នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ ផលិតកម្ម SM បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងឆ្នាំថ្មី ២០២៣ នេះបូករួមទាំងការបញ្ចេញចម្រៀងថ្មីៗ និងការបញ្ចេញក្រុមចម្រៀងថ្មីរបស់ខ្លួនជាដើម។

ផលិតកម្ម SM បានបង្ហើបពីគម្រោងពង្រីកផលិតកម្មឱ្យកាន់តែធំដោយបង្កើតក្រុមចម្រៀងថ្មីៗ បន្ថែម និងផ្លាស់ប្ដូរយុទ្ធសាស្រ្ដថ្មីដែលអាចឱ្យតារាក្នុងផលិតកម្មមានឱកាសបញ្ចេញសមត្ថភាពបានកាន់តែច្រើនជាងមុនដូចជាការនិពន្ធបទភ្លេង ទំនុកច្រៀង ការសម្ដែង និងផ្សេងៗ។
សម្រាប់គម្រោងថ្មីក្នុងឆ្នាំ ២០២៣ ផលិតកម្ម SM មានគម្រោងចង់បង្កើតក្រុមចម្រៀងថ្មីដល់ទៅ ៣ ក្រុម ដោយក្រុមចម្រៀងបុរសថ្មី ១ ក្រុមចម្រៀងនារីថ្មី ១ និងក្រុម NCT’s Tokyo។ ក្រៅពីក្រុមចម្រៀង SM ក៏មានគម្រោងចង់បង្កើតតារាចម្រៀងបែបតុក្កតា 3D (Virtual Artist) ដែរ។
ថ្វីបើមិនទាន់មានការបញ្ជាក់ពីផលិតកម្ម SM ថាគម្រោងបញ្ចេញក្រុមចម្រៀងថ្មីនឹងចាប់ផ្ដើមនៅពេលណា ប៉ុន្ដែអ្នកជំនាញបានលើកឡើងថាផលិតកម្ម SM អាចនឹងចាប់ផ្ដើមបង្ហាញពីក្រុមថ្មីរបស់ខ្លួនចន្លោះពីខែ មេសា ដល់ ខែ មិថុនា ឆ្នាំ ២០២៣។
ជាមួយគ្នាដែរ ប្រសិនបើគម្រោងក្នុងឆ្នាំ ២០២៣ ដើរទៅដោយរលូនបន្ទាប់ពីនោះ ផលិតកម្ម SM មានបំណងបញ្ចេញក្រុមចម្រៀងថ្មីយ៉ាងហោចណាស់ឱ្យបាន ២ ក្រុមទៀតក្នុងឆ្នាំបន្ទាប់។ បើក្រឡេកទៅមើលគម្រោងបញ្ចេញអាល់ប៊ុមចម្រៀងវិញក្នុងឆ្នាំ ២០២៣ SM គម្រោងចេញឱ្យបានច្រើនជាង ៣០ អាល់ប៊ុមចម្រៀង៕























Account
Security
Favourite Content