ទីបំផុតកម្មវិធីប្រកួតបវរកញ្ញាដ៏ល្បីកក្រើកប្រចាំប្រទេសកម្ពុជា Miss Grand Cambodia 2023 បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបវរកញ្ញាតំណាងរាជធានីភ្នំពេញ កញ្ញា ភឹម ស្រីនោ ដែលអាចយកឈ្នះបេះដូងគណៈកម្មការ និងត្រៀមខ្លួនប្រកួតលើឆាកអន្តរជាតិ នៅប្រទេសវៀតណាមឆាប់ៗខាងមុខនេះ។

ដោយឡែកក្រឡេកមកមើលទិដ្ឋភាពថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនារាត្រី ថ្ងៃទី ១៩ សីហា កន្លងទៅថ្មីៗនេះ ត្រូវបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេង នៅសាលមហោស្រពកោះពេជ្រ ដោយមានទស្សនិកជនរាប់ពាន់នាក់ទិញសំបុត្រចូលទស្សនា។ លើសពីនេះអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រៅពីទស្សនិកជនដែលជាអ្នកគាំទ្រ យើងក៏ឃើញថា មានវត្តមានតារាល្បីៗជាច្រើនរូប មានទាំងតារាសម្ដែង តារាកំប្លែង ពិធីករ ពិធីការិនី ជាច្រើនរូប បានចូលរួមគាំទ្រនូវបេក្ខភាពដែលខ្លួនស្រលាញ់ពេញចិត្ត។
អ្វីដែលមិនអាចមើលរំលងបាននោះ គឺឈុតសំលៀកបំពាក់ប្លែកៗ ដែលពួកគេបានស្លៀកចូលរួមពិតជាប្លែកភ្នែក ជាមួយនឹង Fashion ការតុបតែងខ្លួនប្លែកៗ សឹងតែមិនចាញ់បវរកញ្ញាដែលជាបេក្ខជនប្រកួតដណ្ដើមមកុដនោះទេ។ ចង់ដឹងថា មានតារារូបណាខ្លះនោះ សូមមកទស្សនារូបភាពច្បាស់ៗ ត្រជាក់ភ្នែកពី AMS ទាំងអស់គ្នា៖
































































Account
Security
Favourite Content