តារាសម្ដែងស្រី Song Hye Kyo និង Lim Ji Yeon បានបង្ហាញទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់ក្នុងរឿងភាគ “The Glory” ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់។ ការសម្ដែងចូលតួ ឈ្លោះគ្នា មើលទៅសមពិតៗ ធ្វើឲ្យរឿងភាគនេះកាន់តែមើលទៅជក់ចិត្ដខ្លាំង។


យ៉ាងណាក្ដី ថ្វីបើក្នុងរឿងភាគ អ្នកទាំងពីរដើរតួជាសត្រូវ ឈ្លោះគ្នាមិនចេះចប់ តែនៅជីវិតពិតពួកគេពិតជាត្រូវរូវគ្នាខ្លាំង និងបន្ដរាប់អានគ្នាយ៉ាងជិតស្និទ្ធ។ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៤ Song Hye Kyo បានបង្ហោះរូបភាពពីឡានអាហារ និងភេសជ្ជៈដែល Lim Ji Yeon បានផ្ញើជូនជាការគាំទ្រ និងលើកទឹកចិត្ដ។
ខណៈ Song Hyekyo កំពុងភាពយន្ដថ្មី មានចំណងជើងថា “Black Nuns” ដើម្បីជាការគាំទ្រ តារាស្រី Lim Ji Yeon មិនភ្លេចផ្ញើអាហារ និងភេសជ្ជៈគាំទ្រដល់សិស្សច្បងឡើយ។ ជាពិសេស រូបនាងបានទាំងបានភ្ជាប់មកជាមួយរូបភាពដ៏គួរឲ្យស្រឡាញ់ និងសារជូនដល់ក្រុមរឿង “Black Nuns”។ Lim Ji Yeon បានបញ្ជាក់ថា៖ សូមជួយមើលថែទាំ បងស្រី HyeKyo ផង។ ជូនពរដល់អ្នកគ្រប់គ្នាថតរឿងបានជោគជ័យដោយរលូន។



មិត្ដភាពរបស់តារាស្រីទាំងពីរនៅតែបន្ដយ៉ាងល្អ និងគាំទ្រគ្នាទៅវិញទៅមក។ មិនត្រឹមតែជាមិត្ដរួមការងារ អ្នកទាំងពីរក៏រាប់អានគ្នាដូចបងប្អូន។ គួរបញ្ជាក់ថា ក្រោយបង្ហាញខ្លួនក្នុងរឿងភាគ “The Glory” តារាស្រី Song Hye Kyo និងតារាស្រី Lim Ji Yeon ទទួលបានភាពល្បីល្បាញកាន់តែខ្លាំង និងក្លាយជាតារាស្រីដែលអ្នកគាំទ្រជាច្រើនតែងសរសើរ និងលើកមកនិយាយ៕
























Account
Security
Favourite Content