ជិតមួយឆ្នាំនៃការគ្រងតំណែង Miss Petite Global 2022 សារី ស្រីពេជ្រ សាងសមិទ្ធផលជាច្រើន

សារី ស្រីពេជ្រ ជាស្ត្រីខ្មែរទី១ដែលបំបែកកំណត់ត្រាដណ្តើមបានមកុដពីឆាកអន្តរជាតិក្នុងកម្មវិធី Miss Petite Global 2022 ដែលប្រព្រឹត្តិឡើងនៅប្រទេសម៉ាឡេស៊ី។ តាមដែលបានដឹងមក ការប្រកួត​ Miss Petite Global 2023 គ្រោងនឹងរៀបចំឡើងនៅអំឡុងខែឧសភា ឆ្នាំ ២០២៣ ខាងមុននេះ លើទឹកដីប្រទេសម៉ាឡេស៊ី ដូច្នេះមានន័យថា សារី ស្រីពេជ្រ ក៏ជិតដល់ផ្ទេរមកុដឱ្យម្ចាស់ជយលាភីឆ្នាំថ្មីដូចគ្នាដែរ។

ក្រឡេកមកសាមីខ្លួនវិញ ថាទោះការប្រកួតឆ្នាំថ្មីខិតជិតមកដល់ ហើយពេលវេលាគ្រងតំណែងរបស់នាងជិតត្រូវបញ្ចប់ ក៏នាងរីករាយចំពោះវេលាពេញ១ ឆ្នាំនេះខ្លាំងណាស់។ ក្នុងនាមជាម្ចាស់ជយលាភី Miss Petite Global 2022 នាងបានបំពេញកាតព្វកិច្ច ការងារជាច្រើន និងបានធ្វើជាគំរូដល់ស្ត្រីជំនាន់ក្រោយ តាមរយៈសកម្មភាពផ្សេងៗគ្រប់បែបផែនដែលអាចធ្វើទៅបាន។

តួយ៉ាង អំឡុងពេលនៃការគ្រងតំណែង Miss Petite Global 2022  បវរកញ្ញាមានប្រភពមកពីខេត្តកំពង់ឆ្នាំងរូបនេះ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើនដូចជា ការចែកសម្ភារៈសិក្សា ការចុះធ្វើគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមដាំដើមឈើ ចូលរួមបរិច្ចាគឈាម និងចូលរួមកម្មវិធីសប្បុរសធម៌មួយចំនួនទៀត។ មិនតែប៉ុណ្ណោះ នាងក៏បានចូលរួមព្រឹត្តិការណ៍ជាតិធំៗផងដែរ រួមមាន ព្រឹត្តិការណ៍រាត្រីចងចាំ ហើយពេលនេះក៏កំពុងចូលរួមប្រមូតផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣ នេះផងដែរ។ ពិសេស គឺការផ្សព្វផ្សាយឱ្យគ្រប់គ្នាចូលរួមបត់បេះដូង ដើម្បីអបអរសាទរក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡា និងគាំទ្រកីឡាករ កីឡាការិនីរបស់ជាតិ និងបំបែកឯតទគ្គកម្មពិភពលោក បេះដូងមានចំនួនច្រើនជាងគេបំផុត។

បន្ថែមពីលើនោះ សារី ស្រីពេជ្រ ក៏បានចូលរួមធ្វើគណៈកម្មការកម្មវិធីប្រកួតប្រជែងសម្រស់ក្នុងស្រុក និងក្រៅស្រុកមួយចំនួនផងដែរ ហើយកន្លងមកនាងក៏ធ្លាប់ចូលរួមបញ្ចេញមតិយោបល់ ផ្តល់ការប្រឹក្សា និងចែករំលែកគន្លឹះជោគជ័យក្នុងការប្រកួតប្រជែងទៅឱ្យអ្នកជំនាន់ក្រោយជាហូរហែ ដែលនេះបង្ហាញឱ្យឃើញថា នាងបានបំពេញតួនាទី និងកាតព្វកិច្ចយ៉ាងពេញទំហឹង ក្នុងនាមជា Miss Petite Global 2022។ 

បើនិយាយពីប្រមូតសិល្បៈវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ក្នុងស្រុកវិញនោះ ស្រីស្រស់សោភានេះ តែងតែបង្ហាញតាមរយៈឈុតសម្លៀកបំពាក់ និងការ check in រូបថតស្អាតៗនៅគ្រប់ទីកន្លែងដែលនាងបានទៅ ដើម្បីចែករំលែកឱ្យគ្រប់គ្នាបានឃើញពីភាពស្រស់ស្អាត និងអ្វីដែលប្រទេសកម្ពុជាយើងមាន។

បវរកញ្ញារាងតូចច្រឡឹងនេះ ឱ្យដឹងទៀតថា នាងគ្មានបំណងដាក់ពាក្យប្រកួតប្រជែងកម្មវិធីផ្សេងទៀតទេ ព្រោះចង់ឱ្យប្រជាជនកម្ពុជាចងចាំរូបនាងក្នុងតំណែងជា Miss Petite Global 2022 តែមួយប៉ុណ្ណោះ។ ទោះថ្ងៃក្រោយនាងត្រូវផ្ទេរតំណែងនេះទៅឱ្យអ្នកថ្មី ក៏នាងនៅតែរីករាយផ្តល់ការប្រឹក្សា និងចែករំលែកបទពិសោធន៍ផ្សេងៗដែលនាងធ្លាប់ឆ្លងកាត់អំឡុងពេលប្រកួតឱ្យទៅអ្នកជំនាន់ណាដែលមានបំណងចង់រៀនសូត្រ។

ក្រោយជាប់ជយលាភីពីឆាកអន្តរជាតិ ប្រជាប្រិយភាពរបស់ សារី ស្រីពេជ្រ កើនឡើងស្រឺតៗ ដោយនាងទទួលបានការងារសិល្បៈច្រើន ទាំងការថតភាពយន្ត ថតប្រូម៉ូតផលិតផល ការសម្អាង និងការងារជាពិធីការនីតាមកម្មវិធីផ្សេងៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស