សំណាង អេលីណា ចេញដំណើរទៅប្រកួត Miss International 2023 យប់នេះហើយ!

តាមការប្រកាសឱ្យដឹងរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Cambodia បានឱ្យដឹងថា កញ្ញា សំណាង អេលីណា Miss International Cambodia 2023 នឹងចេញដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតកម្មវិធី បវរកញ្ញាអន្តរជាតិលើកទី៦១ ឆ្នាំ ២០២៣ (Miss International 2023) នៅម៉ោង ៨ យប់នេះហើយ។ ចំណែករាត្រីផ្តាច់ព្រ័ត្រកម្មវិធី Miss International 2023 នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ខាងមុខ។

ប្រាប់ឱ្យដឹងក្នុងថ្ងៃបំពាក់ឆៀង និងមកុដ Miss International Cambodia 2023 ស្រីស្អាត សំណាង អេលីណា ថា នាងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចូលរួមប្រកួតកម្មវិធីអន្តរជាតិជាលើកទី២ បន្ទាប់ពីការប្រកួត Miss Universe 2019។ ដោយមើលឃើញថា ខ្លួនឯងជាមនុស្សស្រីសុភាព រមទម្យ និងគួរឱ្យស្រលាញ់ ស័ក្តិសមទៅនឹងកម្មវិធី Miss International ទើប អេលីណា ចាប់អារម្មណ៍ចង់តំណាងកម្ពុជាប្រកួតកម្មវិធីមួយនេះ ហើយនាងបានចំណាយច្រើនឆ្នាំ ដើម្បីសិក្សាស្វែងយល់ពីកម្មវិធីអន្តរជាតិដ៏ធំនេះ។

អតីត Miss Universe Cambodia 2019 បន្តថា នាងត្រឡប់មកវិញលើកទី២ ជាមួយគោលបំណងច្បាស់លាស់ក្នុងការដណ្តើមយកភាពជោគជ័យមកជូនមាតុប្រទេសវិញ។ បេក្ខភាពតំណាងជាតិកម្ពុជារូបនេះថា នាងនឹងពាំនាំសិល្បៈ វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរ​ ម្ហូបអាហារ សម្រស់ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរយើងទៅបង្ហាញលើឆាកអន្តរជាតិ ឱ្យពិភពលោកស្គាល់ពីខ្មែរយើងកាន់តែច្បាស់ឡើង។

អេលីណា មិនបានបញ្ជាក់ថា នាងមានក្តីរំពឹងបែបណាឡើយ តែនាងប្តេជ្ញាបញ្ចេញឱ្យពីសមត្ថភាព ដើម្បីនាំយកភាពជោគជ័យណាមួយជូនប្រទេសកម្ពុជា ឱ្យស័ក្កសមទំនុកចិត្ត ដែលហ្វេនៗមានទៅលើរូបនាង។ 

​សំណាង អេលីណា សង្ឃឹមថា នាងនឹងបានជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ៨ យប់នេះ។ ការគាំទ្រ នឹងក្តីស្រលាញ់ទាំងអស់គ្នាជាកម្លាំងចិត្តដ៏ធំធេងរបស់បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ។ ទន្ទឹមគ្នានោះផងដែរ អេលីណា ក៏សូមឱ្យពុកម៉ែបងប្អូន ពិសេសហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាចូលរួមបោះឆ្នោតគាំទ្រនាងឱ្យបានគ្រប់ៗគ្នា ដើម្បីនាងមានឱកាសឈានជើងចូលវគ្គ Top ចុងក្រោយ ឆ្ពោះទៅដណ្តើមមកុដ Miss International 2023៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី