ស៊ីនឌី​ ជ្រើសសត្វមករច្នៃទៅជាឈុត ប្រកួតតំណាងជាតិ Miss Planet International 2023

កម្មវិធីប្រកួតលំដាប់អន្តរជាតិ Miss Planet International 2023 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានឈានដល់ការប្រកួតឈុតតំណាងជាតិ (National Costume competition) ហើយ ដោយស្ថាប័នរៀបចំកម្មវិធី Miss Planet International 2023 បានដឹកនាំបវរកញ្ញាមកពីជាង ៤០ ប្រទេស ទៅថតឈុតតំណាងជាតិនៅប្រាសាទអង្គរវត្តខេត្តសៀមរាប។ ក្នុងនោះបវរកញ្ញាភពផែនដី មកពីបណ្តាប្រទេសផ្សេងៗបាន​នាំយកឈុតតំណាងជាតិ ដែលបង្ហាញពីសិល្បៈវប្បធម៌របស់ជាតិសាសន៍នីមួយៗមកបង្ហាញឱ្យគណៈកម្មការបានឃើញ និងដាក់ពិន្ទុ។

ក្រឡេកទៅមើល បវរកញ្ញាភពផែនដីកម្ពុជា​ ដាំ សុភ័ក្រស៊ីនឌី ឯណោះវិញ ក៏បាននាំយកឈុតតំណាងជាតិឈ្មោះថា «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» ដែលឈុតនេះអមបង្ហាញជាមួយនូវស្នាដៃសិល្បៈនៃសត្វមករ ដែលជាសត្វក្នុងទេវកថាដ៏ល្បីល្បាញក្នុងលទ្ធិព្រហ្មញ្ញនិយម ដោយមានតំណាលថា ជាសត្វដែលកើតឡើងដោយឫទ្ធិអស្ចារ្យ​ពី​សរសៃ​សក់ព្រះម៉ែគង្គា។

តាមការបង្ហោះរបស់ ទឹកគ្រឿង ដែល​ជា​អ្នកច្នៃឈុតតំណាងជាតិ «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» បានបកស្រាយថា បើតាមជំនឿរបស់បុព្វបុរសខ្មែរក្នុងលទ្ធិព្រហ្មញ្ញ លោក​ជឿជាថាសត្វមករ ជាសត្វដ៏រុងរឿងដោយសេចក្តីចម្រុងចម្រើន ត្រជាក់ត្រជុំ និងមានអំណាចខ្លាំង​សម្បើម ទើបដូនតាខ្មែរបានយកទៅឆ្លាក់នៅតាមផ្តែរ និងជញ្ជាំងចម្លាក់នានានៅតាមប្រាសាទ។

ជារួមឈុតនេះបង្ហាញឱ្យឃើញ​សិល្បៈវប្បធម៌របស់ខ្មែរដ៏សម្បូរបែប ដែលនៅតែបន្តរីកចម្រើន និងអភិវឌ្ឍន៍ឈានឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ឈរ ប្រកបដោយទេពកោសល្យ ប្រណីតភាព និងរសនិយមនៃដួងព្រលឹងដូនតាខ្មែរ ដែលលោកបានបន្សល់មកពីគ្រប់កាលជំនាន់។ «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» នឹងចូលរួមបណ្តុះស្មារតី ទឹកចិត្តស្នេហារបស់កូនខ្មែរជំនាន់ក្រោយឱ្យមានភាពស្វាហាប់ក្នុងការការពារ អភិរក្ស និងថែរក្សាស្នាដៃវប្បធម៌សិល្បៈដូនតាឱ្យបន្តស្ថិតស្ថេរគង់វង្សជានិច្ចតរៀងទៅ។

រូបភាព និងវីដេអូជាច្រើនឃ្លីបរបស់ ​ដាំ សុភ័ក្រស៊ីនឌី គ្រងឈុតតំណាងជាតិដកស្រង់ពីសត្វមករ ក្នុងទេវកថាដ៏ល្បី ត្រូវបានគេបង្ហោះចែកចាយព្រាតលើប្រព័ន្ធផ្សព្វផ្សាយសង្គម (social media)។ គួរឱ្យចាប់អារម្មណ៍ ឈុតតំណាងជាតិកម្ពុជាក្នុងការប្រកួត Miss Planet International 2023 មានទំហំធំ ហើយការរចនាក្បូរក្បាច់ក៏មើលទៅប្លែកមិនធ្លាប់ឃើញ។ 

ស្ថិតនៅចំហៀងនៃប្រាង្គប្រាសាទអង្គរវត្តអច្ឆរិយៈ ស៊ីនឌី បានបង្ហាញការវិការពត់ពែនខ្លួនយ៉ាងល្វត់ល្វន់ប្រៀបបីដូចសត្វ មករ ក្នុងទេវកថាពិតៗតែម្តង។ អមជាមួយការលេងទឹកមុខដ៏ប៉ិនប្រសព្វរបស់ Miss Planet Cambodia 2023 រូបនេះ​ ធ្វើឱ្យឈុតតំណាងជាតិនេះរឹតតែមានភាពរស់រវើក។

គួររម្លឹកផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Planet International 2023 នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសាលមហោស្រពកោះពេជ្រ។ កុំភ្លេចចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់បវរកញ្ញាភពផែនដីយើងទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ