ត្រូវគេសួររឿងគូអនាគតពេក Hyolyn ទម្លាយមិនចាប់អារម្មណ៍សេពគប់ដៃគូមានអាជីពដូចគ្នា

ថ្មីៗនេះ សមាជិកក្រុមចម្រៀង Sistar គឺ Hyolyn ទម្លាយពីចំណាប់អារម្មណ៍របស់នាង ទាក់ទិននឹងរឿងស្នេហាដែលធ្វើឲ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល។

តារាស្រី Hyolyn បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ SBS MMTG ដើម្បីត្រៀមខ្លួនផ្សព្វផ្សាយការចេញបទចម្រៀងថ្មីនៅដើមឆ្នាំ ២០២៤។ ក្នុងឱកាសនោះដែរ រូបនាងបាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនទាក់ទិននឹងការចេញបទចម្រៀង ជាពិសេស​រំឮកដល់ជីវិតកាលពីទើបចេញច្រៀងជាផ្លូវការដំបូងៗ។

ក្រៅពីនេះម្ចាស់​បទ “SEE SEA” ក៏បាននិយាយដល់ជីវិតគូ និងបានលើកឡើងថា ម្ដាយ និងលោកយាយរបស់នាងគឺតែងបន់ស្រន់ឲ្យនាងអាចរកស្វាមីជាមនុស្សល្អព្រមទាំងអាច​មើលថែរូបនាង។ សម្រាប់នាងវិញការជ្រើសរើសគូស្រករ វាជារឿងសំខាន់ដោយសារតែមនុស្សម្នាក់នោះគឺត្រូវរួមរស់ជាមួយគ្នាមួយជីវិត។

នាងបានបន្ដថា ចាប់តាំងពីនាងប្រឡូកចូលក្នុងសិល្បៈ នាងមិនដែលចាប់អារម្មណ៍ ឬសេពគប់ជាមួយនរណាម្នាក់ដែលជាតារាដូច​គ្នា​ឡើយ។ នាងមិនចាប់អារម្មណ៍បុរសដែល​មានអាជីពជាអ្នកសិល្បៈដូចនាងនោះទេ។ នាងក៏មិនមានអារម្មណ៍ចង់ទាក់ទង និងមានគូដែរ។

តារា​ស្រី​វ័យ​ ៣៣ ឆ្នាំ​រូប​នោះ​បន្ថែមថា បើទោះខ្លួនមិនចាប់អារម្មណ៍​ និងមិនទាន់ចង់រៀបការ ប៉ុន្ដែនាងក៏មានមង្គលការក្នុងក្ដីស្រមៃដែរ។ ពិធីនោះមិនចាំបាច់ធំដុំពេក តែជាកម្មវិធីដែលអ្នកចូលរួមអាចមានភាពសប្បាយរីករាយ និងគ្មានភាពទើសទាល់។ នាងក៏មិនចង់ស្លៀករ៉ូបវែងរញ៉េរញ៉ៃ សុំត្រឹមសាមញ្ញៗស្រួលខ្លួន។ គួរបញ្ជាក់ថា Hyolyn បាន​បង្ហាញខ្លួនជាមួយក្រុមចម្រៀង Sistar ក្នុងឆ្នាំ ២០១០។ នាងជាតារាស្រីម្នាក់មានទេពកោសល្យ និងសំឡេងពីរោះ។ ជាបន្ដបន្ទាប់នាងផ្ដោតខ្លាំងលើអាជីពជាអ្នកសិល្បៈរបស់ខ្លួន។ ក្រៅពីមានអាជីពជាតារាចម្រៀង នាងក៏ជាតារាសម្ដែងម្នាក់ និងធ្លាប់បង្ហាញមុខក្នុងរឿងល្បី Dream High វគ្គ ២ កាលពីឆ្នាំ ២០១២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ