​​ប៉ូគឹមថេង សុតធីតា ដាក់ពាក្យចូលប្រកួតប្រជែងកម្មវិធីសម្រស់សាជាថ្មី​

ជាដំណឹងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ពិសេសអ្នកគាំទ្រ ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Miss Supranational Cambodia ប្រកាសឱ្យដឹងថា ម្ចាស់មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា បានដាក់ពាក្យចូលរួមប្រកួតប្រជែងដណ្តើមមកុដនៅ​កម្មវិធី Miss Supranational Cambodia 2023 នឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ។

ឃើញការបង្ហោះនោះភ្លាម អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិយោលបល់ និងការយល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះថែមទាំងលើកឡើងថា សុតធីតា មកលើកមកុដ Miss Supranational Cambodia 2023 ថែមទៀតផង។

គួររំលឹកផងដែរថា ប៉ូគឹមថេង សុតធីតា អាយុ ២៤ ឆ្នាំ កម្ពស់ 1.75 cm មកពីរាជធានីភ្នំពេញ។ ធីតា ស្រលាញ់វិស័យ Beauty Pageant តាំងពីក្មេងមកម៉្លេះ ហើយនាងបានចូលប្រកួតកម្មវិធីជាច្រើន រហូតដល់ឆ្នាំ ២០២១ ទើបនាងដណ្តើមបានមកុដ Miss Grand និង​ចូលដល់វគ្គ ​Top 10 ​ក្នុងការប្រកួត Miss Grand International 2021។

ការសម្រេចចិត្តចូលប្រកួត Miss Supranational Cambodia 2023 ជាជំហានថ្មីមួយទៀត សម្រាប់ស្រីស្រស់សោភារូបនេះក្នុងឆ្នាំ ២០២៣។ អ្នកគាំទ្រជឿជាក់ថា នាងនឹងមកអង្រួនសង្វៀនការប្រកួត Miss Supranational ព្រោះនាងជាបវរកញ្ញាដ៏មានសក្ដានុពលម្នាក់ មិនតែប៉ុណ្ណោះ រូបសម្រស់ ចំណេះដឹង និងភាពក្លាហានអង់អាចរបស់នាង គឺមានមកទាំងព្រម។

ទន្ទឹមនឹងការដាក់ពាក្យប្រកួតនេះ តារាម៉ូដែល ប្រាសាទ ដាវីន Vice President ថ្មីរបស់កម្មវិធី​ Miss Supranational Cambodia បានឱ្យដឹងថា ឆ្នាំនេះនឹងមានកំណែទម្រង់ថ្មីមួយចំនួនការប្រកួត ព្រោះនាងចង់ចម្រាញ់រកបេក្ខភាពល្អបំផុត ដើម្បីតំណាងប្រទេសកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត