«ពេលណាបងមករកអូន» Remixព្រីន និង ម៉េង កែវពេជ្ជតា ហក់ឡើង Trending លេខ១

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បទ​ចម្រៀង​ចាស់ តែ​យក​មក Remix ជា​ថ្មី​របស់​តារា​ចម្រៀង​ស្រី​ជើងល្បីជាង ២០ ឆ្នាំ ម៉េង កែវពេជ្ជតា «ពេលណាបងមករកអូន» feat ជាមួយ ព្រីន បាន​ហក់​ឡើង​មក​នៅ​លេខ​១ លើ YouTube ជា​បទ​ពេញ​និយម​ស្ដាប់ច្រើនជាងគេ។

ប្រើ​ពាក្យ​ត្រឹម ៣ សប្ដាហ៍​ប៉ុណ្ណោះ «ពេលណាបងមករកអូន» បាន​ឆក់​បាន​តំណែង​លេខ​១ Trending for music។ បទ​នេះ​​មាន​ការ​ចូលរួម​រ៉េប​ពី​សំណាក់ ព្រីន ដែល​ជា​តារា​សម្ដែង និង​កំពុង​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង។ បទ​ដើម​របស់​អ្នកនាង ពេជ្ជតា ចេញ​កាលពី​ចេញ ២០ ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​ថ្មី​ៗ​នេះ​តារា​ច្រៀង​ស្រី​ដែល​មាន​ទឹកដម​សំឡេង​ផ្អែម​រូបនេះ យក​មក remix ថ្មី ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ ជាពិសេស​លើ​បណ្ដាញ​សង្គម Tik Tok។

តារា​ចម្រៀង​ស្រី​ដែល​អាច​បកស្រាយ​ចម្រៀង​គ្រប់​ទម្រង់​រូប​នេះ ពិតជា​មិន​ឲ្យ​អ្នក​គាំទ្រ​ខកចិត្ត​ឡើយ ទាំង​សាច់​ភ្លេង​ថ្មី និង MV ពិតជា​មិន​​ហួស​ពី​ការ​ស្មាន​​តែម្ដង។ បើ​និយាយ​ពី​ទឹកដម​សំឡេង អ្នកនាង ម៉េង កែវពេជ្ជតា នៅតែ​ពីរោះ​គ្មាន​ប្រែ ហើយ​ពូកែ​បត់បែន​ជាមួយ​សាច់​ភ្លេង​បែប​ថ្មី ថែម​​ជា​មួយ​ចង្វាក់​កាន់តែ​ញាប់។

សម្រាប់ ម៉េង កែវពេជ្ជតា មិន​ថា​បទ​អ្វី​ឡើយ អ្នកនាង​នៅតែ​ច្រៀង​បាន​យ៉ាង​ល្អ។ ដូចកាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ម្ដាយ​កូន ២ រូប​នេះ បាន​ទៅ​សម្ដែង​សម្ដែង​ក្នុង​កម្មវិធី​របស់ អូលីវ៉ា គង់ ដោយ​បកស្រាយ​ចម្រៀង ២ បទ «ភ្លៀង​ធ្លាក់​ក្នុង​បេះដូង» និង «Bad Boy» បែប​ចង្វាក់ rock ហើយ​គ្រា​នោះ​អ្នកនាង និង​កូនស្រី​នៅតែ​អស្ចារ្យ។

«ពេលណាបងមករកអូន» ធ្វើឲ្យ​មហាជន​លើកលែង​ថា ស្ដាប់​ឮ​បទ​នេះ​គ្រប់​ទី​កន្លែង។ ចំណែក​ម្ចាស់​បទ​វិញ​ក៏​មមាញឹក​ក្នុង​ការ​សម្ដែង​តាម​កម្មវិធី​ផ្សេង​ៗ​ដែរ។ បទ​នេះ​ដែរ​មាន​អ្នក​ចូលស្ដាប់​ជិត ២ លាន​ដង​ហើយ គិត​មក​ត្រឹមម៉ោង ២ រសៀល​ថ្ងៃ ២១ ខែសីហា ឆ្នាំ ២០២៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ