សួស វីសា សម្រេច​បំណង​ធំ​ក្រោយ​ដឹកនាំអតីតសិស្សរបាំរៀបចំពិធីសំពះគោរពដឹងគុណគ្រូយ៉ាងអធិកអធម

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ បានដឹកនាំអតីតសិស្សរបាំ និងអតីតសិស្សគ្រប់ជំនាន់ទាំងអស់ រៀបចំពិធីសំពះគោរពរំឭកដឹងគុណគ្រូ ដែលបានបង្ហាត់បង្រៀនចំណេះជំនាញ និងគ្រឹះសិល្បៈដល់នាងតាំងពីកុមារភាព ដោយពិធីនេះត្រូវរៀបចំឡើងយ៉ាងអធិកអធម នៅសមាគមន៍សិល្បៈអប្សរា ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូជាច្រើនរូប។

ពិធីសំពះគោរពរំឭកដឹងគុណគ្រូដែលប្រារព្ធឡើងនៅពេលនេះ ត្រូវតារាចម្រៀងរូបនេះប្រាប់ឱ្យថា ជាក្តីស្រមៃរបស់នាងតាំងពីពេលនៅរៀនមកម៉្លេះ។

ប្រាប់ឱ្យ AMS ដឹងក្នុងពិធីសំពះគោរពរំឭកដឹងគុណគ្រូ សួស វីសា ថា៖ «គោលបំណងដែលបង្កើតកម្មវិធីនេះឡើង ទី១ នាងខ្ញុំធ្លាប់សន្យាជាមួយខ្លួនឯងថា នៅពេលដែលខ្ញុំរៀនចប់ ពេលខ្ញុំមានការងារល្អធ្វើ ពេលខ្ញុំរកប្រាក់ចំណូលបានច្រើន ខ្ញុំមានលទ្ធភាពល្អ ខ្ញុំនឹងធ្វើកម្មវិធីហ្នឹងនៅថ្ងៃណាមួយ។ គោលបំណងនោះគឺ ចង់សំពះដឹងគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ មិនថាលោកគ្រូអ្នកគ្រូផ្នែករបាំបុរាណ លោកគ្រូអ្នកគ្រូប្រពៃណី លោកគ្រូអ្នកគ្រូផ្នែកល្ខោនខោល លោកគ្រូអ្នកគ្រូភ្លេង យីកេ មហោរី និងល្ខោនបាសាក់ ទាំងអស់ គឺចង់សំពះអរគុណគាត់ទាំងអស់គ្នា»។

«លោកគ្រូអ្នកគ្រូគាត់បានអរគុណខ្ញុំ ដែលបានចងក្រងកម្មវិធីនេះឡើង បានប្រមូលផ្តុំទាំងគ្រូទាំងសិស្សមកជួបជុំគ្នាទាំងអស់ គាត់រំភើបចិត្តដែលយើងជាសិស្សពេលដែលយើងជោគជ័យ យើងអត់ភ្លេចកន្លែងកំណើត។ គឺសាលានេះហើយបណ្តុះបណ្តាលឱ្យខ្ញុំមានអនាគត ធ្វើឱ្យខ្ញុំដឹងពីអ្វីជាសិល្បៈ ចេះរាំចេះច្រៀង ដឹងចង្វាក់ដឹងភ្លេចសព្វគ្រប់បែបយ៉ាងគឺចេញពីកន្លែងនិងឯង»។

ក្រឡេកមកមើលលោកគ្រូអ្នកគ្រូ និងអតីតសិស្សដែលបានចូលរួមវិញនោះ គ្រប់គ្នាហាក់រំភើបចំពោះការជួបជុំដ៏មានអត្ថន័យនេះ ដោយក្នុងដៃកូនសិស្សម្នាក់ៗមានភ្ជាប់ជាមួយធូបទៀន ក្រាបបង្គំអរគុណដល់លោកគ្រូអ្នកគ្រូដែលបានបណ្តុះបណ្តាលចំណេះជំនាញ និងគ្រឹះសិល្បៈរបាំបុរាណដល់អ្នកគ្រប់គ្នាដោយទឹកមុខញញឹមប្រិមប្រិយ។

ឆ្លៀតឱកាសនោះ អ្នកគ្រូ វង្ស មេទ្រី ប្រធានសមាគមន៍សិល្បៈអប្សរា ក៏បានបង្ហាញអារម្មណ៍រំភើបដែលឃើញអតីតសិស្សដូច តារាចម្រៀង សួស វីសា បានគៀងគរអតីតសិស្សគ្រប់ជំនាន់ មករៀបចំពិធីសំពះគោរពរំលឹកដឹងគុណគ្រូ ហើយក៏រំភើបដែលឃើញអតីតសិស្សគ្រប់ជំនាន់បានមកជួបជុំគ្នា។

គួររំឭកថា សមាគមន៍សិល្បៈអប្សរា ត្រូវបានបង្កើតឡើងតាំងពី១៩៩៨ ដោយ អ្នកគ្រូ វង្ស មេទ្រី ផ្ទាល់ ក្នុងបំណងដើម្បីជួយដល់សិស្សានុសិស្សកំព្រាទីទ័លក្រដែលចង់ចេះចង់រៀននៅសាសារៀននេះ។ ទើបរយៈពេលប្រមាណ២ឆ្នាំនេះប៉ុណ្ណោះ ដែលសមាគមន៍សិល្បៈអប្សរា បិទទ្វារផ្អាកដំណើរ ដោយសារបញ្ហាការរាតត្បតជំងឺកូវីដ១៩។ មកទល់ពេលនេះ អ្នកគ្រូ នៅមិនទាន់មានគម្រោងបើកដំណើការសមាគមន៍នេះវិញនោះទេ ដោយចាំមើលស្ថានភាពកូវីដជាមុនសិន។ អ្នកគ្រូថា យ៉ាងណាមិញ អ្នកគ្រូនៅតែបន្តបើកសមាគមន៍នេះបន្តទៅ ដើម្បីបន្តបណ្តុះបណ្តាលក្មេងជំនាន់ក្រោយដែលស្រលាញ់ទម្រង់សិល្បៈបុរាណ ម៉្យាងអ្នកគ្រូចង់ថែរក្សាវប្បធម៌ និងទម្រង់សិល្បៈបុរាណកុំឱ្យមានការបាត់បង់។

យ៉ាងណា ក្រោយមើលឃើញពីសភាពចំណាស់ និងទ្រុតទ្រោមរបស់សមាគមន៍សិល្បៈអប្សរា តារាចម្រៀង សួស វីសា លើកឡើងថា ខ្លួនមានគម្រោងជួយអតីតសាលារបាំដ៏កំសត់នេះឱ្យស្រស់បំព្រងឡើងវិញ តែការជួយក្នុងនោះគឺតាមទំហំ និងលទ្ធភាពដែលអាចធ្វើទៅបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម