តារាសម្ដែង ខន សូរិយា ទទួលបានតំណែងបវរកញ្ញាពិភពលោកកម្ពុជា ឆ្នាំ ២០២៦

តារា​សម្ដែង ខន សូរិយា និង​ជា​អ្នក​បង្កើត​មាតិកា​ខ្មែរ​ដែល​មាន​ទាំង​រូប​សម្រស់ និង​ចំណេះ​ដឹង ងាក​មក​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​។ ដោយ​នាង​ទទួល​បាន​ការ​តែងតាំង​ជា​បវរកញ្ញា​ពិភពលោក​កម្ពុជា ឆ្នាំ២០២៦ ដែល​ស្ថិត​ក្រោម​ស្ថាប័ន​របស់​លោក ម៉ែន និមលរ័ត្ន ដែល​មាន​បទ​ពិសោធន៍​ច្រើន​បណ្ដុះបណ្ដាល​តារា​បង្ហាញ​ម៉ូដ និង​បវរកញ្ញា។

កញ្ញា ខន សូរិយា ដែល​មាន​ឈ្មោះ​ពេញ ខន មុំឧត្តមសូរិយារតនាទេវី អាយុ ២៦ ឆ្នាំ, កម្ពស់ ១,៧០ ម៉ែត្រ បាន​បញ្ចប់​ការ​សិក្សា​នៅ សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ផ្នែក​ច្បាប់។ សម្រាប់ Beauty with a Purpose របស់ សូរិយា គឺ “ពន្លឺ​មួយ” (One Light)។

ពន្លឺ​មួយ” (One Light) របស់​តារា​ស្រី និង​ជា​បវរកញ្ញា​រូប​នេះ លើកឡើង​អំពី​ការ​ព្យាបាល​បេះដូង តាមរយៈ​ការ​ដាស់​សតិ​អារម្មណ៍ និង​ការ​យល់​ដឹង​ពី​អារម្មណ៍ ជាពិសេស​ក្នុង​ចំណោម​យុវវ័យ​ដែល​ផ្ទុក​នូវ​ការ​ឈឺចាប់​ផ្នែក​ខាង​ក្នុង​មើល​មិន​ឃើញ។ សុខភាព​ផ្លូវ​ចិត្ត នៅតែ​ជា​វិបត្តិ​ដ៏​ស្ងប់ស្ងាត់ មិន​ត្រឹមតែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទូទាំង​ពិភព​លោក​តែ​ម្តង។

ក្នុងនាម​ជា Miss World Cambodia 2026 កញ្ញា​ចង់​បញ្ចូល​ការ​យល់ដឹង​តាម​បែប​សម័យ​ទំនើប​ជាមួយ​នឹង​បែប​ប្រពៃណី។ សម្រាប់​ការងារ​បច្ចុប្បន្ន ខន សូរិយា គឺជា​តារា​ភាពយន្ត, Influencer និង​ជា​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ជា​មនុស្ស​ស្រី​សម័យ​ទំនើប​តែង​ចែក​រំលែក​គន្លឹះ​សំខាន់​នានា និង​ជួយ​ជា​យោបល់​ដោះស្រាយ​បញ្ហា​មួយ​ចំនួន។

ខន សូរិយា មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្អាត កម្ពស់​ខ្ពស់​ស្រឡះ នាង​ក៏​មាន​សមត្ថភាព​ច្រៀង​ពីរោះ ហើយ​ក៏​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង។ នា​ថ្ងៃ ២៣ ខែ​តុលា ឆ្នាំ ២០២៥ ខាង​មុខ​នេះ​ក្រុមហ៊ុន​របស់​លោក ម៉ែន និមលរ័ត្ន នឹង​ធ្វើ​កម្មវិធី​សន្និសីទកាសែត​នៅ​ស្ថានីយ​ទូរទស្សន៍ បាយ័ន ស្ទឹង​មានជ័យ ចាប់ពី​ម៉ោង ៥ ល្ងាច​ត​ទៅ៕

រូបភាព៖Roat Nimul Menn, Miss World Cambodia និង Soriya Khorn



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *