វ័យ ៦១ ឆ្នាំមិនទាន់មានគ្រួសារ ស្ដេចកំប្លែង ទិន ហ្វី អង្គុយចាំយក អាំងប៉ាវ យ៉ាងរីករាយ

ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន តារាសម្ដែងចិនជាច្រើនបានឈប់សម្រាកពីការងារដើម្បីចំណាយពេលវេលាជួបជុំបងប្អូន មិត្ដភក្ដិ និងក្រុមគ្រួសារ។ ស្ដេចកំប្លែង ទិន ហ្វី ក៏មិនខុសពីអ្នកដទៃ លោកក៏ចំណាយពេលយ៉ាងរីករាយកំឡុងពេលចូលឆ្នាំថ្មី ប៉ុន្ដែលោកចំណាយពេលទាំងនោះជាមួយក្រុមការងារ និងកំពុងយកចិត្ដដាក់ចំពោះការផលិតរឿងថ្មី។

តារាកំប្លែងវ័យ ៦១ ឆ្នាំរូបនេះ បានអង្គុយទទួលយកអាំង ប៉ាវ ក្រហមយ៉ាងរីករាយពីក្រុមការងារ។ លោកបានបង្ហាញពីអារម្មណ៍រីករាយ ខណៈក្រុមការងារតម្រង់ជួរយក អាំង ប៉ាវ ឲ្យលោកម្ដងម្នាក់ៗ រហូតដល់អស់គ្នា។ ជាមួយគ្នាដែរ ក្រោយឃើញសកម្មភាពបែបនេះ មហាជនមួយចំនួនក៏ចាប់ផ្ដើមរិះគន់ស្ដេចកំប្លែង ទិន ហ្វី ភ្លាមៗ។ លោកត្រូវបានគេលើកឡើងថា ជាមនុស្សគំរិះ ម៉ៅស្វិត សល់ប្រាក់រាប់សិបលានដុល្លារ មិនត្រឹមតែមិនចែក​ អាំង ប៉ាវ ដល់ក្រុមការងារបែរជាឆ្លៀតយកពីគេវិញទៀត។

តែទោះជាយ៉ាងណាក្ដី អ្នកគាំទ្រជនជាតិចិនជាច្រើនក៏បានលើកឡើងថា វាគ្រាន់តែជាទំនៀមទម្លាប់ប្រពៃណី ប៉ុណ្ណោះ។ ជាធម្មតា អ្នកមិនទាន់រៀបការតែងទទួលបាន អាំងប៉ាវក្រហម នៅឆ្នាំថ្មី។ ការឲ្យប្រាក់ក្នុងអាំងប៉ាវ គឺទៅតាមអាយុរបស់អ្នកទទួល។ វាមិនមែន ដោយសារតែរឿងគំរិះ និងចិត្ដអាក្រក់អ្វីឡើយ។ អាំងប៉ាវ ជាទូទៅត្រូវគេដាក់ប្រាក់ចាប់ពី ២ ដុល្លារ ទៅ ១០ ដុល្លារ ឬច្រើនជាងនេះ។

មែនទែនទៅ បើទោះជាឆ្នាំនេះ ស្ដេចកំប្លែង ទិន ហ្វី មានវ័យ ៦១ ឆ្នាំហើយក៏ដោយ ប៉ុន្ដែដោយសារលោកមិនទាន់រៀបការមានគ្រួសារដូច្នេះតាមប្រពៃណី លោកត្រូវទទួលបាន អាំងប៉ាវ ពីអ្នកដែលរៀបការរួច ស្របពេលដែលក្រុមការងារជូន អាំងប៉ាវ ដល់លោកសុទ្ធតែជាអ្នករៀបការ មានគ្រួសារហើយ។

គួរបញ្ជាក់ថា ស្ដេចកំប្លែង ទិន ហ្វី បច្ចុប្បន្ន លោកមិនគិតគូរពីរឿងមានគ្រួសារអ្វីឡើយ ដោយលោកផ្ដោតលើការងារ និងត្រៀមបង្កើតភាពយន្ដថ្មីគឺ បាល់ទាត់ សៀវលីងវគ្គ ២។ លោកក៏បង្ហើបថា មានគម្រោងផលិតភាពយន្ដជាច្រើនបន្ដបន្ទាប់ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់