទះ ក្រោយ​បែក​នាង​កន្លះ​ខែ។

គ្រាន់តែ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បារីស​ភ្លាម តារា​ស្រី​និយម​ស្ទីល៍​សម្លៀកបំពាក់​ប្លែក​ៗ​រូបនេះ បាន​ដើរ​លេង Shopping ជាមួយ​ប្អូន​របស់​នាង​យ៉ាង​សប្បាយ​រីករាយ ពិសេស​ជាង​គេ​គឺ​បាន​ដើរ​ទិញ​របស់​ប្រេន​ៗ​ជាច្រើន​មុខ។ តាម​ទំហំ​របស់​ប្រេន​ៗ​ដែល​នាង​បាន​ចំណាយ​ទិញ​នោះ ពិតជា​អស់​ខ្ទង់​ម៉ឺន​ដុល្លារ​ហើយ។

តាម​ការ​បង្ហោះ​លើ Facebook, IG របស់​តារា​ចម្រៀង ទេព បូព្រឹក្ស បាន​ឱ្យ​ឃើញ​ថា នាង​បាន​ទិញ​របស់​ប្រេន​ៗ​ដូចជា GUCCI,KENZO,VERSACE,MARC JACOBS, BOSS និងBALMAIN​ជាដើម ដែល​យីហោ​ទាំង​នេះ​សុទ្ធសឹងតែ​ល្បី​ៗ​លំដាប់​ពិភពលោក។

ក្នុង​វីដេអូ​ជាង ៣០ វិនាទី បង្ហោះ​ដោយ​គណនី​ឈ្មោះ Alex CoNan Real official បាន​ឲ្យ​ឃើញ​ពី​កញ្ញា បូព្រឹក្ស មាន​ទឹក​មុខ​សប្បាយ​រីករាយ​មែនទែន ព្រម​ជាមួយ​សំណើច​ដ៏​ក្អាកក្អាយ​បញ្ជាក់​ឱ្យ​ដឹង​ថា ដំណើរ​កម្សាន្ត​របស់​នាង​លើក​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ នាង​បាន​ពោល​អរគុណ​ដល់​មនុស្ស​ពិសេស​ម្នាក់​ដែល​ធ្វើឱ្យ​នាង​បាន​ចំណាយ​ប្រាក់​ទិញ​របស់​ប្រេន​ៗ​ច្រើន​ថ្នាក់​នេះ ម្នាក់​នោះ​គឺ​សង្សារ​សំណព្វចិត្ត​នាង លោក ងួន ចាន់ដេវីដ។ អតីត​តារា​ចម្រៀង​ផលិតកម្ម ហង្សមាស រូប​នេះ​ថា ដំបូង​ឡើយ​នាង​មិន​ហ៊ាន​ទិញ​ច្រើន​ថ្នាក់​នេះ​ទេ តែ​ដោយសារ honey នាង​ថា អូន​ឯង​ទិញ​អី​ទិញ​ទៅ អ៊ីចឹង​ក៏​បាន​ទិញ​តែម្ដង​ទៅ។ 

បន្ទាប់ពី​ឃើញ​មិត្ត​ស្រី​រីករាយ​នឹង​ការ Shopping ហើយនោះ G- Devith ដែលជា sponsor ធំរបស់ ទេព បូព្រឹក្ស បាន​សរសេរ Caption លើ​វីដេអូ​ដែល​លោកបាន share បែប​លេង​សើច​ថា៖ «ខ្វះ លុយ​ប្រាប់​ហ៊ា​យប់​ហ្នឹង​ច្រៀង ហើយ​ផ្ញើ​ទៅ​ថែម»។ ហ្វេនៗ​របស់​អ្នក​ទាំងពីរ​បាន​ពោល​សរសើរ​គូស្នេហ៍​នេះ​គ្រប់​ៗ​គ្នា ចំពោះ​សកម្មភាព​តូច​ៗ​ដែល​ទាំង​ទ្វេ​បាន​ធ្វើ​ដាក់​គ្នា​ទៅវិញទៅមក ពិតជា​មាន​សុភមង្គល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម