អ្នកចម្រៀងរ៉េប សាំង សុខសេរី ព្យាយាម​ផលិតចម្រៀងឆ្លុះបញ្ចាំងពីសង្គម ព្រោះ​កត្តា​ជំរុញ​ទាំងនេះ

បើយើងលើកយកពីអ្នកចម្រៀងរ៉េបនៅកម្ពុជាមកនិយាយ ជាការពិតណាស់​ក្នុងប្រទេសកម្ពុជា​មានអ្នកចម្រៀងរ៉េបជាច្រើនដែលបានតែងនិពន្ធចម្រៀងរ៉េប ឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន តែបើយើង​ក្រឡេកមកមើល​អ្នកចម្រៀងរ៉េបជា​មនុស្សស្រី​វិញ គេឃើញថាហាក់នៅមានកម្រិតនៅឡើយ។ តួយ៉ាង តារាចម្រៀងរ៉េប សាំង សុខសេរី ត្រូវគេចាត់ទុក​ថាជាតារាចម្រៀងរ៉េប​ស្រីម្នាក់ក្នុងចំណោម​តារាចម្រៀង​រ៉េបជាច្រើននៅកម្ពុជា ដែលហ៊ានតែង​និពន្ធបទ​ចម្រៀងផ្អែក​លើ​តថភាពពិត​ដែលសង្គមកំពុងជួបប្រទះសព្វថ្ងៃនេះ។

ផ្តល់កិច្ចសម្ភាសន៍ជាមួយ AMS ថ្មីៗនេះ សាំង សុខសេរី ដែលមាន​ចំណេះជំនាញ​លើការតែងនិពន្ធ Melody និងចង្វាក់ Hip Hop បានឱ្យ​ដឹងកត្តាជំរុញ​មួយចំនួន​ដែលបានជម្រុញឱ្យខ្លួនចូលចិត្ត និងផលិត​ចម្រៀងឆ្លុះបញ្ចាំង​ពីសង្គមដូច​បច្ចុប្បន្ននេះ។

សាំង សុខសេរី ថា៖ «អាចនិយាយបានថាទី១ ខ្ញុំគិតថាវា Cool, to talk the real story ទី២ ធម្មតាបទរ៉េប គឺយើងសរសេរអ្វីជាការពិត និងរឿងពិតតែម្តង ហើយយកវាមកបង្កើតក្នុងតន្ត្រី ទី៣ មកពីខ្ញុំឃើញថា នៅខ្មែរយើងគឺគេអត់ពេញនិយមសរសេរពីរឿងហ្នឹងអីប៉ុន្មានទេ តើហេតុអ្វីបានគេអត់ធ្វើចឹង? ហេតុអ្វីម្នាក់ៗដើរតាមទីផ្សារ ដោយសារតែបំពេញតម្រូវការ និងចំនូលចិត្តរបស់ទស្សនិកជន? ព្រោះអ្វីដែលធ្វើ យើងធ្វើចេញពីអ្វីដែលស្រលាញ់ និងការយល់ឃើញរបស់យើង។ ហើយម៉្យាងការសរសេរអីអស់នេះវាអាចជួយ ដូចជាចម្រៀងពេលខ្លះពួកគាត់បន្ថយសម្ពាធច្រើនមែនទែន ចឹងហេតុអ្វីក៏យើងមិនយកវិធីនិងមកកាត់បន្ថយសម្ពាធអ្នកដ៏ទៃ ផ្ញើសារដែលមានន័យ និងមានប្រយោជន៍ទៅអ្នកដទៃដែរ»។

តារាចម្រៀងរ៉េបរូបនេះបន្តថា៖ «ការឆ្លុះបញ្ចាំងជាមួយការបង្ហាញផ្សេងៗ គឺយើងចង់ឱ្យគេមើលឃើញនូវអ្វីដែលយើងចង់និយាយ និងអ្វីដែលគ្រប់គ្នាមើលឃើញតែគេអត់លើកយកមកនិយាយ។ ថាយើងខុសគេក៏បានដែរ (សើច) តែដល់ពេលចឹងទៅយើងក៏ធ្វើអ្វីដែលយើងមានអារម្មណ៍ថាត្រូវ ហើយយើងសប្បាយចិត្តនិងធ្វើ ហើយើងបានផ្សព្វផ្សាយអ្វីដែលយើងចង់និយាយ ជាពិសេសអ្វីដែលយើងចង់និយាយនិង យើងចង់បង្កើតវាជាប្រយោជន៍ មិនមែនសម្រាប់តែខ្លួនឯងទេ តែយើងបានផ្តល់ទៅឱ្យអ្នកដទៃ»។

អ្នកចម្រៀងរ៉េប សាំង សុខសេរី សង្កត់ធ្ងន់ថា កញ្ញាមិនដឹងថាតើអ្នក​ចម្រៀងរ៉េបក្នុងរង្វង់សិល្បៈ​កម្ពុជាបច្ចុប្បន្នគិតដូចកញ្ញាឬអត់ទេ ព្រោះចម្រៀង បើថាបទស្នេហាយើងតែងយើងបង្កើតពីអារម្មណ៍ខ្លួនឯង ប៉ុន្តែបើសម្រាប់បទរ៉េប យើងរៀបរាប់នូវអ្វីដែលបានកើតឡើង ឬជាការពិត ឬក៏អ្វីមួយដែលយើងធ្វើវាឡើង។ ដូច្នេះកញ្ញាមិនច្បាស់ថាម្នាក់ៗមានគំនិតបែបណានោះទេ តួយ៉ាងបុគ្គលខ្លះបង្កើតសាច់រឿងដែលវាអត់បានកើតឡើង តែវាត្រូវគាត់​បង្កើតឡើង​បែបនេះបែបនោះ ប៉ុន្តែបើសម្រាប់ខ្ញុំ ខ្ញុំអត់ចូលចិត្តការបង្កើតបែបនិងនោះទេ តែខ្ញុំយកអ្វីជាការពិតមកនិយាយក្នុងបទចម្រៀង។

សូមជម្រាបថា តារាចម្រៀងរ៉េប សាំង សុខសេរី ជាអ្នកកើតនិង​រស់នៅ​រាជធានីភ្នំពេញ។ កញ្ញាពុំដែលស្រមៃ​ទេថា ផ្លូវជីវិតរបស់​កញ្ញានឹងលោត​ផ្លោះមកដល់ចំណុចមួយនេះ គឺក្លាយខ្លួនជាអ្នកជំនាញសិល្បៈបស្ចិមលោក hiphop ដ៏មាន​កេរ្តិ៍ឈ្មោះ ដោយ​កញ្ញា​យល់ថាជាជោគជ័យ​ ដុះពន្លកឡើងពី ភាពចៃដន្យ​ប៉ុណ្ណោះ ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម