ចៀវៃ ឬតារាស្រី Ruby Lin ត្រូវបានគេចាត់ទុកថាជាតារាស្រីជើងចាស់ម្នាក់ដែលជោគជ័យទាំងរឿងស្នេហាក្រុមគ្រួសារ និងការងារ។ មួយរយៈចុងក្រោយ នាងមិនសូវផ្ដោតលើការងារសម្ដែងឡើយ តែនាងផ្ដោតលើការផលិតកម្មវិធីនានា និងផលិតរឿងជាដើម។



ថ្មីៗ នេះ នាងបានចូលរួមក្នុងកម្មវិធី Our Beautiful Life ដែលកម្មវិធីនោះតម្រូវឲ្យភ្ញៀវកិត្ដិយសចូលរួមចុះទៅតាមខេត្ដដើម្បីថត។ នាពេលនោះ តារាស្រី Ruby Lin, YangZi និង XieNa បាននិយាយគ្នាលេងទាក់ទិននឹងកន្លែងសម្រាប់គេងនាពេលយប់។ តារាស្រី YangZi និង XieNa បានលើកឡើងថា៖ សម្រាប់អ្នកចូលរួមគួរតែគេងបន្ទប់ម្នាក់មួយទៅ។



ស្រាប់តែតារាស្រី Ruby Lin បានលើកឡើងថា នាងមិនហ៊ានគេងតែម្នាក់ឯងឡើយ។ នាងខកខានថតកម្មវិធីជាយូរមកហើយ ក៏មិនសូវគេងនៅខាងក្រៅ នាងនៅតែជួបជុំគ្រួរ អ៊ីចឹងនាងមានអារម្មណ៍ភ័យខ្លាច និងគ្មានសុវត្ថិភាពប្រសិនបើត្រូវគេងម្នាក់ឯង។
គួរបញ្ជាក់ថា តារាស្រី Ruby Lin និងស្វាមីលោក Wallace Hou បានរៀបការជាមួយគ្នាតាំងពីឆ្នាំ ២០១៦ និងទទួលបានចំណងដៃកូនស្រីម្នាក់។ អ្នកទាំងពីរតែងតែត្រូវគេប្រទះឃើញទៅណាមកណាជាមួយគ្នាយ៉ាងផ្អែមល្ហែម។ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរត្រូវបានគេរាយការណ៍ថានៅតែមានភាពរឹងមាំបើទោះជារៀបការហើយជាង ៧ ឆ្នាំក៏ដោយ ៕



























Account
Security
Favourite Content