ស្ងាត់ៗ Rolling Loud បង្ហោះ story អាល់ប៊ុម TREYVISAI និងបទ «អាត្មា» របស់ វណ្ណដា

បណ្ដាញ​សង្គម​របស់​មហោស្រព​តន្ត្រី Rolling Loud បាន​ធ្វើ​រឿង​យ៉ាង​ភ្ញាក់ផ្អើល​មួយ ដោយ​បាន add story បទ​ចម្រៀង​ក្នុង​អាល់ប៊ុម TREYVISAI របស់ វណ្ណដា ដោយ​អ្នក​គាំទ្រ​វិញ​ពិតជា​រំភើប និង​គិត​ថា តារា​រ៉េប​រូប​នេះ នឹង​អាច​មាន​វត្តមាន​លើ​ឆាក Rolling Loud ម្ដង​ទៀត។

អាល់ប៊ុម​ត្រី​វិស័យ​ដ៏​ជោគជ័យ​របស់ វណ្ណដា ដែល​មាន​រហូត ៣ ផ្នែក​មិន​ត្រឹម​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ក្នុង​ស្រុក​ឡើយ ថែម​ទាំង​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​ពី​ក្រៅ​ប្រទេស​ដូច​គ្នា រហូត​មាន​​គេហទំព័រ​ដែល​និយាយ​ពី​វិស័យ​តន្រ្តី​ធំ​ៗ​បាន​កោត​សរសើរ​ពី​កំពូល Rapper ប្រចាំប្រទេស​កម្ពុជា​រូប​នេះ​ដែរ។

ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន គេហទំព័រ a1234music បង្ហោះ​លើ Instagram ខ្លួន ដោយ​សរសើរ វណ្ណដា ថា «​ជា​តារា​ចម្រៀង​រ៉េប​មួយ​រូប​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​តារា​ជា​ច្រើន​នៅ​កម្ពុជា។ ដោយ​ឡែក តារា​រ៉េប​វ័យ ២៧ ឆ្នាំ​រូប​នេះ​តែង​បង្ហាញ​វប្បធម៌​ប្រទេស​កំណើត​នៅ​ក្នុង​បទ​ចម្រៀង​របស់​លោក​ថែម​ទៀត​ផង»។

ម្សិលនេះ​ទៀត Rolling Loud ក៏​បាន add story អាល់ប៊ុម «TREYVISAI III: RETURN TO SOVANNAPHUM» ដោយ​អម​ជាមួយ​បទ​ចម្រៀង “អាត្មា​” និង mention ថែម​ផង​ដែរ។ អ្នក​គាំទ្រ​ឃើញ​បែបនេះ​ហើយ​ត្រេកអរ និង​សង្ឃឹម​ថា វណ្ណដា អាច​នឹង​បង្ហាញ​ខ្លួន​លើ​ឆាក Rolling Loud ម្ដង​ទៀត នា​ពេល​ខាង​មុខ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​ ២០២៣ Rolling Loud បាន​បន្ត​ដំណើរ​មក​ដល់​ទ្វីប​អាស៊ី​គឺ Rolling Loud Thailand ដែល​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ ១៣-១៥ មេសា ឆ្នាំ២០២៣ នៅ​ឧទ្យាន Legend Siam ដែល​មាន ម៉ាន់ វណ្ណដា ជា​តារា​ខ្មែរ​ដំបូង​ដែល​ចូលរួម​សម្ដែង​លើ​ឆាក​ដ៏​អស្ចារ្យ​នោះ​នា​គ្រា​នោះ ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ចូលរួម​ទស្សនា​ចម្រុះ​ជាតិសាសន៍ ​សូម្បី​តែ​តារា​ៗ​ចម្រៀង​ដូច​គ្នា។

Rolling Loud ដែល វណ្ណដា ទៅកាលពីឆ្នាំ ២០២៣

Rolling Loud គឺ​ជា​យីហោ​មហោស្រព​តន្ត្រី​ Hip-Hop របស់​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​បង្កើត​ដោយ​សហគ្រិន​ពីរ​រូប​គឺ​លោក​ Matt Zingler និងTariq Cherif ក្នុង​ឆ្នាំ ២០១៥។ Rolling Loud បច្ចុប្បន្ន​បាន​ក្លាយ​ជា​មហោស្រព​តន្ត្រី​ Hip-Hop អន្តជាតិ​ដ៏​ពិសេស និង​ធំ​បំផុត​មួយ​របស់​ពិភព​លោក ព្រម​ជា​មួយ​នឹង​កំណត់​ត្រា​លក់​សំបុត្រ​មិន​ដែល​សល់​ឡើយ៕

​

រូបភាព៖ Vannda



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ



Leave a Reply

Your email address will not be published.Required fields are marked *