T.O.P ទទួលបានពានរង្វាន់ តួប្រុសរងឆ្នើម ពីកម្មវិធីប្រគល់ពានរង្វាន់ Golden Derby TV Awards ឆ្នាំ ២០២៥ ដោយតារាប្រុសមានឈ្មោះដើមថា Choi Seung Hyun បានយកឈ្នះតារាសម្ដែង Lee Byung Hun សម្រាប់ស្នាដៃសម្ដែងក្នុងភាពយន្តរឿង Squid Game ។

នៅថ្ងៃទី១៩ ខែសីហានេះ គេហទំព័រ Gold Derby បានបញ្ចេញឈ្មោះម្ចាស់ជយលាភីប្រចាំឆ្នាំនេះ ដោយក្នុងនោះភាពយន្តរឿង Squid Game ទទួលបានភាពលេចធ្លោខ្លាំង ទទួលបានពានរង្វាន់ចំនួន ៦ ត្រឡប់មកផ្ទះវិញ។
ជាក់ស្ដែង តារាប្រុសអតីតសមាជិកក្រុម Big Bang រូបនេះ ទទួលបានពានរង្វាន់ តួប្រុសរងឆ្នើម ក្នុងនាមជាតួអង្គ Thanos យកឈ្នះតារាជើងចាស់ Lee Byung Hun ដែលដើរតួជា Front Man នៅក្នុងរឿង Squid Game ដូចគ្នា។



ក្រៅពីនេះ មានពានរង្វាន់ចំនួន ៥ទៀត ដែលរឿងភាគល្បីៗឈ្មោះមានរហូតដល់ទៅ ៣រដូវកាលទទួលបាន រួមមាន ពានរង្វាន់តួឯកប្រុសឆ្នើមសម្រាប់ Lee Jung Jae ខណៈ Kang Ae Shim បានគ្រប់គ្រងតំណាងជាតួស្រីរងឆ្នើម និង Gong Yoo ដែលទទួលបានពានរង្វាន់ តារាកិត្តិយសឆ្នើម។ ទន្ទឹមគ្នានេះ រឿងភាគដើមរបស់ Netflix មួយចំណងជើងនេះ ក៏ទទួលបានពានរង្វាន់ ជាភាពយន្តភាគឆ្នើម និង ENSEMBLE OF THE YEAR ផងដែរ។
សូមជម្រាបថា Gold Derby TV Awards គឺជាកម្មវិធីប្រគល់ពានរង្វាន់ធំមួយ ផ្ដល់ពានរង្វាន់សរុបចំនួន ៣០ពាន ទៅកាន់រឿងភាគ រឿងកុន រឿងកំប្លែង និងគំនូរជីវចល។ នៅក្នុងគម្រប់ខួបលើកទី ២២ នេះ កម្មវិធីខាងលើបានផ្ដោតទៅលើភាពយន្តដែលចេញផ្សាយក្នុងឆ្នាំ ២០២៤ និង ២០២៥ ដែលជាពេលវេលាតែមួយនឹងការចាក់ផ្សាយរឿង Squid Game រដូវកាលទី ២ និងរដូវកាលទី ៣៕
























Account
Security
Favourite Content