VJ តាប៊ុយ ស្រវឹងបើកបរជ្រុលចង្កូតបុក​គេពីក្រោយមួយទំហឹង​ហើយ​​បើក​រត់​ តែ​ត្រូវ​គេ​តាមទាន់

កាលពី​យប់ម៉ោងប្រមាណ២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មាន​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើបម៉ាក Range Rover បានបុក​រថយន្ត​ព្រូស​ពីក្រោយមួយទំហឹង បណ្ដាលឱ្យ​ខូចខាត​ទាំងសងខាងយ៉ាងដំណំ ដោយ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​នោះ ត្រូវគេស្គាល់ថា ជា​អតីតពិធីករ និង​ផលិតករ កម្មវិធីទូរទស្សន៍ក្នុងស្រុកដ៏ធំមួយ គឺ VJ តាប៊ុយ។

នារាត្រីកើតហេតុ ពី​ម្ចាស់​រថយន្ត​រងគ្រោះ ដែល​បើកបរ​រថយន្ត​ព្រូស​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-7048 បាន​រៀបរាប់ថា ​ខ្លួន​បាន​ទៅ​ញ៉ាំ​អី​នៅ​ម្ដុំ​ផ្លូវភ្លោះ​ផ្សារ​អូ​ឬ​ស្សី​បន្ទប់​ពី​ទទួលទាន​រួច​រូប​ខ្លួន បាន​បើកបរ​ចេញ​ទៅ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ ពី​ត្បូង​ទៅ​ជើង លុះ​បើក​មកដល់​ចំណុច​ស្ដុ​ប ​បេ​កា​សេ ​កែង​នឹង​ផ្លូវ​សហព័ន្ធ​រុស្សី​ក៏បាន​ឈប់​ស្ដុ​ប ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ស​ពាក់​ស្លាក​លេខ 2BK-8809 បើកបរ​ដោយ​ អតីត​ពិធីករ​ និង​ជា​អតីត​ផលិតករ​កម្មវិធី​រប​ស់​ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ បាន​បុក​ពេញទំហឹង​ពីក្រោយ​បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ទាំងសងខាង បន្ទាប់ពី​បុក​រួច​អ្នកបើក​បររថ​យន្ត​រូបនោះ​មិនបាន​ឈប់​ទេ​ដោយ​ព្យាយាម​បើក​រត់គេច រួចខ្លួន​ក៏បាន​បើករថយន្ត​ដេញ ឃាត់​ពីក្រោយ​បាន​នៅ ក្បែរ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ក្នុង​សង្កាត់​ស្រះចក។

ក្រោយ​កើតហេតុ​គេ​ឃើញ VJ តា​ប៊ុ​យ​ដើរ​មិន​ត្រង់​ផ្លូវ​ទេ​សង្ស័យ​ស្រវឹងស្រា​ខ្លាំង ខណៈគេឃើញ Story Facebook ដែល VJ តាប៊ុយ បានដាក់កាលពី២០ម៉ោងមុន បង្ហាញរូបដបស្រាក្រហម ចំណែក Story Facebook មនុស្សស្រីម្នាក់ទៀត ដែលថតជាមួយ VJ តាប៊ុក បានដាក់កាលពីប្រមាណ១២ម៉ោងមុន បង្ហាញឱ្យឃើញរូបភាព VJ តាប៊ុយ កាន់កែវស្រាក្រហម ពីមុខកន្លែងច្រៀងយ៉ាងសប្បាយរីករាយ។ តាមរយៈរូបថតក្នុង Story នេះ VJ តាប៊ុយ ទំនងជាចេញពីកម្មវិធីសប្បាយៗជាមួយមិត្តភក្តរបស់ខ្លួន ទើបបង្កឱ្យមានហេតុការណ៍ជ្រុលចង្កូតបុករថយន្ដព្រូសពីក្រោយមួយទំហឹង។

យ៉ាងណាមិញ ក្រោយពី​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ស្រះចក​ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ហើយ​នាំ​រថយន្ត​ទាំងពីរ​យកទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ​ដើម្បី​ធ្វើការ​សម្របសម្រួល​ឲ្យ ដោយ​ភាគី​រថយន្ត​ស៊េរី​ទំនើប Range Rover របស់ VJ តា​ប៊ុ​យ សុខចិត្ត​ចេញថ្លៃ​សង​ការខូចខាត​ចំនួន ៥០០ដុល្លារ ឱ្យទៅ​ភាគី​រថយន្ត​ព្រូស ​ដើម្បី​បញ្ចប់រឿង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ