លែងគ្នាជិត១ ឆ្នាំ! តែឥឡូវបែរប្រទះឃើញ Huang Xiaoming ទៅកន្លែងAngelababy ហ្វេនសង្ស័យណាត់ជួបគ្នាម្ដងទៀត

បកត្រឡប់ទៅកាលពីដើមឆ្នាំ ២០២២ តារាស្រីលំដាប់ A ប្រទេសចិន Angelababy បានប្រកាសលែងលះជាមួយស្វាមី Huang Xiaoming ដែលរឿងនេះពិតជាធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងព្រោះកន្លងមកអ្នកពីរតែងតែបង្ហាញភាពស្និទ្ធស្នាលថែមទាំងមានចំណងដៃកូនប្រុសម្នាក់ទៀត។ ចំណងស្នេហារយៈពេល ១៣ ត្រូវបានបញ្ចប់ ខណៈអ្នកទាំងពីរសុំរាប់គ្នាត្រឹមជាមិត្តវិញ។

បន្ទាប់ពីប្រកាសលែងលះគ្នា តារាស្រី Angelababy បានយកពេលវេលារបស់ខ្លួនស្ទើរតែទាំងអស់ទៅលើការងារ និងបន្ដថតកម្មវិធី ព្រមទាំងរឿងភាគផ្សេង។ ចំណែកឯអតីតស្វាមីរបស់នាង បានជាប់ខ្លួនជាមួយពាក្យចចាមអារ៉ាមជាច្រើនថាមានស្នេហាថ្មីជាមួយនារីវ័យក្មេងក្រៅសិល្បៈម្នាក់ ប៉ុន្ដែលោកមិនដែលចេញមកបកស្រាយ ឬបដិសេធនោះទេ។

ស្រាប់តែថ្មីៗ នេះ អ្នកទាំងពីរត្រូវបានក្រុមអ្នកកាសែតថតបាននៅកន្លែងតែមួយធ្វើព្រងើយ។ នេះបើយោងតាមប្រភពព័ត៌មានហុងកុង Hk01។ ប្រភពដដែលបានឱ្យដឹងថា ដំបូងលោក Huang Xiaoming បានទៅញ៉ាំអាហារជាមួយមិត្តភ័ក្ដិ ហើយក៏ត្រឡប់ទៅកន្លែងដែលអតីតភរិយារស់នៅថែមទាំងស្នាក់នៅទីនោះមួយយប់ទៀត។ ខណៈ Angelababy ទើបត្រឡប់មកផ្ទះស្នាក់នៅវិញពេលយប់តែមួយដែល Huang XiaoMing មកកន្លែងនាងរស់នៅ។ រហូតដល់ព្រឹកថ្ងៃបន្ទាប់ទើបអ្នកទាំងពីរចាកចេញរៀងៗ ខ្លួន។

ស្របពេលដែលអ្នកទាំងពីរត្រូវបានគេថតជាប់នៅកន្លែងតែមួយធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងមានចម្ងល់ទាក់ទិននឹងអតីតគូស្វាមីភរិយាមួយគូនេះ ថាតើអ្នកទាំងពីរអាចត្រូវរ៉ូវគ្នាវិញ ឬទេ បើសុខៗស្រាប់តែប្រទះឃើញនៅកន្លែងតែមួយបែបនេះ។ ខណៈពេលនេះ ទាំងសងខាងមិនបានចេញមុខបកស្រាយអ្វីឡើយ ក្រៅពីនៅស្ងៀមស្ងាត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ

ពិធី​សម្ពោធ​ជា​ផ្លូវការ កាត​សមគមសិល្បករខ្មែរ Wing Master Card ដែល​ប្រធាន​សមាគម​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​តម្លៃ​តារា​ប្រុស​ស្រី​ជា​វីរ​សិល្បករ ទទួល​បាន​ជោគជ័យ

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី