សូរ្យ អេនណា កំពុងតំណាងកម្ពុជា ប្រកួតMrs Celebrity International 2023 នៅម៉ាឡេស៊ី

ពិតធ្វើតាមការសន្យាជាមួយហ្វេនៗ តារាម៉ូដែលកូន ២ សូរ្យ អេនណា បានកំពុងត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀត ដោយពេលនេះអ្នកនាងកំពុងតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធី Mrs Celebrity International 2023 នៅប្រទេសម៉ាឡេស៊ី ដែលការប្រកួតនេះចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃ​ ៤ ខែកញ្ញា ឆ្នាំ ២០២៣។

កម្មវិធី Mrs Celebrity International 2023 មានការចូលរួមប្រកួតពីបណ្តាប្រទេសចំនួន ១៥ ដែលបេក្ខភាពសុទ្ធសឹងជាងស្ត្រីរៀបការមានគ្រួសាររួចហើយ។ 

ក្រឡេកទៅមើល សូរ្យ អេនណា បេក្ខភាពតំណាងជាតិកម្ពុជា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមកម្មវិធីសន្និសីទសារព័ត៌មានការប្រកួត Mrs Celebrity International 2023 ថែមទាំងបានថតរូបលេងទុកជាអនុស្សាវរីយ៍ជាមួយបេក្ខភាពប្រកួតមកពីបណ្តាប្រទេសផ្សេងៗថែមទៀតផង។ មិនតែប៉ុណ្ណោះ អ្នកម៉ាក់ស៊ីវិល័យរូបនេះ ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយ Slay kualalumpur  ដោយនាងបានធ្វើការណែនាំខ្លួនជាភាសាអង់គ្លេសបានយ៉ាងល្អ និងបានបង្ហាញគោលជំហរ និងការតាំងចិត្តក្នុងការប្រកួតនេះផងដែរ។

យ៉ាងណាមិញ មុនចេញទៅប្រកួតនៅអន្តរជាតិគេបានឃើញ អេនណា បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា « will make my country proud» ធ្វើឱ្យហ្វេនៗដែលជាអ្នកគាំទ្រនាងកាន់តែមានជំនឿចិត្តថា នាងពិតជាធ្វើល្អអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងនេះ ដើម្បីដណ្តើមមកុដ Mrs Celebrity International 2023 មកជូនជាតិមាតុភូមិវិញ។

គួររំលឹកផងដែរថា សូរ្យ អេនណា ជាអតីត Miss Global Cambodia 2016 និងជាបេក្ខនារីម្នាក់ដែលធ្លាប់តំណាង​កម្ពុជា ចូលរួមប្រកួតកម្មវិធីសម្រស់ជាច្រើន តាំងពីវិស័យសម្រស់នៅកម្ពុជាមិនទាន់រីកចម្រើនខ្លាំង។ កាលឆ្នាំ ២០១៧ តារាម៉ូដែលសម្បុរទឹកឃ្មុំនេះ បានទទួលពាន​ Model Star Award តំណាងឱ្យកម្ពុជា​ នៅក្នុងកម្មវិធី​ Asia Model Festival 2017នៅប្រទេសកូរ៉េ។

កាលអំឡុងឆ្នាំ ២០២២ នាងធ្លាប់ប្រកាសប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកថា អ្នកនាងនឹងដាក់ពាក្យចូលប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ (Miss Universe Cambodia 2023) នៅពេលក្រុមហ៊ុន CIM បើកទទួលពាក្យប្រកួតប្រជែង តែដោយសារឆ្នាំនេះ ក្រុមហ៊ុន CIM  មិនទទួលបានសិទ្ធិរៀបចំការប្រកួត ដូច្នេះដំណឹងនៃការដាក់ពាក្យប្រកួតនេះក៏រសាយបាត់ទៅ រហូតពេលនេះដែលនាងសម្រេចចិត្តតំណាងឱ្យជាតិកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Mrs Celebrity International 2023 នៅម៉ាឡេស៊ី។ 

ដូច្នេះ កុំភ្លេចតាមដានការប្រកួតប្រជែងរបស់អ្នកម៉ាក់ សូរ្យ អេនណា ក្នុងកម្មវិធី Mrs Celebrity International 2023 ដើម្បីដល់កម្លាំងចិត្តដល់អ្នកម៉ាក់រូបនេះ និងចូលរួមបោះឆ្នោតគាំទ្រនាង ដើម្បីមានឱកាសបានចូលទៅដល់វគ្គ Top កំពូលណាមួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម