ក្នុងនាមជាប្រជាជនខ្មែរ១រូប តារាប្រុស សេង មង្គល តែងតែអំពាវនាវដល់មហាជនរួបរួមគ្នា, ចែករំលែក និងបរិច្ចាគទាំងថវិកា និងសម្ភារៈចាំបាច់ដល់កងទ័ពជួរមុខ ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់ ដែលកំពុងស្នាក់នៅក្នុងជំរំ ក្រោយត្រូវទាហានសៀមឈ្លានពាន។


មុននេះបន្តិចតារាប្រុសរូបនេះ ក៏បាន Screenshot ផុសមួយ និងបានសរសេររៀបរាប់ថា “ក្នុងនាមជាអ្នកជួយដូចគ្នា ខ្ញុំសូមសំណូមពររឿង បី យ៉ាង៖
ទី1៖ សូមម្ចាស់ជំនួយកុំទាមទារឱ្យជំនួយរបស់អ្នកត្រូវតែទៅដល់គោលដៅផ្ទាល់ដោយការបង្ហាញតាមរយៈនៃផុសគ្រប់ទំរង់ (រូបថត ឬ វីដេអូ) កុំខ្លាចគេមិនថាដឹងថាជំនួយនោះជារបស់អ្នក សំខាន់ចិត្តអ្នកជ្រះថ្លានឹងការជួយ ឬគ្រាន់តែឆ្លៀតចង់បានប្រយោជន៍ផ្ទាល់ខ្លួន…!
ទី2៖ សូមអ្នកដែលទទួលជំនួយក្នុងការយកទៅចែកតាមគោលដៅនីមួយៗ ប្រសិនបើម្ចាស់ជំនួយទាមទារឱ្យថតជូន ឬផុសឱ្យ សូមបដិសេធជំនួយនោះទៅ ព្រោះនេះមិនមែនជាការជួយដោយចេញពីចិត្តទេក្នុងកាលៈទេសៈនេះ ផ្ទុយទៅវិញវាជាការនាំគ្រោះថ្នាក់បន្ថែមទៅដល់បងប្អូនភៀសសឹក…!
ទី3៖ សូមអ្នកដែលមានជំនួយផ្ទាល់ខ្លួន ហើយបានទៅដល់ទីតាំងផ្ទាល់ សូមកុំទាន់ថតបង្ហាញពេលនេះអី បងប្អូនដែលទៅដល់ផ្ទាល់ច្បាស់ជាឃើញពីភាពលំបាករបស់ពួកគាត់ហើយ បើមិនចង់ឃើញការលំបាកនេះបន្ថែមទេ សូមជួយលាក់ការផងគ្រប់រូបភាព និងវីដេអូដែលបែកធ្លាយគឺ កើតចេញពីអ្នកបានឃើញ និងជួបផ្ទាល់នេះឯង…!”



តារាប្រុសរូបនេះបានបន្ថែមជាចុងក្រោយថា ប្រសិនបើយើងរួបរួមរស់ យើងបែកបាក់ស្លាប់ ហើយយើងត្រូវតែជឿលើថ្នាក់ដឹកនាំ និងវីរកងទ័ពជួរមុខទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីព្រឹកថ្ងៃ ៨ ខែធ្នូ ឆ្នាំ ២០២៥ មក សេង មង្គល សកម្មភាពលើបណ្ដាញសង្គមរបស់លោក មិនបានឈប់ឈរឡើយ ដោយមានទាំងការអំពាវនាវ និងចែករំលែកព័ត៌មានពិតជាក់លាក់ដល់មហាជន។
ដើម្បីទប់ទល់នឹងការឈ្លានពានពីសំណាក់ទាហានសៀមទាំងផ្នែកសភាពវុធ និងផ្នែកព័ត៌មាននានា បណ្ដាសិល្បករ អ្នកផលិតមាតិកា និងបុគ្គលមានឈ្មោះបោះសំឡេងជាច្រើនរូបក្នុងប្រទេសកម្ពុជាបានពួតដៃគ្នា បង្ហាញពីសាមគ្គភាពជាតិខ្មែរ ដោយមិនអាចឲ្យអ្នកក្រៅមកបំបែកបំពាក់បានឡើយ៕
រូបភាព៖ Seng Mongkul























Account
Security
Favourite Content