តារាសម្ដែងប្រុសល្បី Shawn Dou ត្រូវបានមហាជនជាច្រើនស្គាល់រូបលោកតាមរយៈកំពូលរឿងភាគល្បី “Princess Agents” ឬ “ភ្នាក់ងារពិសេសព្រះនាងតូច” កាលពីឆ្នាំ ២០១៧។ ខណៈពេលនេះ លោក និងដៃគូ Laurinda Ho ជាកូនស្រីមហាសេដ្ឋីហុងកុងកាស៊ីណូបានរៀបអាពា៍ពិពាហ៍ជាមួយគ្នាហើយកាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៣ កន្លងទៅក្រោយសេពគប់គ្នាប្រមាណជាង ៤ ឆ្នាំ។

បើក្រឡេកមកមើលមង្គលការរបស់អ្នកទាំងពីរវិញគឺធ្វើឡើងនៅឯកោះបាលី ឯការរៀបចំវិញពិតជាស្រស់ស្អាតដូចក្នុងរឿងព្រេងនិទាន ដោយមានការរៀបចំតុបតែងផ្កាជាច្រើន និងមើលទៅថ្លៃថ្នូរខ្លាំង។ តាមប្រភពព័ត៌មាន The Star បានឱ្យដឹងថា ការចំណាយសរុបទៅលើពិធីមង្គលការមួយនេះគឺប្រមាណ ៦.៣ លានដុល្លារអាមេរិក។ ក្នុងនោះការចំណាយទៅលើការរៀបចំកន្លែង ឈុតកូនកំលោះ កូនក្រមុំ អាហារ កាដូសម្រាប់ជូនភ្ញៀវជាគ្រឿងថែរក្សាសម្រស់មានតម្លៃថ្លៃ និងផ្សេងៗទៀត។



ប្រភពដដែលបានឱ្យដឹងថា សម្ភារៈដែលប្រើប្រាស់ក្នុងកម្មវិធីសុទ្ធតែជាម៉ាកប្រេនៗ ដែលមានតម្លៃខ្លាំង។ ក្នុងនោះឈុតអាវក្រហម អាវចិនរបស់កូនក្រមុំត្រូវបានច្នៃជាពិសេស និងបានដេរយ៉ាងយកចិត្ដទុកដាក់ព្រមទាំងមានដាក់នូវមាសពីលើថែមទៀត។ ខណៈឈុតរ៉ូបរាត្រីពណ៌ស ក៏ឈុតច្នៃពិសេសសម្រាប់កូនក្រមុំ សូម្បីមកុដក៏មានដាំនៅត្បូងពេជ្រមានតម្លៃរាប់សិបម៉ឺនដុល្លារ។ ឈុតកូនកំលោះ ក៏សុទ្ធសឹងជាឈុតដែលច្នៃជាពិសេសដូចគ្នា និងមានប៉ាក់ឈ្មោះកូនកំលោះ កូនក្រមុំលើនោះ។




ក្រៅពីសម្លៀកបំពាក់តម្លៃថ្លៃ មង្គលការរបស់តារាប្រុស Shawn Dou ក៏មានជួលអង្គរក្សពិសេសប្រមាណ ១២០ នាក់ ដើម្បីការពារសុវត្ថិភាពភ្ញៀវកិត្ដិយសដែលចូលរួមផងដែរ ដោយសារតែអ្នកចូលរួមសុទ្ធសឹងតែជាអ្នកមានមុខមាត់ និងមកពីត្រកូលអភិជន៕


























Account
Security
Favourite Content