ព្រឹកមិញនេះ ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia របស់ អ្នកស្រី អ៊ឹម សុគន្ធា បានបើកបង្ហាញសមាសភាពបេក្ខភាពផ្លូវការទាំង ២៥ រូប ឆ្ពោះទៅកាន់ការប្រកួតប្រជែងដណ្តើមមកុដ Miss Grand Cambodia 2023 ដែលមានតម្លៃដល់ទៅជាង ២៧ ម៉ឺនដុល្លារ។
គេកត់សម្គាល់ថា បេក្ខភាពផ្លូវការ Miss Grand Cambodia ឆ្នាំនេះ សុទ្ធសឹងជាជើងខ្លាំងពោរពេញដោយបទពិសោធន៍ក្នុងការប្រកួតប្រជែង ថែមទាំងមានរូបសម្រស់ស្រស់សោភា មានសមត្ថភាព មានការតាំងចិត្តខ្ពស់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតប្រជែងដណ្តើមយកជយលាភី Miss Grand Cambodia 2023 ។ ក្រឡេកទៅមើលការត្រៀមខ្លួនវិញ បេក្ខភាពផ្លូវការទាំង ២៥ ត្រៀមបានយ៉ាងល្អ ដោយអ្នកខ្លះថែមទាំងរត់ទៅហាត់រៀនដល់ក្រៅប្រទេសទៀតផង ដែលនេះបង្ហាញឱ្យឃើញភាពខ្លាំង និងការត្រៀមខ្លួនជាស្រេចរបស់បេក្ខភាពឆ្នាំនេះ។
សមាសភាពភាពផ្លូវការទាំង ២៥ រូប ពិតជាធ្វើឱ្យអ្នកពាក់ព័ន្ធវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាមានការភ្ញាក់ផ្អើលខ្លាំងរហូតស្រែកថា Wow តែម្តង និងបានលើកឡើងថា ការប្រកួត Miss Grand Cambodia 2023 ច្បាស់ជាក្រកើកជាក់មិនខាននោះទេ ព្រោះសមត្ថភាពបេក្ខភាពប្រកួតឆ្នាំនេះពិតជាខ្លាំងមិនធម្មតា ខុសប្លែកដាច់ពីការប្រកួតឆ្នាំមុនៗ៕
ចង់ដឹងថា បេក្ខភាពផ្លូវការ Miss Grand Cambodia 2023 ទាំង២៥រូបមាននរណាគេខ្លះ ទស្សនារូបភាពខាងក្រោមនេះ៖














































































Account
Security
Favourite Content