Song HyeKyo សរសើរ Han SoHee មិនដាច់ពីមាត់ និងទម្លាយចង់ធ្វើការរួមគ្នាឲ្យបានម្ដង

តារាសម្ដែងស្រីល្បី Song HyeKyo និងតារាស្រី Han SoHee ធ្លាប់បានត្រូវគេរាយការណ៍ថានឹងចូលសម្ដែងរឿងរួមគ្នាមានចំណងជើងថា “The Price of Confession” ជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រមានអារម្មណ៍សប្បាយរីករាយ និងរង់ចាំទស្សនារឿងមួយនេះ។ តែយ៉ាងណាក្ដីអ្នកទាំងពីរក៏បានប្រកាសមិនចូលរួមសម្ដែងវិញ​ ដោយសារបញ្ហាផ្ទៃក្នុងមួយចំនួន។

ព័ត៌មានដែលអ្នកទាំងពីរមិនសម្ដែងរួមគ្នាក៏ធ្វើឲ្យលេចពាក្យចចាមអារ៉ាមជាច្រើនថាតារាស្រីទាំងពីរមិនត្រូវរូវគ្នា និងមានបញ្ហាផ្សេងៗជាដើម។ ថ្មីៗ នេះ តារាស្រី Song HyeKyo បានផ្ដល់បទសម្ភាសន៍ជាមួយខាង Sport Chosen និងបានរំឭកដល់រឿងរ៉ាវប៊ិះនឹងត្រូវសម្ដែងរួមគ្នាជាមួយតារាស្រី Han SoHee។

តារាស្រី Song HyeKyo បានលើកឡើងថា៖ Han SoHee ជាក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ វាពិតជារឿងល្អមួយប្រសិនបើអ្នកទាំងពីរមានឱកាសធ្វើការរួមគ្នា។ តែគួរឲ្យស្ដាយគ្រប់យ៉ាងមិនដូចការរំពឹងទុក។ នាងបន្ថែមថា៖ ប្រហែលជាមានឱកាសណាមួយអាចឲ្យអ្នកទាំងពីរអាចធ្វើការរួមគ្នានៅពេលអនាគត ជាពិសេសសម្ដែងក្នុងរឿងណាមួយដែលផ្ដោតលើតួស្រីសំខាន់។

គួរបញ្ជាក់ថា ថ្វីបើមិនសូវមានរូបភាពជាមួយគ្នាប៉ុន្ដែតារាស្រី Song HyeKyo និង Han SoHee ពិតជាមានទំនាក់ទំនងជិតស្និទ្ធ ដោយ Song HyeKyo ធ្លាប់ផ្ញើឡានភេសជ្ជៈទៅកន្លែងដែល Han SoHee ថតរឿងជាការគាំទ្រ។ អ្នកទាំងពីរក៏តែងតែបញ្ចេញមតិឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមផងដែរ។ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ Han SoHee បានជ្រើសចុចតាមដាន Song HyeKyo លើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ដោយ Song HyeKyo ជាមនុស្សតែម្នាក់ប៉ុណ្ណោះដែលនាងចុចតាមដាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ