បវរកញ្ញាថ្មីថ្មោងមែនពិត តែ ស៊ីដនី ម៉ារិទ្ធ អាចដណ្ដើមបានលំដាប់រងទី១ Supranational Cambodia 2025 ពិតជាមិនធម្មតាឡើយ

1st Runner Up Miss Supranational Cambodia 2025 ស៊ីដនី ម៉ារិទ្ធ-Sydney Marith ដ្បិត​ថា​មិន​បាន​មកុដ តែ​កញ្ញា​ពិតជា​ស័ក្ដិសម​នឹង​លំដាប់​រង​ទី​១​ នេះ​ខ្លាំង​ណាស់ ព្រោះ​ជា​បវរកញ្ញា​ថ្មីថ្មោង និង​មាន​វ័យ​ក្មេង​ខ្ចី​ត្រឹម ១៩ ឆ្នាំ​ប៉ុណ្ណោះ ក៏​អាច​ឈាន​ដល់​ចំណាត់​ថ្នាក់​កំពូល​ទាំង ៣ បាន​។

នា​រាត្រី​ផ្ដាច់ព្រ័ត្រ Miss Supranational Cambodia 2025 បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បេក្ខភាព​ដ៏​មាន​សមត្ថភាព និង​ស្រស់​ស្អាត​ពេញ​ឆាក​តែម្ដង។ ស៊ីដនី ម៉ារិទ្ធ ក៏​ស្ថិត​ក្នុង​ចំណោម​ម្នាក់​នៃ​បេក្ខជន​ប្រកួត​ទាំង ២៥ នោះដែរ ដោយ​បង្ហាញ​ខ្លួន​ជា​មួយ​ឈុត​រាត្រី​សមោសរ​​ ២ គឺមានពណ៌​មាស​ និង​ពណ៌​ប្រាក់ដ៏​ស្រស់​ស្អាត និង​ស័ក្ដិសម​ជាមួយ​រូបរាង និង​មុខមាត់​នាង​តែម្ដង។

កូន​កាត់​អាមេរិក-ខ្មែរ​រូប​នេះ ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​តាំងពី​ថ្ងៃ​បង្ហាញ​ខ្លួន​មក​ម្ល៉េះ។ ដូច្នេះ​ហើយ​នាង​ត្រូវ​បាន​អ្នកគាំទ្រ​ទស្សន៍ទាយ​ថា នឹង​អាច​ចូល​ក្នុង Top 3 នៃ​កម្មវិធី​បាន​ជា​មិន​ខាន ព្រោះ​មិន​ត្រឹម​មាន​សម្រស់​ឡើយ ចំណេះដឹង​ក៏​មិន​ធម្មតា​ដែរ ដោយ​បាន​សិក្សា​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម មុខវិជ្ជា​គ្រប់គ្រង​ទីផ្សារ (BSBA MM) នៅ Western Governors University នៅ​អាមេរិក​ទៀត​ផង។

មុន​ដាក់ពាក្យ​មក​​ចូលរួម​​ប្រកួត Miss Supranational Cambodia 2025 បវរកញ្ញា​កូនមានឪពុកជនជាតិខ្មែរ និងម្ដាយ​ជនជាតិ​អាមេរិក គឺជា​ម៉ូដែល​អាជីព​រួច​ទៅ​ហើយ។ ម៉ារិទ្ធ ស្រលាញ់​សុខភាព និង​តែងតែ​មាន​ទៅ​ហាត់ប្រាណ​ជា​ប្រចាំ ទើប​ធ្វើឲ្យ​នាង​មើល​ទៅ​ស្រស់​ថ្លា ស្បែក​ភ្លឺ រលោង​ស្អាត។

វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ ២ ខែ​មេសា ឆ្នាំ ២០២៥ ស៊ីដនី ម៉ារិទ្ធ និង ឈុំ ចាន់ដារ៉ា ចាប់ដៃ​គ្នា ត្រៀម​រង់ចាំ​ស្ដាប់​ការ​ប្រកាស​លទ្ធផល។ ទោះ​ជា​ជយលាភី បាន​ទៅ​លើ Miss Supranational Cambodia 2024 ក៏​ដោយ តែ​ ស៊ីដនី ម៉ារិទ្ធ បាន​អបអរ និង​ជឿជាក់​ថា ឈុំ ចាន់ដារ៉ា គឺជា​អ្នក​ស័ក្តិសម​បំផុត។

រូប​សម្រស់ និង​ចំណេះដឹង​មាន​ដូច​គ្នា ប៉ុន្តែ ដារ៉ា ជា​បវរកញ្ញា​ម្នាក់​ដែល​មាន​បទពិសោធន៍​ជោកជាំ​ស្រាប់​ទាំង​ការ​បង្ហាញ​ម៉ូដ​ក្នុង​ស្រុក ការ​សម្ដែង ជាពិសេស​ការ​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​សម្រស់​នេះ​តែម្ដង។ បើ​ទោះ​ជា ម៉ារិទ្ធ តែ​នាង​ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើសលប់ ទាំង​ទើប​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​លើក​ទី​១៕

រូបភាព៖ Sydney Marith និង Supranational Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *