Song Joongki ជាតារាសម្ដែងប្រុសដ៏ល្បីម្នាក់ប្រចាំប្រទេសកូរ៉េខាងត្បូង ដោយលោកចាប់មានឈ្មោះបោះសំឡេងកាន់តែខ្លាំងក្រោយសម្ដែងរឿង “Descendants of The Sun” និងជាបន្ដបន្ទាប់រឿងដែលលោកសម្ដែងសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងដូចជា Arthdal Chrionicles, Vincenzo និង Reborn Rich។
ជាមួយគ្នាដែរ លោកក៏ជាប់ជាតារាសម្ដែងប្រុសម្នាក់ដែលមានតម្លៃខ្លួនកប់ពពកដោយក្នុងមួយភាគលោកទទួលបានជិត ១៧ ម៉ឺនដុល្លារអាមេរិកឯណោះ។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្ដិប្រមាណជាង ២៤ លានដុល្លារអាមេរិក ខណៈលោកក៏មានផ្ទះនៅតំបន់អភិជន Itaewon តម្លៃរហូតដល់ ១៦ លានដុល្លារអាមេរិក។
តែអ្វីដែលអ្នកគាំទ្រ និងមហាជនចាប់អារម្មណ៍នោះគឺការតុបតែងខ្លួនដ៏សាមញ្ញរបស់លោករាល់ពេលដែលនៅព្រលានយន្ដហោះ។ ជាក់ស្ដែង តារាសម្ដែង ឬតារាខេប៉ុបជាច្រើនតែងតែចូលចិត្តបង្ហាញពីស្ទីលតុបតែខ្លួនឡូយៗ និងលេងប្រេនសម្លៀកបំពាក់ថ្លៃកប់ពពកអមជាមួយការតុបតែងខ្លួនធ្វើសក់ជាដើម។
បើក្រឡេកមកមើលតារាប្រុស Song Joongki បើទោះជាសល់ទ្រព្យច្រើនយ៉ាងណាក្ដីលោកហាក់មិនចាប់អារម្មណ៍នឹងការលេងខ្លួននៅព្រលានយន្ដហោះឡើយ ជារឿយៗ លោកតែងត្រូវបានគេប្រទះឃើញជាមួយឈុតសម្លៀកបំពាក់ធម្មតាៗ និងពាក់មួកមួយប៉ុណ្ណោះ។
ជាក់ស្ដែង កាលពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២៣ លោកបានបង្ហាញខ្លួននៅព្រលានយន្ដហោះក្រោយបញ្ចប់កិច្ចការងារនៅប្រទេសថៃ។ ដោយលោកស្លៀកសំលៀកបំពាក់ឈុតពណ៌ខៀវធម្មតា និងមួកមួយដើរប៉ុណ្ណោះ មើលទៅសាមញ្ញធម្មតា៕


























Account
Security
Favourite Content