ករណីមរណភាពរបស់​ Kim Sae Ron ឆ្លុះបញ្ចាំងពីចន្លោះប្រហោងរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអសមភាពយេនឌ័រនៅក្នុងប្រទេសកូរ៉េខាងត្បូង

ការស្លាប់របស់ Kim Sae Ron កំពុងតែក្លាយជាប្រធានបទវែកញែកមួយនៅក្នុងវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង។ ស្របពេលដែល ស្ថាប័នសារព័ត៌មានមួយចំនួនបានរិះគន់ថា ហេតុការណ៍ខាងលើនេះអាចមានដើមចមកើតចេញពីពាក្យរិះគន់នៅលើបណ្ដាញទំនាក់ទំនងសង្គម មានអ្នកខ្លះទៀត បានប្រៀបធៀបហេតុការណ៍នេះទៅនឹងបញ្ហាអសមភាពយេនឌ័រ។

កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ តារាសម្ដែងរបស់កូរ៉េខាងត្បូង Kim Sae Ron បានទទួលមរណភាព ត្រឹមវ័យ ២៤ឆ្នាំនៅក្នុងផ្ទះរបស់នាង ​ឯទីក្រុងសេអ៊ូល។ ទន្ទឹមគ្នានឹងមូលហេតុជាក់លាក់នៅមិនទាន់បើកចំហរនៅឡើយ សាធារណជនមួយចំនួនបានផ្សារភ្ជាប់ហេតុការណ៍នេះ ទៅនឹងបញ្ហាមតិរិះគន់ ដែលតារាម្នាក់ៗត្រូវជួបប្រទះនៅលើបណ្ដាញទំនាក់ទំនងសង្គម។

ជាក់ស្ដែង នៅមួយថ្ងៃបន្ទាប់ពីសោកនាដកម្មបានកើតឡើង ស្ថាប័នកាសែតធំៗរបស់កូរ៉េខាងត្បូង បានចេញផ្សាយអត្ថបទជាច្រើនទាក់ទងទៅនឹងបរិយាកាសអវិជ្ជមាននៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់កូរ៉េខាងត្បូងមិនថា ពីមជ្ឍដ្ឋានទស្សនិកជន និងស្ថាប័នព័ត៌មានផ្ទាល់នោះទេ ដោយលើកយកករណីរបស់ Kim Sae Ron មកធ្វើជាគំរូ។

សាវតាដើមនៃបញ្ហាខាងលើនេះ បានកើតឡើងក្នុងខែឧសភា ឆ្នាំ២០២២ ដោយគ្រានោះ Kim Sae Ron បានបើកបរក្រោមស្ថានភាពស្រវឹងទៅបុករនាំងផ្លូវ និងម៉ាស៊ីនភ្លើង នាំឱ្យចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់ជាង ៣ម៉ោងក្នុងហាងលក់ដូរចំនួន ៥៧កន្លែង រហូតហាងទាំងនោះមិនអាចបើកដំណើរការអាជីវកម្មរបស់ខ្លួនបាន។ ដើមហេតុដែលធ្វើឱ្យប្រជាជនស្ដីបន្ទោស Kim Sae Ron កាន់តែខ្លាំងនោះ ព្រោះនៅពេលកើតហេតុភ្លាមៗតារាស្រីរូបនេះបានព្យាយាមរត់គេច និងមិនព្រមសហការជាមួយប៉ូលីសក្នុងការតេស្តរកជាតិអាកុលក្នុងខ្លួននោះទេ។  

ក៏ប៉ុន្តែក្រោយមក តារាកូរ៉េខាងត្បូងរូបនេះក៏មិនបានគេចវេះពីរឿងហេតុដែលខ្លួនបានបង្ករនោះទេ ហើយនាងក៏ព្យាយាមបង្ហាញទំនួលខុសត្រូវរបស់ខ្លួនជាសាធារណៈផងដែរ។ ជាក់ស្ដែង នាងបានបង់ប្រាក់ពិន័យចំនួន ២០ លានវ៉ុនឬ ប្រមាណ ១៤ ០០០ ដុល្លារអាមេរិកតាមការកំណត់របស់ច្បាប់ ទូរទាត់ថ្លៃសំណងទៅលើការខូចខាតនានា និងបានពោលពាក្យសុំទោស ទាំងតាមរយៈសំណេរដោយដៃ​នៅលើគណនីបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ព្រមទាំងបានទៅសុំទោសជាមួយនឹងម្ចាស់ហាងដោយផ្ទាល់ទៀតផង។

ជាអកុសល សារព័ត៌មានក្នុងស្រុកមិនបានផ្សព្វផ្សាយពីទំនួលខុសត្រូវទាំងនេះទៅកាន់សាធារណជនឡើយ ដែលនាំឱ្យ Kim Sae Ron នៅតែជាទិសដៅនៃការរិះគន់របស់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ស្របពេលដែលតារាស្រីរូបនេះក៏ត្រូវប្រឈមមុននឹងការរាយការណ៍បែបអវិជ្ជមានឥតឈប់ឈរពីស្ថាប័នព័ត៌មានផងដែរ។

កាសែតក្នុងស្រុក The Korea Time បានរិះគន់ថា ស្ថាប័នមួយចំនួនថែមទាំងបានឈ្លានពានដល់ជីវិតឯកជនរបស់សិល្បកររូបនេះទៀតផង បើទោះបីជានាងបានទទួលខុសត្រូវទៅហើយក៏ដោយចុះ។ ជាក់ស្ដែង Kim Sae Ron ត្រូវបង្ខំចិត្តសម្រាកពីការងារតាមមតិរិះគន់ ហើយក្រោយមកនាងក៏នៅតែមានឧបសគ្គក្នុងការវិលត្រឡប់មកកាន់ពិភពសិល្បៈវិញ។

ខណៈរឿងអាស្រូវកាលពីឆ្នាំ២០២២នេះ បានធ្វើឱ្យ Kim Sae Ron ត្រូវជំពាក់បំណុលអតីតភ្នាក់ងាររបស់ខ្លួនជាង ៧០០លានវ៉ុន ឬប្រមាណ ៤៨៧ ០០០ ដុល្លារអាមេរិក ហើយការងារសម្ដែងក៏បានបាត់បង់ទៀតនោះ ទើបនាងសម្រេចចិត្តទៅធ្វើការក្រៅម៉ោងនៅហាងកាហ្វេ និងបើកថ្នាក់បង្រៀនការសម្ដែងដើម្បីដោះស្រាយបញ្ហាជីវភាព។ តែជារឿងដែលគួរសោកស្ដាយ មិនថាតារាស្រីរូបនេះព្យាយាមប្រើប្រាស់ជីវិតឯកជនរបស់ខ្លួនក្នុងវិស័យផ្សេងក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងមួយចំនួនបានព្យាយាមតាមដាននាងគ្រប់ជំហាន ព្រមទាំងដាក់ឈ្មោះឱ្យតារាស្រីរូបនេះថា “អ្នកបើកបរទាំងស្រវឹង Kim Sae Ron” និង “មនុស្សឥតអៀនខ្មាស” ទៀតផង។

ដូចគ្នាដែរ កាសែត Hankook Ilbo បានបញ្ចេញការយល់ឃើញថា ទោះបីជា Kim Sae Ron បានបាត់បង់ជីវិតទៅហើយក្ដី ក៏ប៉ុន្តែកាសែតមួយចំនួននៅតែព្យាយាមកេងប្រវ័ញ្ចតារារូបនេះដោយទាក់ទាញអ្នកអាន តាមរយៈរូបភាពនៃអត្ថបទពីបញ្ហាក្នុងពេលអតីតរបស់តារាស្រីរូបនេះ។

យ៉ាងណាមិញ មានសាធារណជនមួយចំនួនបានមើលឃើញស៊ីជម្រៅទៅលើបញ្ហាមិនស្មើភាពគ្នារវាងតារាដែលជាមនុស្សប្រុស និងតារាដែលជាមនុស្សស្រីនៅក្នុងព្រឹត្តការណ៍ខាងលើនេះ ដោយមានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើនរូប បានលើកឡើងពីបញ្ហានេះនៅលើគណនីរៀងៗខ្លួន។  

តួយ៉ាង ម្ចាស់គណនី X​ ម្នា្កក់បានសរសេរពីទស្សនៈរបស់ខ្លួនថា៖ “មិន​មែន​ចង់មានន័យ Kim Sae Ron មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ប៉ុន្តែប្រសិនបើឧស្សាហកម្មកម្សាន្តពិតជាត្រូវធ្វើរឿងឃោឃៅទាំងនេះទៅលើតារាដែលមានកំហុសមែន ហេតុអ្វីបានជាតារាប្រុសដែលមានបទល្មើសបើកបរក្រោមស្ថានភាពស្រវឹង និងមានប្រវត្តិក្នុងឧក្រិដ្ឋកម្មផ្លូវភេទនៅតែអាចសកម្មការងារបានគ្រប់ទីកន្លែង?”។

ដូចគ្នាដែរ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមម្នាក់ទៀត បានបញ្ចេញមតិថា៖ “ស្ដង់ដារសីលធម៌ដែលហួសហេតុបែបនេះ ដាក់កម្រិតតែលើតារាស្រីៗទេ រហូតអាចធ្វើឱ្យនាងស្លាប់បាន”។

ជាក់ស្ដែង The Korea Time បានលើកឧទាហរណ៍ថា តារាប្រុសល្បីៗដូចជា Song Kang-ho, Um Ki-jun, Lee Yi-kyung, Kim Jae-joong, Kwak Do-won, Daesung, Eun Ji-won, Yoo Se-yoon និងសូម្បីតែតួឯកប្រុសនៅក្នុងរឿង Squid Game គឺ Lee Jung-jae នៅតែអាចមានជីវិតរុងរឿងក្នុងវិស័យសិល្បៈ បើទោះបីជាធ្លាប់បង្កគ្រោះថ្នាក់ដោយសារតែបើកបរក្នុងស្ថានភាពស្រវឹងក៏ដោយ។ ផ្ទុយមកវិញ តារាស្រីៗ តួយ៉ាង Kim Sae Ron ដែលធ្លាប់សាងកំហុសក្នុងរឿងហេតុតែមួយនេះ បែរជាទទួលរងសម្ពោធមិនស្មើភាពគ្នាទៅវិញ។

លោក Na Jong-ho ជំនួយការសាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Yale បានរិះគន់ទៅលើសង្គមទាំងមូលទាក់ទងនឹងបញ្ហាមួយនេះថា៖ “ការស្លាប់របស់ Kim Sae Ron ប្រៀបបាននឹងមានមនុស្សរុញច្រាននាងទៅដាក់នឹងមាត់ជ្រោះអ៊ីចឹង។ នេះជាសង្គមមួយដែលចូលចិត្តកប់មនុស្សដែលមានកំហុសចោល ទាំងមិនផ្ដល់ឱកាសឱ្យគ្នាជាលើកទីពីរ”។

លោកបានបង្ហាញទុក្ខកង្វល់ផ្ទាល់ខ្លួន នៅក្នុងសំណេរលើគណនីហ្វេសប៊ុកដដែលនេះថា៖ “តើនឹងមានជីវិតមនុស្សប៉ុន្មានអ្នកទៀតដែលត្រូវបាត់បង់ មុននឹងពេលដែលយើងឈប់ធ្វើឱ្យអ្នកដទៃទទួលរងនូវរឿងអាម៉ាស់មកដល់?”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *