ប៊ី សុធារី បង្ហើបតម្រុយចូលប្រកួតទៀតហើយ អ្នកគាំទ្រសង្ស័យកម្មវិធីមួយនេះជាងគេ

បន្ទាប់​ពី​បញ្ចប់​ភារកិច្ច Miss Charm ​អំឡុង​ខែ​កុម្ភៈ​កន្លង​ទៅ ​ម្សិលមិញ ប៊ី សុធារី បាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្រុយ​ថ្មី ក្នុង​ការ​ចូលរួម​ប្រកួត​កម្មវិធី​សម្រស់​ថ្មី​នា​ពេល​ខាង​មុខ​នេះ។ ក្នុង​នោះ​​អតីត​បវរកញ្ញា​កម្ពុជា ២០១៧ រូប​នេះ​មិន​បាន​ប្រាប់​ពី​កម្មវីធី​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ដោយ​បញ្ជាក់​ថា កម្មវិធី​ដែល​នាង​ចូល​ប្រកួត​ឆាប់​ៗ​នេះ មិន​ដូច​កម្មវិធី​ពី​មុន​ៗ​ឡើយ។

តារា​សម្ដែង​រាង​ខ្ពស់​ស្រឡះ​រូប​នេះ​បាន​​បង្ហោះ​រូប​ថត​ និង​សរសេរ​​រៀបរាប់​ថា “នាងខ្ញុំ ប៊ី សុធារី នឹងធ្វើការចូលរួមប្រកួតជាថ្មីម្ដងទៀតក្នុងកម្មវិធីថ្នាក់ជាតិដ៏ធំមួយក្នុងពេលខាងមុខនេះ កុំភ្លេចគាំទ្រដល់រូបនាងខ្ញុំផងណា៎”។ គ្រាន់តែ​ឃើញ​នាង​បង្ហើប​ត្រង់​ៗ​បែប​នេះ​ភ្លាម អ្នក​គាំទ្រ​បាន​ចូល​​ទាយ​កម្មវិធី​ដែល​នាង​ចូល​ទៅ​ប្រកួត​នោះ​គ្រប់គ្នា ដោយ​ភាគច្រើន​គិត​ថា​ Miss Grand Cambodia។ ក្នុង​នោះ​ក៏​មាន​ page មួយ​ទម្លាយ​ថា​តារា​ស្រី​រូប​នោះ ចូល​ប្រកួត​កម្មវីធី Miss Universe ម្ដង​ទៀត តែ​អ្វី​ដែល​ហ្វេន​សម្គាល់​គឺ សុធារី អាច​ចូល​ប្រកួត Miss Planet International ដែល​កម្មវិធី​នេះ​បង្កើត​ឡើង​ដោយកូនខ្មែរ។

ទោះ​យ៉ាង​ណា​យើង​មិន​ដឹង​​ថា សុធារី ចូលរួម​កម្មវិធី​ប្រកួត​មួយ​ណា​ឡើយ មាន​តែ​រង់ចាំ​មើល​ទាំងអស់​គ្នា​។ អ្វី​ដែល​ទាក់​ចិត្ត​មហាជន​​​ឲ្យ​បន្ត​គាំទ្រ​ គឺ​ ប៊ី សុធារី មិន​ដែល​ចុះចាញ់ និង​រាថយ​ឧបសគ្គ​ចំពោះ​មុខ​ឡើយ បើ​ទោះ​ជា​កម្មវិធី​មួយ​ៗ​ត្រូវ​ចំណាយ​ច្រើន ក៏​នឹង​ខិតខំ​ ស្វះស្វែង​រក​អ្នក​ឧបត្ថម្ភ​​ខ្លួន​ឯង និង​រត់ការ​ផ្សេង​ៗ​ចូលរួម​ប្រកួត​ម្នាក់​ឯង ដូច Miss Charm International កាលពីពេលកន្លងទៅ ដែល​ប្រារព្ធ​ឡើង​នៅ​វៀតណាម។

ក្នុង​កម្មវិធី Miss Charm International ដែល ប៊ី សុធារី តំណាង​ឲ្យ​​​កម្ពុជា​ចេញ​ទៅ​​នៅ​វៀតណាម ជា​លទ្ធផល​កញ្ញា​បាន​ឈ្នះ​ក្នុង​ឈុត​តំណាង​ជាតិ ដែល​មាន​ឈ្មោះ​ថា “រាជិនី​មយូរា​”៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក