២ យ៉ាងធ្វើឱ្យតារាកំប្លែក នីឡា សម្រេចចិត្តយកកូនមុនរៀបការ

ដូច​មហាជន​បាន​ដឹង​ស្រាប់​ហើយ​ថា តារា​កំប្លែង​រូប​ស្រស់ វ៉ាន់ នីឡា កូនស្រី​លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ បាន​ដឹកដៃ​ស្វាមី​វ័យ​ប្រហែល​គ្នា​ចូល​រោង​ការ​កាលពី​ថ្ងៃទី១៩ ខែ​មីនា ឆ្នាំ ២០២២ កន្លង​ទៅ គិត​មក​ទល់​ពេល​នេះ អ្នក​ទាំងពីរ​រៀបការ​បាន​ប្រមាណ​ជាង១ ខែ​ហើយ។ មង្គលការ​របស់ នីឡា រៀបចំ​ឡើង​យ៉ាង​អធិកអធម ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​សិល្បៈ និង​មន្រ្តី​អ្នក​មុខ​អ្នក​ការ។

បន្ទាប់ពី​រៀបការ​បាន​ជាង​១ ខែ ស្រាប់តែ​មាន​រឿង​ភ្ញាក់ផ្អើល​បាន​កើតឡើង ដោយ​តារា​ស្រី​រូប​នេះ បាន​រូបភាព​កំពុង​ពពោះ​ជា​ច្រើន​សន្លឹក ហើយ​នាង​បាន​ទទួល​ស្គាល់​ថា ពិត​ជា​ពពោះ​តាំងពី​មុន​រៀបការ​ពិតមែន។ កូន​ស្រី​អ្នក​ដឹក​នាំ​កម្មវិធី​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ថែម​បញ្ជាក់​ឱ្យ​ដឹង​ថា ពេលនេះ​កូន​ក្នុង​ផ្ទៃ​របស់​នាង​មាន​អាយុ ១៧ សប្តាហ៍ ៤ ថ្ងៃ​ហើយ ពោល​គឺ​ចូល​ក្បាល ៥ ខែ​ហើយ។

យោងតាម Story លើគណនី Instagram ផ្លូវការ​នៅ​ថ្ងៃ​ទី២០ ខែ​មេសា​កន្លង​ទៅ​នេះ អនាគត​អ្នក​ម៉ាក់​ក្មេង​ខ្ចី​រូប​នេះ​បាន​ឆ្លើយ​តប​សំណួរ​របស់​ហ្វេន​ម្នាក់​ដែល​បាន​ចោទសួរ​ថា «បងយក baby មុនការមែនបង? សុំទោស​ដែល​សួរ»។ ឆ្លើយតប​ដោយ​មិន​លាក់លៀម នីឡា ថា មាន​មូលហេតុ​ចម្បង ២ យ៉ាង​ដែល​នាង​សម្រេចចិត្ត​មាន​កូន​មុន​រៀបការ​ដូច្នេះ នោះ​គឺ​ទី​១ គឺ​នាង​ចង់​បាន ទី២ គឺ​នាង​ពិបាក​មាន​កូន។

នីឡា មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ដោយ​លើក​ឡើង​ថា ទោះ​កូន​ក្នុង​ផ្ទៃ​ប្រុស ឬ​ស្រី​ក៏​ដោយ​នាង​ចង់​បាន និង​ស្រលាញ់​ដូចគ្នា ដោយសារ​តែ​នាង​ពិបាក​មាន​គភ៌។ តាម​ការ​ឱ្យ​ដឹង​ក្នុង Story ខាង​លើ​តារា​កំប្លែង​រូប​នោះ បាន​បញ្ជាក់​ថា នាង​មិន​មាន​អាការៈ​ចាញ់​កូន​ខ្លាំង​នោះ​ទេ គឺ​ចាញ់​តែ​ប្រមាណ​កន្លះ​ខែ​ដំបូង​ប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម