អាចមកពីមូលហេតុនេះ ទើប ទៀង បូរមី បាត់មុខពី Miss Grand Cambodia 2023

ទៀង បូរមី បេក្ខភាពជើងខ្លាំង ដោយហ្វេនៗទន្ទឹងរង់ចាំមើលក្នុងការប្រកួត Miss Grand Cambodia 2023 បែរជាបាត់មុខនាងទៅវិញ ដោយគេមិនឃើញវត្តមាននាងក្នុងបេក្ខភាពផ្លូវការទាំង ២៥ រូប ដែលស្ថាប័ន Miss Grand Cambodia បើកបង្ហាញជាសាធារណៈលើទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

ការបាត់មុខពីការប្រកួត Miss Grand Cambodia 2023 របស់ ទៀង បូរមី ត្រូវគេសង្ស័យថា ព្រោះនាងជាប់រវល់រៀន ដើម្បីត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ។ នេះបើយោងតាមការបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ដោយ បូរមី រៀបរាប់ថា «បងបងជាទីស្រលាញ់ ដែលទាក់ទងសម្រាប់ការងារ ខ្ញុំសុំទោសដែលខ្ញុំមិនអាចទទួលធ្វើការបាន ដោយសារពេលនេះខ្ញុំកំពុងជាប់រវល់រៀនសម្រាប់ការប្រឡង នៅពេលដែលខ្ញុំប្រឡងចប់ខ្ញុំនឹងត្រឡប់មកធ្វើការវិញ»។

អវត្តមានយុវតីរូបស្រស់ពេញដោយសមត្ថភាព ទៀង បូរមី ធ្វើឱ្យហ្វេនសោកស្តាយគ្រប់គ្នា តែយ៉ាងណាឆ្នាំនេះគេនៅតែមានបេក្ខភាពខ្លាំងៗត្រៀមប្រកួតប្រជែងដណ្តើមមកុដ Miss Grand Cambodia 2023 នាពេលដ៏ខ្លីខាងមុខនេះ។ ទោះបីជា បូរមី បាត់មុខពីការប្រកួត Miss Grand Cambodia 2023 ប៉ុន្តែនាងនៅតែលេចក្នុងកម្មវិធីសិល្បៈផ្សេង និងបានចូលរួមហាត់សមត្រៀមសម្រាប់ការសម្តែងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះទៀតផង។

សូមជម្រាបថា ទៀង បូរមី អាយុ ១៨ ឆ្នាំ កម្ពស់ 1.73cm បច្ចុប្បន្នជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យឬស្សីកែវ ត្រៀមប្រឡងបាក់ឌុបចុងឆ្នាំ ២០២៣ នេះ។ បូរមី ជាម្ចាស់មកុដ Miss Teen Universe Cambodia 2022 ហើយនាងបាន ធ្វើដំណើរចាកចេញពី​កម្ពុជា ដើម្បីចូលរួមការប្រកួត Miss Teen Universe 2022 នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្រីស្រស់សោភានេះ គឺជាបវកញ្ញាយុវតីចក្រវាលនៃកម្ពុជាឆ្នាំ ២០២២ ដែលត្រូវបានជ្រើសរើសជាយុវតីដំបូងគេតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិក្នុងឆ្នាំ២០២២ ជាលទ្ធផលនាងបាននាំនូវជយលាភីមកកម្ពុជាដូចជា ជាប់នៅវគ្គ Semifinal TOP16 ឈ្នះបានពានរង្វាន់ «Miss Teen Face» និងទទួលបានងារ «Miss Teen Universe Asia»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។