តៃវ៉ាន់​ចែក​អាំង​ប៉ាវ​ពលរដ្ឋ​ម្នាក់​ ៦ពាន់​ដុល្លារ​តៃវ៉ាន់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន

រដ្ឋាភិបាល​តៃវ៉ាន់​គ្រោង​នឹង​ចែក​អាំង​ប៉ាវ​ដល់​ពលរដ្ឋ​គ្រប់​រូប​នៅ​លើ​កោះ​មួយ​នេះ​ក្នុង​ម្នាក់​ចំនួន​ ៦ពាន់​ដុល្លារ​តៃវ៉ាន់ ឬ​ជិត​ ២០០​ដុល្លារ​សហរដ្ឋអាមេរិក។ ដំណឹង​ដ៏​គួរ​ឲ្យ​ត្រេកអរ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ថ្នាក់​ដឹកនាំ​កំពូល​តៃវ៉ាន់កាលពីថ្ងៃទី ៤​ ខែមករា ឆ្នាំ២០២៣នេះ។ លោក Su Tseng-chang មេដឹកនាំ​ស្ថាប័ន​អនុវត្ត​ច្បាប់​បាន​និយាយ​ថា​ «សេដ្ឋកិច្ច​ប្រទេស​រីកចម្រើន​ដូច្នេះ​យើង​នឹង​ចែក​រំលែកជូន​​ពលរដ្ឋ​គ្រប់​គ្នា»។

តៃវ៉ាន់​ជា​តំបន់​ដែល​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ទាំង​ស្រុង​ ដែល​ដែន​កោះ​មួយ​នេះ​ជា​រោង​ចក្រ​ផលិត​បន្ទះ​ឈីប និង​ផលិតផល​បច្ចេកវិទ្យា​ដ៏​សំខាន់​សម្រាប់​ពិភព​លោក។ ក្នុង​ឆ្នាំ​ ២០២១ សេដ្ឋកិច្ច​តៃវ៉ាន់​កើន​រហូត​ដល់​ ៦.៤៥ភាគរយ ជា​កំណើត​សេដ្ឋកិច្ច​ដែល​កើន​លឿន​បំផុត​ក្នុង​ ១​សតវត្ស​ចុង​ក្រោយ។

លោក​ Su បាន​និយាយ​ថា​ទឹក​ប្រាក់​ ១៤០លាន​ដុល្លារ​តៃវ៉ាន់​ ដែល​ជា​ប្រាក់​ចំណេញ​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​នឹង​ត្រូវ​ដក​ចេញ​ជា​លុយ​សុទ្ធ​ចែក​ជា​អាំង​ប៉ាវ​ជូន​ដល់​ពលរដ្ឋ​គ្រប់​រូប​ក្នុង​ម្នាក់​ស្មើ​នឹង​ ១៩៥ដុល្លារ​អាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​នៃ​កោះ​តៃវ៉ាន់​រូប​នេះ​បន្ត​ថា​ «សមិទ្ធផល​សេដ្ឋកិច្ច​​​នឹង​ត្រូវ​បាន​ចែក​ជូន​ប្រជាជន​គ្រប់រូប មិន​ថា​​ក្មេង​ ឬ​​ចាស់​ទេ ហើយ​យើងខ្ញុំ​សូម​​ជូនពរ​គ្រប់​រូប​ជួប​តែ​សំណាង​ល្អ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ»។

សូម​ជម្រាប​ថា តៃវ៉ាន់​ជា​កូន​កោះ​តូច​មួយ​តែ​ផលិត​ផលិតផល​បច្ចេកវិទ្យា​គ្រប់​យ៉ាង​រាប់​ចាប់​តាំង​ពី​ទូរស័ព្ទ​ដៃ​រហូត​ដល់​រថយន្ត​ទំនើប​ និង​បន្ទះ​ឈីប។ បើ​ទោះ​បី​ពេលសេដ្ឋកិច្ច​ពិភព​លោក​​ដុនដាប​ដូច​អំឡុង​ ​ការ​រីក​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីត១៩​ក៏​ដោយ​ ក៏​សេដ្ឋកិច្ច​កោះ​មួយ​នេះ​មាន​លំនឹង​បំផុត​ ដោយ​សារ​តម្រូវ​ការ​បន្ទះ​ឈីប​ត្រូវ​ការ​ខ្លាំង​ឡើង​ដោយ​សារ​មនុស្ស​ធ្វើ​ការ​នៅ​ផ្ទះ។

គួរ​បញ្ជាក់​​ដែរ​ថា​ តៃវ៉ាន់​មាន​ប្រជាជន​សរុប​ជាង​ ២៣លាន​នាក់​គិត​ត្រឹម​ឆ្នាំ​២០២២។ ចំណែក​សេដ្ឋកិច្ច​របស់​តៃវ៉ាន់​ក្នុង​ឆ្នាំ ២០២៣ ត្រូវ​បាន​ធនាគារ​កណ្ដាល​របស់​ខ្លួន​រំពឹង​ថា​នឹង​កើនបន្ថែម​បាន​ ២,៣ភាគរយ​បន្ថែម​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត