នី មុនីនាថ បំផុស «ការដើរដោយជើងទទេរដើម្បីសន្តិភាព» និងអំពាវនាវមហាជនចូលរួមឱ្យបានកុះករ

តារា​សម្ដែង នី មុនីនាថ បំផុស​គំនិត​នៃ​ការ​ដើរ​ដើម្បី​សន្តិភាព​ពោល​គឺ​ដើរ​ដោយ​ជើង​ទទេ មិន​មាន​ពាក់​ស្បែក​ជើង ដើម្បី​បង្ហាញ​ទៅ​កាន់​ពិភពលោក​ឱ្យ​បាន​ឃើញ​ថា​កម្ពុជា​ជា​ប្រទេស​ដែល​ចង់​រស់​នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព មិន​ត្រូវ​ការ​សង្គ្រាម​នោះ​ទេ។

កញ្ញា នី មុនីនាថ គឺ​ជា​តារា​សម្ដែង​ស្រី​មួយ​រូប​ដែល​តែង​ឈឺ​ឆ្អាល​ដល់​ប្រទេស​កំណើត ​និង​ប្រជាជន​របស់​ខ្លួន។ ដោយ​ឡែក ថ្មីៗនេះ​ស្ថាបនិក​នៃ​មូលនិធិ​ឈាម នី មុនីនាថ រូប​នេះ​បាន​បំផុស​គំនិត​ឱ្យ​មាន​ការ​ដើរ​ដោយ​ជើង​ទទេ ដើម្បី​សន្តិភាព ក្នុង​ខេត្ត​សៀមរាប។

«ការ​ដើរ​ដោយ​ជើង​ទទេ​ដើម្បី​សន្តិភាព» គឺ​ជា​ដំណើរ​ក្បួន​សន្តិភាព​សាធារណៈ​អហិង្សា ក្នុង​គោល​បំណង​ផ្ញើ​សារ​ទៅ​កាន់​សហគមន៍​អន្តរជាតិ ជន​បរទេស ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប ឱ្យ​បាន​ជ្រួត​ជ្រាប​និង​ដឹង​ថា​កម្ពុជា​ជា​ប្រទេស​ដែល​គាំទ្រ​សន្តិភាព សេចក្ដី​ថ្លៃ​ថ្នូរ និង​ការពារ​ជីវិត​មនុស្ស។ មួយ​វិញ​ទៀត គឺ​បង្ហាញ​ពី​ភាព​ទាប​ខ្លួន ភាព​ងាយ​រង​គ្រោះ និង​ការ​រង​ទុក្ខ​របស់​មនុស្ស​ជាតិ។

ព្រឹត្តិការណ៍ «ការដើរដោយជើងទទេរដើម្បីសន្តិភាព» នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ ២៤ ខែធ្នូ ឆ្នាំ ២០២៥ (ពោល​គឺ​ថ្ងៃ​នេះ) នា​វេលា​ម៉ោង ៧ យប់ (ជួបជុំ​នៅ​ខាង​មុខ​ប៉ុស្តិ៍​ចរាចរណ៍​ផ្លូវ​គោក ម៉ោង ៤៖៣០ ល្ងាច) ដោយ​ដើរ​តាម​បណ្ដោយ​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​សៀមរាប ចម្ងាយ ៣.៣១ គីឡូម៉ែត ហើយ​បញ្ចប់​នៅ​ម៉ោង ៨៖២០ យប់ (នៅ​ទី​តាំង​សិល្បៈ​ដើម្បី​សន្តិភាព Art for Peace) ។

បណ្ដា​ពលរដ្ឋ​ខ្មែរ ជន​បរទេស​កំពុង​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប ភ្ញៀវ​​ជាតិ-អន្តរជាតិ អាចចូលរួមក្នុងដំណើរ​ក្បួន​សន្តិភាព​នេះបានក្នុងសម្លៀកបំពាក់​សមរម្យ និង​ផ្កា​ឈូក ១ ដើម ហើយ​មិន​តម្រូវ​ពាក់​ស្បែក​ជើង​នោះ​ទេ។ ជាមួយ​គ្នា​នេះ​ដែរ តារា​សម្ដែង នី មុនីនាថ ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្រើន​កុះករ​ ដើម្បី​បង្ហាញ​អន្តរជាតិ​បាន​ឃើញ​នូវ​ការ​ពិត​របស់​កម្ពុជា ដែល​ជា​ប្រទេស​មួយ​ចង់​បាន​សន្តិភាព និងសុវត្ថិភាព​ដើម្បី​ប្រជាជន​៕

រូបភាព ផ្ដល់ជូនដោយ Ny Monyneath 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *