Rosé ឈ្នះពានរង្វាន់ធំពីកម្មវិធី Hitmakers ​ឯសហរដ្ឋអាមេរិក

Rosé ទទួលបានពានរង្វាន់ Global Hitmakers of the Year ពីទស្សនាវដ្ដីល្បីឈ្មោះរបស់សហរដ្ឋអាមេរិក Variety តាមរយៈប្រជាប្រិយភាពនៃបទ APT. និងអាល់ប៊ុម rosie ដែលជាស្នាដៃដ៏ជោគជ័យលើវិថីជាសិល្បករទោល។

ផ្អែកតាម The Black Label នៅថ្ងៃទី៦ ខែធ្នូ ម៉ោងក្នុងសហរដ្ឋអាមេរិក Rosé បានចូលរួមក្នុងកម្មវិធី Hitmakers ឆ្នាំ ២០២៥ ឯទីក្រុង Los Angeles ដែលជាកម្មវិធីធ្វើឡើងដើម្បីប្រគល់ពានរង្វាន់ដល់សិល្បករដែលបានរួមចំណែកក្នុងការផលិតបទចម្រៀងពេញនិយម និងជះឥទ្ធិពលបំផុតប្រចាំឆ្នាំ។

នៅក្នុងឆ្នាំនេះ តារាស្រីវ័យ ២៨ឆ្នាំបានឈ្នះនូវពានរង្វាន់ Global Hitmaker of the Year ដែលជាភាពជោគជ័យដ៏កម្រមួយសម្រាប់តារាខេប៉ុបទោល តាមរយៈប្រជាប្រិយភាពនៃបទ “APT.”​ ដែលនាងបានបកស្រាយរួមគ្នាជាមួយ Bruno Mars និងអាល់ប៊ុមពេញខ្នាតដំបូង គឺអាល់ប៊ុម “rosie”។

នៅគ្រាទទួលពានរង្វាន់ Rosé បានរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ “ខ្ញុំពិតជាអរគុណខ្លាំងមែនទែនសម្រាប់ពានរង្វាន់ដ៏អស្ចារ្យនេះ។ ឆ្នាំកន្លងមក គឺពេញទៅដោយហេតុការណ៍ដែលខ្ញុំមិនធ្លាប់ស្រមៃពីមុនមកហើយ ហើយនៅពេលដែលបានឃើញបទ APT បានជោគជ័យពេញដោយក្ដីស្រឡាញ់ពីអ្នក គឺពិតជារឿងដែលគួរឱ្យរំភើបមែនទែន”។

“ខ្ញុំសូមអរគុណដល់ក្រុមការងារ The Black Label គ្រប់គ្នា និងអ្នកដែលតែងតែចាំណែនាំខ្ញុំ គឺផលិតករ​ Teddy សម្រាប់ការគាំទ្រ និងណែនាំខ្ញុំ​ឱ្យឆ្លងកាត់ឆ្នាំដ៏មមាញឹកនេះ” នាងបញ្ចប់ដូច្នេះ។

គួរឱ្យដឹងផងដែរថា APT. គឺជាសមិទ្ធផលដ៏ជោគជ័យបំផុតរបស់ Rosé នៅក្នុងឆ្នាំនេះ នាំឱ្យនាងអាចបង្កើតប្រវត្តិសាស្រ្តជាតារាខេប៉ុបរូបដំបូងដែលឈ្នះពានរង្វាន់កំពូល “បទចម្រៀងប្រចាំឆ្នាំ” ពីកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៥។

បន្ថែមពីនេះ តារាស្រីក៏មានឱកាសអាចឈរឈ្មោះដណ្ដើមពានរង្វាន់ចំនួន ៣ ពីកម្មវិធី Grammy Awards រួមមាន ពានចម្រៀងប្រចាំឆ្នាំ ពាន Record of the Year និងពានការសម្ដែងឆ្នើមពីដៃគូ ឬក្រុមចម្រៀងប៉ុប ដោយនេះគឺជាលើកដំបូងដែលតារាខេប៉ុបបានឈរឈ្មោះដណ្ដើមពានរង្វាន់កំពូលដល់ទៅ ២ នៅឯ Grammy។

ក្នុងនាមជាសមាជិកក្រុម Blackpink បច្ចុប្បន្ន Rosé កំពុងបន្តកម្មវិធីប្រគំតន្ត្រីទេសចរណ៍ Deadline ដែលគ្រោងនឹងធ្វើបន្តក្នុងទីក្រុងតូក្យូ និងហុងកុង នៅចន្លោះខែមករា ឆ្នាំ២០២៦ ខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *