ប៉ះគ្នាម្ដងទៀត សុខ ពិសី និង ហ្សូណូ ស្រែកច្រៀងឡើងអ្នកទស្សនាព្រឺសម្បុរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ហ្វេន​ៗ​ ស្រែក​ច្រៀងតាមឡើងកក្រើកឆាកនៅ​ពេល​​តារា​ចម្រៀង​ពីររូប កញ្ញា សុខ ​ពិសី​ និង ​ហ្សូណូ ច្រៀងរួមគ្នា​បទ​ ​«​ស្រលាញ់​បង​ឈឺ​ចាប់​ម្ល៉េះ​»​​ កាល​ពី​រាត្រី​ម្សិលមិញ​នេះ​ នៅ​ Pub មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។​

បាត់​មុខ​មួយ​រយៈ​ តារា​ចម្រៀង​សំឡេងស្រទន់ សុខ​ ពិសី ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នឹក​មិន​ស្ទើរ​នោះ​ទេ​។​ ត្រឡប់​មក​លើក​នេះ​កាន់​តែ​ប្លែក​ជាមួយ​ស្ទីល៍​នៃ​ការ​តុបតែង​បែប​ខ្យូត​ៗ​អម​ជាមួយ​ទឹក​ដម​សំឡេងនៅតែ​​ផ្អែម​ស្រួយ​រណ្ដំ​បេះដូង​​អ្នក​ស្ដាប់​ឱ្យ​ស្លុង​អារម្មណ៍​ទៅ​តាម​បទ​ចម្រៀង​របស់ខ្លួន។​

ដោយឡែក ម្សិល​មិញ​នេះ​ដែរ​តារា​ចម្រៀង​សាច់​ខ្ចី​ញេញ​រូប​នេះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​ឆាក​ក្នុង​ផាប់​មួយ​កន្លែង​ ដោយ​បាន​ច្រៀង​ចម្រៀង​រួម​គ្នា​ជាមួយ​តារា​ប្រុស​សំឡេង​អន្ទង​ចិត្ ហ្សូណូ​ ដោយ​អ្នក​ទាំង​ពីរ​បាន​បក​ស្រាយ​បទ​ចម្រៀង​ ​«ស្រលាញ់​បង​ឈឺ​ចាប់​ម្ល៉េះ​»​ ​របស់ សុខ ពិសី តាម​រយៈ​បទ​ចម្រៀង​នេះ​ដែរ​ធ្វើ​ឱ្យ​ហ្វេន​ៗ​ស្រែក​ច្រៀង​តាម​អាយដល​របស់​ពួកគេ​ ជា​ពិសេស​​ត្រង់​កន្លែង​​​ដែល​​ស្រី​ស្អាត​រាង​ស្រឡូន ស្រែក​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​ឡើង​ព្រឺ​សម្បុរ​តែ​ម្ដង​។​ ក្រោយ​ខកខាន​ច្រៀង​ចម្រៀង​រួម​គ្នា​ជាង ១០ ឆ្នាំ កាលពី​នៅ​ផលិតកម្មចាស់ Nice Stars Productions​។

បើ​ទោះ​បី​នេះ​ជា​ខកខាន​ច្រៀង​រួម​គ្នា​យូរ​ក៏​ពិត​មែន សម្រាប់​អ្នក​ទាំង​ពីរ​ពេល​បាន​បក​ស្រាយ​ចម្រៀង​ជាមួយ​គ្នា​ម្ដង​ទៀត ទាំង​ សុខ​ ពិសី ​និង ​ហ្សូ​ណូ​ នៅតែ​អាច​ឆក់​​បេះ​ដូង​អ្នក​ស្ដាប់​ជា​ពិសេស​ហ្វេនៗ របស់​ពួកគេ​តែ​ម្ដង៕​ ទស្សនាវីដេអូចម្រៀង សុខ ពិសី និង ហ្យូណូ ច្រៀងរួមគ្នា ៖ https://www.facebook.com/watch?v=1979529779214648



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *