៦ ពានម្នាក់ឯង! IU ក្លាយជាតារាស្រីទោលឈ្នះពានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកម្មវិធី Asia Artist Awards

នៅក្នុងពិធីប្រគល់រង្វាន់សិល្បករអាស៊ី Asia Artist Awards (AAA) លើកទី ១០ ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ៦ និងទី ៧ ខែធ្នូ នៅឯពហុកីឡដ្ឋានជាតិកូរ៉េ Kaohsiung តារាស្រី IU បានឈ្នះពានរង្វាន់សរុបចំនួនប្រាំមួយ ជាការឈ្នះច្រើនបំផុតសម្រាប់សិល្បករទោល និងតារាសម្តែងស្រីនៅឆ្នាំនេះ ហើយក៏ជាកំណត់ត្រាឈ្នះច្រើនបំផុតសម្រាប់ផងដែរសម្រាប់សិល្បករទោលក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី AAA ។

ពានរង្វាន់ដែលតារាស្រីរូបនេះបានឈ្នះរួមមាន ពានរង្វាន់ធំ (Daesang) សិល្បករប្រចាំឆ្នាំផ្នែកសម្ដែង ពានរង្វាន់ AAA 10 Legendary Female Solo ពានរង្វាន់សិល្បករឆ្នើម ពានរង្វាន់ Fabulous ពានរង្វាន់ Hot Trend និងពានរង្វាន់គូស្នេហ៍ល្អបំផុតជាមួយតារាសម្ដែង Park Bo Gum ពីរឿងភាគ ‘When Life Gives You Tangerines’។

អាចនិយាយបានថា IU និងកម្មវិធីពានរង្វាន់សិល្បករអាស៊ី AAA មានចំណុចរួមជាច្រើន ដោយ AAA គឺជាពិធីពានរង្វាន់ដែលរួបរួមទាំងតារាចម្រៀង និងតារាសម្តែង ខណៈពេលដែល IU ក៏ជាសិល្បករដែលស្ទាត់ជំនាញទាំងក្នុងនាមជាអ្នកចម្រៀង និងផ្នែកសម្តែងដូចគ្នា។ មិនត្រឹមតែទទួលបានពានរង្វាន់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីវ័យ ៣២ ឆ្នាំរូបនេះក៏បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងនឹងពិធីពានរង្វាន់នេះ ហើយក៏បានសន្យាថានឹងក្លាយជា “អ្នកចូលរួមប្រចាំ” ខណៈឆ្នាំនេះគឺជាលើកទី៣ ដែលនាងបានចូលរួមក្នុងកម្មវិធីនេះបន្ទាប់ពីការចូលរួមកាលពីឆ្នាំ ២០១៨ និងឆ្នាំ ២០២១។

ក្រឡេកមកមើលជយលាភីផ្សេងៗវិញ ខាងក្រោមនេះគឺជាអ្នកឈ្នះពានរង្វាន់ធំ (Daesang) ទាំង ១១ ពីកម្មវិធី AAA ឆ្នាំ ២០២៥៖

  • ពានរង្វាន់ Music Icon ប្រចាំឆ្នាំ៖ LE SSERAFIM
  • ពានរង្វាន់ការសម្តែងប្រចាំឆ្នាំ៖ RIEZE
  • ពានរង្វាន់ឆាកប្រចាំឆ្នាំ៖ ATEEZ
  • ពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ ផ្នែក OTT៖ Moon So Ri សម្រាប់រឿង ‘When Life Gives You Tangerines’
  • ពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ ផ្នែកទូរទស្សន៍៖ YoonA សម្រាប់រឿង ‘Bon Appetit Your Majesty’
  • ពានរង្វាន់តារាសម្តែងប្រុសឆ្នើមប្រចាំឆ្នាំ ផ្នែក OTT៖ Park Bo Gum សម្រាប់រឿង ‘When Life Gives You Tangerines’
  • ពានរង្វាន់តារាសម្តែងប្រុសឆ្នើមប្រចាំឆ្នាំផ្នែកទូរទស្សន៍៖ Lee Junho សម្រាប់រឿង ‘Typhoon Family’
  • ពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ៖ Stray Kids
  • ពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ៖ “Rebel Heart” ដោយ IVE
  • ពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំ ផ្នែកចម្រៀង៖ Stray Kids
  • ពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំ ផ្នែកសម្តែង៖ IU


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *