តារាសម្ដែងពីភាពយន្តភាគ “The Glory” Song Hye Kyo និង Lim Ji Yeon បានបង្ហាញវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំមួយរបស់ប្រទេសកូរ៉េ គឺកម្មវិធី Blue Dragon Series Awards 2023 រួមជាមួយនឹងសិល្បករដ៏មានឥទ្ធិពលជាច្រើនរូបទៀត។
នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ពិធីប្រគល់ពានរង្វាន់ Blue Dragon Series Awards 2023 ត្រូវបានបើកជាផ្លូវការនៅសណ្ឋាគារ Paradise City ទីក្រុង Incheon ។ ព្រឹត្តិការណ៍នេះបានក្លាយជាប្រធានបទក្ដៅលើអនឡាញដោយសារតែមានប្រមូលផ្តុំទៅដោយតារាល្បីៗលំដាប់ប្រទេសរួមមាន Song Hye Kyo , Yoona , Suzy , Lim Ji Yeon , Yoo Jae Suk , Choi Min Sik , Cha Eun Woo , Yuri និងតារាជាច្រើនទៀត។ ហើយការមកចូលរួមពិធីប្រគល់ពានរង្វាន់ដែលប្រមូលផ្តុំនូវតារាល្បីៗបែបនេះ ពិតណាស់អ្នកគាំទ្រពិតជាចង់ឃើញរូបភាពរួមគ្នារបស់តារាដែលខ្លួនចូលចិត្ត។



ក្នុងនោះ ការបង្ហាញខ្លួនរបស់ Song Hye Kyo និង Lim Ji Yeon បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ខុសពីក្នុងរឿង “The Glory” ដែលពួកគេជាសត្រូវសងសឹកគ្នាតាំងពីដើមរឿងដល់ចុងបញ្ចប់ ប៉ុន្តែនៅខាងក្រៅទំនាក់ទំនងរបស់ពួកគេពិតជាស្និទ្ធស្នាល ជាពិសេស Lim Ji Yeon បានបង្ហាញការគោរពស្រលាញ់ដល់រៀមច្បងជានិច្ច។
គួរបញ្ជាក់ថាក្នុងកម្មវិធីនេះ Song Hye Kyo បានឈ្នះពានរង្វាន់ Daesang ដែលជាពានរង្វាន់ធំបំផុតតាមរយៈការសម្ដែងក្នុងរឿង “The Glory” ខណៈពានរង្វាន់តួឯកប្រុសស្រីឆ្នើមបានលើតារាសម្ដែង Ha Jung Woo និង Suzy។
ក្រឡេកមើលសម្រស់តារាល្បីៗជាច្រើនទៀតដែលបានចូលរួមកម្មវិធីនេះ៖
Yoona


Song Hye Kyo


Lim Ji Yeon


Suzy


Cha Eun Woo


D.O.


Park Sung Hoon& Lee Kwang Soo


Yuri & Cha Joo Young


Shin Ye Eun, Yura និង Hani

























































Account
Security
Favourite Content