ជីវិតផ្ដើមស្រស់បំព្រងវិញ! សាពូន ដារ៉ាពិមាន កូនស្រី សឿ សុធារ៉ា បានម៉ូតូ១គ្រឿង ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន

កូន​ស្រី​របស់​តារា​សម្ដែង សឿ សុធារ៉ា ជាមួយ​តារា​ចម្រៀង សាពូន មីដាដា ទទួល​បាន​ការ​ស្រលាញ់​ជាច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន ដោយ​ការ​ជួយ​ផ្គត់ផ្គង់​ទាំង​សម្ភារៈ ការ​លើក​ទឹកចិត្ត ក្រោយ​គ្រួសារ​នោះជួប​ការ​លំបាកបន្តបន្ទាប់ កាលគ្រាកន្លង​មក។

ថ្មី​ៗ​នេះ​ដែរ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​បង្ហោះ​ឲ្យ​ដឹង ក្រោយ​ពេល​បាន​ជួប​ជាមួយ សឿ សុធារ៉ា និង​កូន​ៗ​របស់​នាង​ទាំង ២។ ក្នុង​សារ​​​បង្ហោះ​នោះ​ឯកឧត្ដម បាន​បញ្ជាក់​ថា នោះ​ជា​ជំនួប​ដើម្បី​ផ្ដល់​ថវិកា និង​ម៉ូតូ​មួយ​គ្រឿង សម្រាប់​ឲ្យ​ចៅ​ជិះ​ទៅ​រៀន (សំដៅ​ដល់ សាពូន ដារ៉ាពិមាន)។

ពេល​ម្ដាយ​របស់​តារា​សម្ដែង សឿ សុធារ៉ា ទទួលមរណភាព ចំណែក​ខ្លួន​នាង​វិញ​វង្វេងស្មារតី ភ្លេច​ភ្លាំង​ច្រើន រហូត​ស្ទើរតែ​បាត់​បង់​ការ​ចងចាំ​ម្ដង​ៗ​កាលពី​ចុង​ឆ្នាំ​មុន ធ្វើឲ្យ​មហាជន និង​អ្នក​សិល្បៈ​ដូច​គ្នា​មាន​ក្ដី​អាណិតអាសូរ​ដល់​តួឯក​ស្រី​រឿង “ស្នាម​ស្នេហ៍​សមុទ្រ​រាម” ខ្លាំង និង​បន្ត​ជួយ ដោយ​ទាំង​ផ្ដល់​ការងារ និង​ថវិកា ដើម្បី​បាន​សម្រួល​ក្នុង​ជីវភាព​រស់នៅ។ មក​ទល់​ពេល​នេះ សុធារ៉ា អាច​វិល​ទៅ​ធ្វើ​ការ​ជា​តារា​សម្ដែង​ឡើង​វិញ​ហើយ បន្ទាប់ពី​ទទួល​បាន​ការ​ព្យាបាល និង​ថែទាំ​បាន​យ៉ាង​ល្អ​ពី​សំណាក់​កូន ព្រម​ទាំង​គ្រូពេទ្យ។

កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០២២ សឿ សុធារ៉ា និង​កូន​ប្រុស​ស្រី​ទាំង ២ បាន​ទទួល​បាន​អំណោយ​ជា​ផ្ទះ​មួយ​ខ្នង​តម្លៃ ២ ម៉ឺន​ដុល្លារ​ម្ដង​រួច​មក​ហើយ ពី​​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​លោក​ជំទាវ ដែល​នោះ​ជា​ ​ទីជម្រក​សម្រាប់​ក្រុម​គ្រួសារ​នាង។ ជីវិត​ម្ដាយ​កូន​ទាំង ៣ ក៏​ចាប់​ផ្ដើម​មាន​ពន្លឺ​ឡើងវិញ ក៏​ជា​ហេតុ​ដែល​ធ្វើឲ្យ​នាង​មាន​កម្លាំង​ខិតខំ​ក្រោក​ឡើង​វិញ៕

រូបភាពកាលទទួលបានផ្ទះឆ្នាំមុន



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ