មង្គលការ Shin Min Ah និង Kim Woo Bin ចំណាយមិនក្រោមកន្លះលានដុល្លារ

សារព័ត៌មាន Ten Asia បានប៉ាន់ប្រមាណថា ពិធីមង្គលការរបស់ដៃគូតារាសម្ដែង Shin Min Ah និង Kim Woo Bin អាចនឹងចំណាយខ្ទង់ ៧០០លានវ៉ុន ឬប្រមាណ ៤៧៨ ០០០ ដុល្លារអាមេរិក ខណៈគូស្វាមីនេះក៏បានបរិច្ចាគប្រាក់ចំនួន ៣០០លានវ៉ុនទៀត នាំឱ្យប្រាក់ចំណាយសរុបអាចហក់ឡើងដល់ ១ពាន់លានវ៉ុន ឬប្រមាណ ៦៧ម៉ឺន ៦ពាន់ដុល្លារអាមេរិក។

កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅ​ Kim Woo Bin និង Shin Min Ah បានដឹកដៃគ្នាចូលរោងអាពាហ៍ពិពាហ៍ដែលប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ Shilla ទីក្រុងសេអ៊ូល​ ខណៈកូនក្រមុំកូនកំលោះបានសម្រេចជូនឈុតគ្រឿងសម្អាង Lancôme និងទឹកអប់ Acqua di Parma ដែលមានតម្លៃរាប់រយលានវ៉ុនជូនភ្ញៀវកត្តិយសជាអនុស្សាវរីយ៍។

នៅក្នុងថ្ងៃពិសេសនេះ កូនក្រមុំស្រីវ័យ ៤១ឆ្នាំបានជ្រើសរើសរ៉ូបពីយីហោ Elie Saab ដែលបានច្នៃឡើងសម្រាប់ 2026 Spring Bridal Collection តម្លែប្រមាណ ៣១ ០០០ដុល្លារអាមេរិក ឬ ៤៦លានវ៉ុន ជារ៉ូបអាពាហ៍ពិពាហ៍។

សម្រាប់គ្រឿងអលង្ការវិញសុទ្ធសឹងតែជាម៉ាក Louis Vuitton ដោយ Shin Min Ah បានពាក់ខ្សែក Louis Vuitton Fine Jewelry Galaxie Necklace ដែលមានតម្លៃ ២១៤ ០០០ ដុល្លារអាមេរិក ឬ ៣១៦លានវ៉ុន អមជាមួយក្រវិលដែលមានតម្លៃប្រមាណ​ ៥០ ៧០០ដុល្លារអាមេរិក ឬ ៧៥លានវ៉ុន។ ឯចិញ្ចៀនរបស់ Kim Woo Bin វិញ កូនកម្លោះវ័យ ៣៦ឆ្នាំ បានពាក់ចិញ្ចៀន Louis Vuitton តម្លៃប្រហែល ១១ ៥០០ដុល្លារអាមេរិក ឬ ១៧លានវ៉ុន។

ដោយឡែក សម្រាប់តម្លៃទីតាំង រួមបញ្ជូលការតុបតែង និងម្ហូបអាហារ កាលពីឆ្នាំ ២០២៤ កន្លងទៅ YouTuber Kim Seup-Seup ធ្លាប់បានឱ្យដឹងថា ពិធីមង្គលការរបស់នាងដែលបានធ្វើនៅទីតាំងតែមួយនេះ មានតម្លៃសរុប ១៩៦ លានវ៉ុន ឬ ១៣២ ៥០០ ដុល្លារអាមេរិក។

ផ្អែកលើព័ត៌មាននេះ ការចំណាយប៉ាន់ស្មាននៃពិធីមង្គលការរបស់ Kim Woo Bin និង Shin Min Ah រួមទាំងថ្លៃទីកន្លែង អំណោយអាពាហ៍ពិពាហ៍ រ៉ូប និងគ្រឿងអលង្ការ គឺយ៉ាងហោចណាស់ ៧០០ លានវ៉ុន ឬល្បាក់ ៤៧៨ ០០០​ ដុល្លារអាមេរិក។

នៅក្នុងថ្ងៃមង្គលនេះ គូស្នេហ៍តារាសម្ដែងខាងលើក៏បានបរិច្ចាគទឹកប្រាក់ ៣០០ លានវ៉ុន ប្រហែល ២០៣ ០០០ ដុល្លារអាមេរិកទៅកាន់មូលនិធិ Hanlim Burn មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan និងអង្គការសង្គ្រោះអន្តរជាតិ Good Friends ផងដែរ ដែលនាំឱ្យការចំណាយសរុបហក់ដល់ ១ពាន់លានវ៉ុន ឬប្រមាណ ៦៧ម៉ឺន ៦ពាន់ដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *