សុភ័ក្រ កុសុម៉ា និងស្វាមី បង្ហាញអារម្មណ៍រំភើបពេលបានក្លាយជាឪពុកម្ដាយដំបូង

តារា​ចម្រៀង​សម្បុរ​ស្រអែម​ស្រស់ សុភ័ក្រ កុសុម៉ា និង​ស្វាមី​រូប​សង្ហា បង្ហាញ​អារម្មណ៍​រំភើប​ក្រោយ​ដឹង​ថា​បាន​ក្លាយ​ជា​លោក​ប៉ា​អ្នក​ម៉ាក់​ថ្មោង​ថ្មី​សម្រាប់ដំណក់​ឈាមដំបូងដែលជាចំណង​ដៃ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។

ម្សិល​មិញ​នេះ ម្ចាស់ Kosoma Entertainment និង​ស្វាមី​ក្រៅ​សិល្បៈ លោក ផុន ផល្លា បានបង្ហាញ​រូបថត​គូ​ដែល​ពោរពេញ​ដោយ​ស្នាម​ញញឹម​ជាមួយ​លទ្ធផល​តេស្ត​ទឹក​នោម​ដែល​បង្ហាញ​ថា​អ្នកនាង សុភ័ក្រ កុសុម៉ា កំពុង​ពពោះ​ហើយ។ ភ្ជាប់​ជាមួយ​ដំណឹង​ដ៏​សែន​រីករាយ​នេះ ​មហាជន​អ្នក​ប្រើប្រាស់​ហ្វេសបុក​ក៏​ដូច​ជា​ហ្វេន​របស់​អ្នក​នាង​ ព្រម​ទាំង​មិត្តភ័ក្ដិ​ក្នុង​រង្វង់​សិល្បៈ​ជា​ច្រើន​នាក់​បាន​បង្ហាញ​ក្ដី​រំភើប​អម​ជាមួយ​ការ​ខមិន​ជូនពរ​យ៉ាង​ច្រើន​កុះករ។

មែន​ទែន​ទៅ​អ្នក​នាង​ក៏​ធ្លាប់​បាន​ឱ្យ​តម្រុយ​ជា​ច្រើន​លើក​ដែរ​នា​ពេល​កន្លង​តាម​រយៈ​ការ​ផុស​លេង​លើ​បណ្ដាញ​សង្គម​ថា​អ្នក​នាង​និង​ស្វាមី​គ្រោង​យកកូននៅ​ក្នុង​ឆ្នាំ​ក្រោយ​ពោល​គឺ​ឆ្នាំ ២០២៥ នេះ​ឯង។ មួយ​វិញ​ទៀត តាម​រយៈ​វីដេអូ​មួយ​ដែល​ហ្វេន​ថត​បាន​អ្នក​នាង​ធ្លាប់​បាន​និយាយ​ផង​ដែរ​ថា​មិន​ហ៊ាន​ឈោង​ខ្លាំង​ខ្លាច​ប៉ះពាល់​គភ៌។

យ៉ាង​ណា​មិញ ពេល​នេះ​មហាជន​បាន​ជ្រាប​កាន់​តែ​ច្បាស់​ហើយ​អ្នកនាង សុភ័ក្រ កុសុម៉ា កំពុង​មាន​ទម្ងន់​ តែ​ជា​ស្រី​ឬ​ប្រុសនៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ មាន​តែ​ចាំ​អ៊ុត​មើល​ថា​កូន​ដំបូង​តារា​ស្រី​រូប​នេះ​ជា​កូន​ស្រី​ឬ​ប្រុស​ ហើយ​តើ​កាត់​រក​ម៉ាក់​ឬ​ប៉ា​ច្រើន​ជាង?

រូបភាព ៖ Sopheak Kosoma


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមអបអរផង! ដាដាវ​ ឡើងគេហដ្ឋានថ្មី និងរៀបការក្នុងថ្ងៃតែមួយ

ទី​បំផុត ដាដាវ និង​គូ​ស្នេហ៍ដ៏ពូកែ បានដឹកដៃគ្នាចូលរោងការហើយ។ ថ្ងៃ​មង្គល​របស់​អ្នក​ទាំង​ពីរ ក៏​ជា​ថ្ងៃ​នៃ​ការ​រៀប​ចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ផង​ដែរ។ ដោយ​ឡែក មង្គលការ​ម្ចាស់​ប្រ៊េន BARE CAMBODIA រូប​នេះ​បង្ហាញ​វត្តមាន​ចូល​

មួយរឿងៗមិនក្រោម ៤០ លានដុល្លារ! បង្ហាញរឿងភាគកូរ៉េ ៧ រឿងដែលចំណាយដើមទុនផលិតច្រើនបំផុត

រឿងភាគកូរ៉េត្រូវបានគេស្គាល់តាមរយៈការបង្ហាញនូវអារម្មណ៍ដល់ៗ តួសម្តែងមានទេពកោសល្យ សាច់រឿងសម្រិតសម្រាំង និងរូបភាពបែបបុរាណដែលចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌កូរ៉េ។ ប៉ុន្តែគ្រប់គ្នាធ្លាប់ឆ្ងល់ទេថា តើត្រូវ

ឈុត គ្រីស ឌីវ៉ា នាថ្ងៃ​ផ្ដាច់ព្រ័ត្រ The Next Level Rap Star ស្អាត និងស័ក្តិសមនាងបំផុត

បើ​ទោះ​ជា គ្រីស ឌីវ៉ា មិន​បាន​លើក​ពាន The Next Level Rap Star ក៏​ពិត​មែន តែ​មហាជន​ពិតជា​ទទួល​ស្គាល់​ទេពកោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​នៅ​លើ​វិថី​មួយ​នោះ។ មិន​ត្រឹម​តែ​មាន​សមត្ថភាព rap យ៉ាង​អស្ចារ្យ ឌីវ៉ា ក៏​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀក

តារាសម្ដែង Moses Chan កើបចំណូលបានយ៉ាងក្រាស់ក្រែលពីការជួលអចលនទ្រព្យ និងការផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មាន HK01 តារាសម្ដែងលេចធ្លោរបស់ប៉ុស្តិ៍ TVB លោក Moses Chan នាពេលថ្មីៗនេះបានដាក់ជួលអាផាតមិនប្រណីតរបស់លោកនៅតំបន់ Beverly Hills ក្នុងសង្កាត់ Tai Po ក្នុងតម្លៃ ៥៥០០០

G-Dragon គិតគូរដល់បុគ្គលិក ទិញអាផាតមិនជូនជាកាដូ ព្រមទាំងបង្កើតមូលនិធិលើកកម្ពស់ការងារក្នុងវិស័យកម្សាន្ត

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Sport Chosun នៅថ្ងៃទី៣ ខែឧសភា នេះ G-dragon បានជូនកាដូជាអាផាតមិនដល់បុគ្គលិកដែលធ្វើការជាមួយលោកអស់ពេលជិត ២០ឆ្នាំ ខណៈតារាខេប៉ុបរូបនេះក៏បាន​បង្កើតមូលនិធិមួយ

ស្ថាបនិក YG សុំទោស TREASURE ដែលមិនបានមើលថែក្រុមបានល្អ ខណៈប្រាប់ពីគម្រោងបញ្ចេញអាល់ប៊ុមថ្មី

នៅរាត្រីថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦ YG Entertainment បានបញ្ចេញវីដេអូសម្ភាសន៍ Yang Hyun Suk អំពីគម្រោងរបស់ទីភ្នាក់ងារ រួមទាំងក្រុម TREASURE ខណៈស្ថាបនិករូបនេះក៏បានបង្ហាញអារម្មណ៍ខុសចំពោះសមាជិក

រឿន ណាត បង្អួតសម្រស់កណ្ដាលសួនផ្កាទូលីព នៅតែស្អាតមិនប្រែ

បើ​ទោះ​ជា​ពេល​នេះ​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨ អ្នក​នាង រឿន ណាត រស់នៅ​លើ​ទឹកដី​អាមេរិក តាម​ស្វាមី ឆ្ងាយពីសង្គមសិល្បៈយ៉ាងណា តែការរៀបចំខ្លួននៅតែអស្ចារ្យដដែល។ ការ​រស់នៅ​ឆ្ងាយ​ស្រុក ឆ្ងាយគ្រួសារ ឆ្ងាយ​អ្នក​គាំទ្រ តែ​បវរកញ្ញា​

មិនដែលភ្លេចខ្មែរ! ស្រួង ភាវី នឹងដឹកនាំវេជ្ជបណ្ឌិតកូរ៉េចុះទៅពិនិត្យសុខភាពឥតគិតថ្លៃ ជូនពលរដ្ឋ

អ្នកនាង ស្រួង ភាវី ដែល​ជា​កីឡា​ការិនី​ស្នូឃ័រ​ដែល​មាន​ដើម​កំណើត ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ក៏​ភ្លេច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រទេស​កំណើត​ឡើយ។ ដោយ​អ្នកនាង​បញ្ជាក់​ថា នៅ​ខែ​ក្រោយ ស្រួង ភាវី នឹង​ដឹក

TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត

នៅថ្ងៃទី ២៩ ខែមេសានេះ ក្រុមខេប៉ុប Tomorrow X Together បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការសកល “Together for Tomorrow” ដែលបានប្រារព្ធឡើងនៅសាល Blue Hall នៃគណៈកម្មាធិការ

ម្ចាស់ឆានែល YouTube “Sojang” ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន

ម្ចាស់ឆានែល YouTube "Sojang" ដែលជាឆានែលបង្ហោះព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដ៏ល្បីបំផុតមួយក្នុងវិស័យ K-pop ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧០ លានវ៉ុន (ប្រហែល ១១៥ ០០០ ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *