បុ​គ្គលសំខាន់ម្នាក់នេះជំរុញចិត្ត អេមមី ធ្វើបានល្អខ្លាំងក្នុងបទ «កុំចង់ត្រូវគ្នា»

តារាចម្រៀងវ័យក្មេង អេមមី និងជាកូនស្រីច្បង​​ ខាន់ ជេមស៍ បានកំពុងបោះជំហាន​តាមគន្លងរបស់ឪពុក ដោយនាងបានបើកទំព័រវិស័យសិល្បៈរបស់ខ្លួនតាមរយៈបទ «កុំចង់ត្រូវគ្នា» ក្នុងផលិតកម្ម Khan James Production។ ដ្បិតជាស្នាដៃបទចម្រៀងដំបូង ប៉ុន្តែពន្លកតារាចម្រៀងថ្មីរូបនេះ ច្រៀង​បានយ៉ាងពីរោះរណ្តំ រហូតគ្រប់គ្នាលាន់មាត់សរសើរពីសមត្ថភាព​ស្រីស្រស់សោភារូបនេះ។

ទម្លាក់លើទីផ្សារមិនយូរប៉ុន្មានបទ «កុំចង់ត្រូវគ្នា» ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ធ្វើឱ្យគេឯងស្គាល់ អេមមី យ៉ាងឆាប់រហ័ស។ តាមការបញ្ជាក់ប្រាប់ក្នុងកិច្ចសម្ភាសន៍សិល្បៈមួយ អេមមី ឱ្យដឹងថា ការពិតទៅ ការដែលនាងអាចច្រៀងបានល្អបែបនេះ គឺដោយសារនាងទទួល​ការបណ្តុះបណ្តា​ផ្ទាល់ពី​​ឪពុក គឺតារាចម្រៀង ខាន់ ជេមស៍ ដោយលោកតែងតែនៅក្បែរ ចាំកែកំហុសឆ្គង និងជួយពត់តម្រង់សំឡេងរបស់នាង។ យុវតី​រូបស្រស់​នោះ បញ្ជាក់​ថា ដំបូងៗក៏ធ្វើមិនទាន់បានល្អដែរ តែដោយសារបានការកែតម្រូវ និងការហ្វឹកហាត់ម្តងហើយម្តងទៀត ទើបសមិទ្ធផលចេញមកជាផ្លែផ្កាល្អបែបនេះ។

ពន្លកតារាចម្រៀងវ័យក្មេងនេះថា នាងពេញចិត្តសមិទ្ធផលដែលទទួលបាននេះខ្លាំងណាស់ ហើយវាលើសអ្វីដែលនាងរំពឹងទុកទៅទៀត។ កន្លងមកនាងមិនធ្លាប់គិតទេថា បទទី១របស់នាងអាចផ្ទុះ និងមានគេស្តាប់ច្រើនបែបនេះ។ បន្ទាប់ពីជោគជ័យលើស្នាដៃចម្រៀងដំបូង ឆាប់ៗនេះ កូនស្រីច្បង​ម្ចាស់​បទ “របាំចង់ស្នេហ៍” នឹងទម្លាក់ស្នាដៃបទថ្មីមួយទៀតចំណងជើងថា «ដកខ្លួនទៅបង» ដែល​ជា​បទ​មនោសញ្ចេតនាស្នេហាឈឺចាប់ មិនខុសបទមុនប៉ុន្មានឡើយ។ 

កូនស្រីច្បង ខាន់ ជេមស៍ បង្ហើបឱ្យដឹងថា នាងមានចំណូលចិត្តលើបទចម្រៀងមនោសញ្ចេតនាបែបសេដ ហើយតារាចម្រៀងស្រីដែលជានិមិត្តរូបក្នុងចិត្តនាង គឺ ឱក សុគន្ធកញ្ញា និង ពេជ្រ សូលីកា។ ចំណែក និមិត្តរូបម្នាក់ទៀតគឺឪពុករបស់នាងផ្ទាល់តែម្តង ដែលនាងតែងតែមើលហើយធ្វើតាមគ្រប់សកម្មភាព ដើម្បីសាងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យល្បីល្បាញដូចឪពុកដែរ។

សូមជម្រាបថា អេមមី មានសំឡេងពីរោះរណ្តំ និងមានសមត្ថភាពច្រៀងមិនចាញ់ឪពុក​ប៉ុន្មានឡើយ ថែមទាំងចេញលេងហ្គីតាយ៉ាងស្ទាត់ជំនាញទៀតផង។ ទោះសម្រេចចិត្តចូលវិស័យសិល្បៈពេញទំហឹងក៏ពិតមែន តែតារាស្រីរូបនេះមិនបោះបង់ការសិក្សនោះទេ ដោយបច្ចុប្បន្ននាងរៀនថ្នាក់ទី១២ នៅសាលាឯកជនមួយកន្លែង។ ថ្វីបើមើលឃើញថាផ្លូវដើរលើវិស័យសិល្បៈកំពុងទៅរលូន តែនាងនៅតែតាំងរៀនសូត្រឱ្យបានល្អ មិនបោះបង់ចោលមួយណានោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ