ថេណា ក្លាយជាទូតសុឆន្ទៈឲ្យក្រុមហ៊ុនតែមួយនឹង វណ្ណដា

ថេ​ណា ​​ជា​តារា​ចម្រៀង​ Original Song ដែល​កំពុង​មាន​ទី​ផ្សារ​ខ្លាំង​នៅ​ក្នុង​ការ​ថត​ប្រូម៉ូត​ផលិតផល​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​តូច​ធំ​ជា​ច្រើន​នៅ​ក្នុង​ស្រុក​។​ ដោយ​ឡែក ​ថ្មី​ៗ​នេះ​ម្ចាស់​បទ​ «​កង់​សាគួរ​» ​រូប​នេះ​បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​តំណាង​ឱ្យ​ផលិតផល​១​ របស់​ក្រុម​ហ៊ុន​ហនុមាន​ប៊ែវើរីជីស។

តាម​រយៈ​ការ​បង្ហាញ​ខ្លួន​របស់ ​ថេ​ណា​​ ក្នុង​នាម​ជា​ BA ​ថ្មី​របស់​ក្រុម​ហ៊ុន​ហនុមាន​​បាន​ធ្វើ​ឱ្យ​​ហ្វេន​របស់​​លោក​រំភើប​ចិត្ត​ជា​ខ្លាំង ​ថែម​ទាំង​បង្ហាញ​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​លើ​រូប​លោក​ថែម​ទៀត​ផង​។​​ មិនតែប៉ុណ្ណោះ ​ថេ​ណា ​ត្រូវ​បាន​ចាត់​ចូល​ជា​បុរស​សំណាង​ដែល​​មាន​ហ្វេន​ចាំ​ការពារ​​ និង​គាំទ្រ​ជាប់​ជានិច្ច​មិន​ថា​ជា​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ ឬ​ថត​ប្រូម៉ូត​ផលិតផល​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ក្នុង​ស្រុក​នោះទេ​។

ដោយ​មើល​ឃើញ​ពី​សមត្ថភាព​ និងការ​គាំទ្រ​យ៉ាង​ផុលផុស​បែប​នេះ​ហើយ​ទើប​តារា​ចម្រៀង Original Song រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​ល្បី​ៗ ជា​ច្រើន​បាន​ទាក់​ទង​រូបលោកឱ្យ​ថត​ផ្សព្វផ្សាយ​ផលិតផល​ឱ្យ​ពួក​គេ។​​ ដោយ​ឡែក ​នា​ពេល​​ថ្មី​ៗ នេះដែរ​រូបលោកត្រូវ​បាន​ក្រុមហ៊ុន​​ហនុមាន ប៊ែវើរីជីស​ ទាក់​ទង​ដើម្បី​តំណាង​ឱ្យ​ផលិតផល​របស់​ពួកគេ​ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​ថ្មី​របស់​ក្រុម​ហ៊ុន​។​

​​​​​​​​​​​​​​​​​គួរ​ឱ្យ​ដឹង​ថា ​ថេ​ណា​ ជា​តារា​ចម្រៀង​ដែល​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​​ ហើយ​រូប​លោក​ក៏​​ជា​ BA តំណាង​ឱ្យ​ប្រ៊េន​​ល្បី​ៗ​ក្នុង​ស្រុក​ជា​ច្រើន​ដូច​ជា​ ទូរស័ព្ទដៃ OPPO ក្រុមហ៊ុន​ទូរស័ព្ទចល័ត​ធំ​ជាង​គេ​នៅ​កម្ពុជា​ Cellcard នាឡិកា​ប្រ៊េន Klassy Watch និង​ផលិតផល​តាម​បណ្ដា​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម



Leave a Reply

Your email address will not be published.Required fields are marked *