ចេញពីបួសភ្លាម ស៊ីន យូប៊ីន បង្ហើបការងារ BA ២ បន្ថែមទៀត កំពុងរត់មករកនាង

តារា​សម្ដែង​ជួរ​មុខ ស៊ីន យូប៊ីន បាន​ចេញ​ប្រឡូក​ការងារ​សិល្បៈ​វិញ​ពេញ​ដៃ​ហើយ ក្រោយ​ចេញ​ពី​បួសកាលពីចុងខែ​មករា​កន្លងទៅ។ នេះជា​ការ​ឲ្យ​ដឹង​ក្នុង​ថ្ងៃ Fan Meeting របស់​តារា​ស្រី​សាច់​ខ្ចី ​​ដល់​ក្រុម​អ្នក​សារព័ត៌មានក្នុង​ស្រុក​​ជាច្រើនរូប។

យូប៊ីន បាន​ទម្លាយ​ឲ្យ​ដឹង​ថា ការងារ​ជា BA ដែល​ធ្លាប់​តែ​កាន់​កាលពី​ឆ្នាំ​កន្លង​ទៅ មក​ដល់ ២០២៥ ក៏​នៅ​តែ​បាន​បន្ត​កុងត្រា​មិន​បាន​បាត់ របូត​តំណែង​ណា​មួយ​ទេ។ ក្នុង​នោះ​មាន​ប្រេន​ទូរស័ព្ទ Samsung ផ្សារ​ទំនើប ជីបម៉ុង និង​ប្រេន​សម្លៀកបំពាក់​ជាច្រើន​បន្ថែម​ទៀត ដែល​កញ្ញា​វ័យ ២៩ ឆ្នាំ​រូបនេះ​មាន​ក្នុង​ដៃ។

មិន​អស់​ប៉ុណ្ណោះ​ឡើយ តារា​សម្ដែង​មាន​ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​រូប​នេះ​បាន​ធ្លោយ​មាត់​ទាក់ទង​ការងារ Brand Ambassador កញ្ញា និង​ក្រុម​ការងារ​កំពុង​ចរចា​ជាមួយ​ខាង​ក្រុមហ៊ុន ២ ថ្មី​ទៀត ដែល​ចូល​មក​ចែចូវ។ ប៉ុន្តែ យូប៊ីន មិន​ប្រាប់​ថា​ជា​ប្រេន​អ្វី ឬ​ផ្នែក​អ្វី​ឡើយ ដោយ​សង្កត់​ធ្ងន់​ថា​ពេល​ចរចា​បាន​សម្រេច និង​អញ្ជើញ​អ្នក​កាសែត និង​ហ្វេន​ទៅ​កម្មវិធីប្រកាស BA ​ទាំងអស់​គ្នា។

សម្រាប់​​ឆ្នាំ ២០២៥ នេះ​ដែរ ចក្ខុវិស័យ​របស់ យូប៊ីន គឺ​ធ្វើឲ្យ​ខ្លួន​ឯង​ស្អាត​ជាង​មុន ក្មេង​ជាង​មុន និង​ពង្រឹង​សមត្ថភាព​ផ្នែក​សម្ដែង​ឲ្យ​កាន់តែ​ខ្លាំង​ជាង​មុន ដើម្បី​ឲ្យ​វិស័យ​ភាព​យន្ត​ខ្មែរ​កាន់តែ​ល្អ​ជាង​មុន ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ឆ្នាំនេះ​សង្សារ​របស់ ខាត់ វ៉ៃហាំង មិន​បាន​ចូល​រួម​សម្ដែង​ឡើយ តែ​នាង​នៅ​ពី​ការ​ការ​ផលិត។

ក្រោយ​តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា នាង​មាន​ការងារ​ជា​អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ដដែល អ្នក​កាសែត​ក៏​បន្ត​សំណួរ​ទាក់ទង​នឹង​ប្រេន BVLGARI ថា​មាន​ទទួល​បាន​ការងារ BA ជាមួយ ឬ​យ៉ាង​ណា? ស៊ីន យូប៊ីន បាន​បញ្ជាក់​ខ្លី​ៗ​ថា ម៉ាក BVLGARI មិន​ទាន់​មាន​នៅ​ស្រុក​ខ្មែរ​នៅ​ឡើយ​ទេ ដូចនេះ​ហើយ​ការងារ​ធ្វើឲ្យ​ប្រេន​គ្រឿងអលង្ការ BVLGARI ដ៏​ល្បី​នោះ នៅ​បន្ត​ដូច​ឆ្នាំ​មុន ពោល​គឺ KOL នៅ​ដដែល៕

រូបភាព៖ Shin Yubin និង Samsung

Leave a Reply

Your email address will not be published. Required fields are marked *