មួយរយៈចុងក្រោយនេះ តារាសម្ដែងប្រុសល្បី Song JoongKi បានក្លាយជាប្រធានបទត្រូវគេពិភាក្សា និងលើកសរសើរពីទង្វើរបស់លោកចំពោះភរិយា Katy Saunders មិនដាច់។

បើតាមសម្ដីរបស់តារាប្រុស Song JoongKi ផ្ទាល់ លោកបានលើកឡើងថា វាជាសំណាងមួយដែលលោកបានជួបភរិយារបស់ខ្លួន គឺអ្នកនាង Katy Saunders ជាពិសេសនាងជាមនុស្សស្រីម្នាក់បានធ្វើឲ្យលោកកែប្រែច្រើន និងកាន់តែក្លាយជាមនុស្សល្អប្រសើរជាងមុន។ ដូច្នេះលោកចង់មើលថែនាងឲ្យបានល្អ។



មែនទែនទៅ ចាប់តាំងពីប្រកាសទំនាក់ទំនងជាផ្លូវការតារាប្រុស Song JoongKi ចំណាយពេលវេលាជាច្រើនដើម្បីមើលថែភរិយា និងកូនតូច។ លោកក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីឲ្យភរិយា និងកូនតូចរស់នៅបានយ៉ាងសុខស្រួល ដោយមិនខ្វះមុខ ខ្វះក្រោយ។
បើតាមប្រភពព័ត៌មាន kdramastars បានឲ្យដឹងថា តារាប្រុស Song JoongKi បាននាំភរិយាទៅរស់នៅប្រទេសអ៊ីតាលី ជាប្រទេសកំណើតរបស់នាង។ ជាភាពងាយស្រួលឲ្យនាងបានរស់នៅក្បែរឳពុកម្ដាយ និងមានអារម្មណ៍សុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ លោកក៏បានចំណាយប្រាក់ជិត ៣ លានដុល្លារអាមេរិកទិញផ្ទះថ្មីនៅតំបន់ឆ្នេរ Hawaii ជាផ្ទះសម្រាកកម្សាន្ដ សម្រាប់ភរិយាទៀតផង។ លោកក៏បានទិញផ្ទះមួយផ្សេងទៀតសម្រាប់រស់នៅជាមួយភរិយានៅទីក្រុង Rome ប្រទេស អ៊ីតាលី ថែមទៀត។



លោកតែងចំណាយពេលវេលានៅជាមួយភរិយាក្រោយទំនេរពីការងារ និងនាំនាងដើរទិញអីវ៉ាន់ផ្សេងៗ សម្រាប់កូនតូចសម្លៀកបំពាក់ទាំងនោះមួយមានតម្លៃរាប់រយដុល្លារអាមេរិក។ បើតាមសម្ដីអ្នកគាំទ្រពួកគេឧស្សាហ៍ដើរនៅតាមផ្សារទំនើបនៅទីក្រុង Rome។
គួរបញ្ជាក់ដែរថា Song JoongKi តែងលើកសរសើរពីភរិយាខ្លួនជារឿយៗ ថានាងជាមនុស្សស្រីល្អម្នាក់ ហើយលោកបានលើកឡើងថា លោកមិនអាចរៀបរាប់អស់ពីចំណុចល្អរបស់នាងបានឡើយ៕























Account
Security
Favourite Content