Sydney Marith មកពីអាមេរិកភ្លាម ចេញធ្វើការងារវិញភ្លែត រឿងដំបូងគឺ Miss Planet Cambodia ២០២៥

តារា​បង្ហាញ​ម៉ូដ ក៏​ជា Miss Planet Cambodia 2025 កញ្ញា Sydney Marith បាន​វិល​ត្រឡប់​ពី​អាមេរិក​វិញ ក្រោយ​វិស្សមកាល​រយៈពេល។ ក្រោយ​មក​ដល់​ដី​ខ្មែរ​វិញ​ភ្លាម Sydney បាន​ចាប់​ការងារ​ភ្លាម​ៗ​តែម្ដង ហើយការងារ​សំខាន់​បំផុត​ការ​ត្រៀម​ខ្លួន​ចូល​ការ​ប្រកួត Miss Planet International 2025 ដែល​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​កម្ពុជា។

ថ្មី​ៗ​នេះ Sydney បាន​ចេញ​តាម​ថត ដើម្បី​ប្រម៉ូត​ Miss Planet Cambodia នៅ​មុខ​វាំង ដោយ​គ្រង​ឈុត​ស្បៃ​ខ្មែរ ធ្វើឲ្យ​អ្នក​ដែល​ទៅ​កម្សាន្ត​ទី​នោះ ​ ភ្ញាក់ផ្អើល​ពេល​ឃើញ​សម្រស់​របស់​កូន​ខ្មែរ​កាត់​អាមេរិក​រូប​នេះ។ ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ បង្ហាញ​ខ្លួន​នៅ​មុខ​ព្រះ​បរម​រាជវាំង​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ និង​ទេសចរណ៍​ខ្មែរ មាន​អ្នក​ចោមរោម​មើល​ច្រើនកុះករ។

មហាជន​ដែល​បាន​ជួប​ផ្ទាល់​ស្ងើចសរសើរ ពី​រូប​សម្រស់​របស់​កូន​ខ្មែរ​កាត់​អាមេរិក និង​កំពុង​ត្រៀម​ខ្លួន​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក Miss Planet International 2025 ដែល​នឹង​ធ្វើ​ឡើង​នា​ដើម​ខែ​មីនា ឆ្នាំ ២០២៦ នៅ​កម្ពុជា។ មិនមែន​មាន​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ជន​បរទេស​នៅពេល​ជួប​បវរកញ្ញា​ខ្មែរ​រូបនេះ​ក៏​បាន​សុំថត​ជាមួយ​ហូរហែ​ដែរ។

អ្នក​គាំទ្រ​នារីៗ​បាន​សុំ​ថត​រូប​ជាមួយ Sydney Marith ដែល​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា កញ្ញា​ទទួល​បាន​ការ​គាំទ្រ​រួច​ជា​ស្រេច។ មហាជន​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​ជឿជាក់​ថា Sydney Marith នឹង​ធ្វើឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ច្បាស់​ពី​កម្ពុជា ព្រោះ​នាង​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​បទពិសោធន៍​លើ​វិស័យ​មួយ​នេះ។

គួរ​បញ្ជាក់​ថា Sydney Marith ជា​កូន​កាត់​អាមេរិក​ខ្មែរ ដែល​មាន​សម្រស់​ល្អល្អះ និង​ជា​តារា​បង្ហាញ​ម៉ូដ តារា​សម្ដែង​វួ​ក្មេង តែ​មាន​អ្នក​គាំទ្រ​ស្រលាញ់​ចូលចិត្ត​ទាំង​ក្នុង ព្រម​ទាំង​ក្រៅ​ស្រុក៕

រូបភាព៖ Miss Planet Cambodia

វីដេអូ៖ https://www.facebook.com/reel/893777699697437



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *